Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងរ៉ាវ​របស់លោក​អនុសេនីយ៍ឯក អុឹ​ង ឡាយ​ឆាយ គឺ​មិន​ជាប់​ពាក់​ព័ន្ធនឹង​ករណី​បង្ក្រាប​គ្រឿងញៀន​នៅ​ក្លឹប​កំសាន្ដ​រាត្រី គីរីរម្យ ជា​របស់​លោកស្រី ទិ​ត្យ សុី​ណាត

spot_img

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ សូម​ធ្វើការ​បញ្ជាក់ជូន​ថា ករណី​បង្ក្រាប​គ្រឿងញៀន​នៅ​ក្លឹប​កំសាន្ដ​រាត្រី គីរីរម្យ ជា​របស់​លោកស្រី ទិ​ត្យ សុី​ណាត នោះ​គឺជា​គោលការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការលុបបំបាត់​គ្រឿងញៀន​ថ្នាក់ជាតិ ហើយ​ចំពោះ​រឿងរ៉ាវ​របស់លោក​អនុសេនីយ៍ឯក អុឹ​ង ឡាយ​ឆាយ គឺ​មិន​ជាប់​ពាក់​និង​ករណី​ខាង​លេី​ឡេី​យ ការដក​មុខតំណែង​ដេី​ម្បី​ត្រួតពិនិត្យ​នោះ​គឺជា​រឿង​បុគ្គល​ឯកជន​តែប៉ុណ្ណោះ ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ សូម​គោរព​អនុញ្ញាតិ​ជម្រាបជូន​សាធារណៈជន អស់លោក​លោកស្រី អ្នកសារព័ត៌មាន និង​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ទាំងអស់​មេ​ត្ដា​ជ្រាបថា ÷ ថ្មីៗ​នេះ មាន​សារព័ត៌មាន បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មួយចំនួន​បាន​ចុះផ្សាយ​និង​លេី​ក​យក​ករណី​លោក​អនុសេនីយ៍ឯក អុឹ​ង ឡាយ​ឆាយ អតីត​អធិការរង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ទទួល​ផ្នែក​គ្រឿងញៀន​ថា​បាន​បង្ក្រាប​ទីតាំង​មួយកន្លែង​នៅ ” ក្លឹប​កំសាន្ដ​រាត្រី គីរីរម្យ “​ស្ថិតក្នុង​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ រួច​ត្រូវបាន​ថ្នាក់​លេី​ដកតំណែង​អោយមក​ធ្វេ​ី​ការ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​(​ការិយាល័យ​បុគ្គលិក​) ដេី​ម្បី​ត្រួតពិនិត្យ​។

​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ សូម​ធ្វើការ​បញ្ជាក់ជូន​ថា ករណី​បង្ក្រាប​គ្រឿងញៀន​នៅ​ក្លឹប​កំសាន្ដ​រាត្រី គីរីរម្យ ជា​របស់​លោកស្រី ទិ​ត្យ សុី​ណាត នោះ​គឺជា​គោលការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការលុបបំបាត់​គ្រឿងញៀន​ថ្នាក់ជាតិ​ដែលមាន​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជា​ប្រធាន​ប្ដេជ្ញា​លុបបំបាត់​ឲ្យ​អស់​នូវ​ការ​ប្រេី​ប្រាស់​គ្រឿងញៀន​នៅតាម​ក្លឹប​កំសាន្ដ​នានា​ទូទាំងប្រទេស ក្នុង​ឆ្នាំ​២០១៩​។ ហេី​យ​កិច្ច​ប្រតិ​ប​ត្ដិ​ការ​នោះ​គឺ​ធ្វេី​ឡេី​ង​ដោយមាន​ការដឹកនាំ​ពី​លោក​ខៃ ស​ម្ជ​ស្ស ព្រះរាជអាជ្ញារង អយ្យការ​អម​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ ឯកឧត្ដម សរ សុ​ពុ​ត្រា អភិបាលរង​ខេត្ដ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត ព្រមទាំង​ចូលរួម​ពី​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត និង​មន្ដ្រី​ជំនាញ អាជ្ញាធរ​ពាក់ព័ន្ធ​មួយចំនួនទៀត​។

​បច្ចុប្បន្ន​ទីតាំង​ក្លឹប​កំសាន្ដ​រាត្រី​គីរីរម្យ ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​រកឃើញថា​បានផ្ដល់​ឲ្យ​មានការ​ប្រ​ព្រឹ​ត្ដបទ​ល្មេី​ស​ប្រេី​ប្រាស់​គ្រឿងញៀន​និង​បាន​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ បិទ​ក្លឹប​ជា​បណ្ដោះអាសន្ន​រង់ចាំ​មាន​ចំណាត់ការ​នីតិវិធី​ជាថ្មី​។

​ចំពោះ​រឿងរ៉ាវ​របស់លោក​អនុសេនីយ៍ឯក អុឹ​ង ឡាយ​ឆាយ គឺ​មិន​ជាប់​ពាក់​និង​ករណី​ខាង​លេី​ឡេី​យ ការដក​មុខតំណែង​ដេី​ម្បី​ត្រួតពិនិត្យ​នោះ​គឺជា​រឿង​បុគ្គល​ឯកជន​តែប៉ុណ្ណោះ ការបង្ក្រាប​ក្លឹប​កំសាន្ត​គីរីរម្យ​មិនមាន​ឥទ្ធិពល​អ្នកមានអំណាច រឺ​ជា​របស់​អ្នកធំ​ណាមួយ​ឡេី​យ គឺជា​កម្ម​សិទ្ធ​បុគ្គល​ឯកជន​ឈ្មោះ ទិ​ត្យ សុី​ណាត ជា​ប្រជាពលរដ្ឋ​សាម​ញ្ញា ដូច្នេះ​សូមអ្នក​សារព័ត៌មាន​និង​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កុំ​យល់ច្រឡំ​ករណី​លោក​អនុសេនីយ៍ឯក អុឹ​ង ឡាយ​ឆាយ ជាមួយ​ប្រតិបត្តិការ​របស់​សមត្ថ​កិច្ច​ក្នុងការ​បង្ក្រាប​បទ​ល្មេី​ស​គ្រឿងញៀន​នៅ​ក្លឹប​កំសាន្ដ​រាត្រី គីរីរម្យ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×