Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​កម្ពុ​ជាមាន​សេចក្ដីប្រាថ្នា មិន​ចង់ឃើញ​បរទេស​ណាមួយ​ឈ្លានពាន​ក្នុង​ដែន​អធិបតេយ្យភាព​របស់ខ្លួន​

spot_img

​នៅ​ថ្ងៃទី​៣០​កក្កដា​នេះ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​សរសេរ​សារ ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ​ថ្ងៃនេះ រដ្ឋាភិបាល​សហរដ្ឋអាមេរិក កត់សម្គាល់​ខួប​មួយឆ្នាំ​នៃ​ការបោះឆ្នោតជាតិ ដែលមាន​កំហុសឆ្គង​យ៉ាងខ្លាំង នៅ​កម្ពុជា​។

​ឆ្លើយតប​នឹង​សារ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក​ផៃ ស៊ី​ផាន អ្នកនឹង​នាំពាក្យ​រាជរដ្ឋាភិបាល ថ្លែងថា ​ប្រជាពលរដ្ឋ​កម្ពុ​ជាមាន​សេចក្ដីប្រាថ្នា និង​សុ​បិ​ន្ត​មិន​ចង់ឃើញ​បរទេស​ណាមួយ​លុកលុយ ឬ​ឈ្លានពាន​ក្នុង​ដែន​អធិបតេយ្យភាព​របស់ខ្លួន​ដែល​ប៉ះពាល់​ការបោះឆ្នោត និង​លទ្ធផល​នៃ​ការបោះឆ្នោត​ដូច​ប្រជាពលរដ្ឋ​អាមេរិកាំង​ផងដែរ​។ ប្រជាពលរដ្ឋ​ខ្មែរ​យល់ច្បាស់​អំពី​សិទ្ធ​សម្រេច​លើ​ជោគវាសនា​របស់ខ្លួន​ដូចដែល​បានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ក៏ដូចជា​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ដែលជា​តម្លៃពិត​ប្រាកដ​នៃ​សិទ្ធមនុស្ស និង​ប្រជាធិបតេយ្យ​។

​សារ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​លើកឡើងថា ​ថ្ងៃនេះ រដ្ឋាភិបាល​សហរដ្ឋអាមេរិក កត់សម្គាល់​ខួប​មួយឆ្នាំ​នៃ​ការបោះឆ្នោតជាតិ ដែលមាន​កំហុសឆ្គង​យ៉ាងខ្លាំង នៅ​កម្ពុជា​។ ការបោះឆ្នោត​នោះ មិនមាន​ភាពសេរី និង​យុត្តិធម៌​ទេ ហើយក៏​មិនបាន​តំណាង​ឲ្យ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទេ​។​

​ការបោះឆ្នោត​នេះ បាន​ផាត់​ចោល​គណបក្សប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា ហើយ​វារឹតតែ​ធ្វើ​ឲ្យ​បាត់បង់​ថែមទៀត នូវ​សមិទ្ធិផល​របស់​ប្រទេស​កម្ពុជា ក្នុង​ការជំរុញ​ការផ្សះផ្សា​នយោបាយ និង​លើកកម្ពស់​កំណើនសេដ្ឋកិច្ច ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ ១៩៩១ មក​។​

​យើង​សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់វិធានការ​ជាក់ស្តែង​នានា ក្នុង​ការស្តារ​លទ្ធិប្រជាធិបតេយ្យ រួមទាំង​ធ្វើការ​ទម្លាក់​បទចោទប្រកាន់​ទាំងឡាយ ប្រឆាំង​លោក កឹម សុខា និង​អ្នកទោសនយោបាយ​ដទៃទៀត ហើយ​បញ្ចប់​ការអនុវត្ត​នូវ​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​ក្រោម​ហេតុផល​នយោបាយ ដើម្បី​យាយី​ពលរដ្ឋ​របស់ខ្លួន​។ ប្រជាពលរដ្ឋ ទាំងអស់​នៅ​កម្ពុជា​គួរតែ​អាច​ប្រើ​សិទ្ធិ​របស់គេ​ក្នុងការ​សម្តែង​មតិ ដោយ​សេរី និង​អាចធ្វើ​ការប្រមូល​ផ្តុំគ្នា​ដោយ​សន្តិវិធី ហើយ​ឲ្យ​ពលរដ្ឋ​ចូលរួម​នៅក្នុង​ដំណើរការ​កិច្ចការ​សាធារណៈ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×