Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​ជន មេ​បោក​លុយ​ពលរដ្ឋ​ប្រមាណ ៣០​លាន​ដុល្លារ ក្រោមរូបភាព Forex Trading ដាក់ពន្ធនាគារ​

spot_img

​ភ្នំពេញ ​៖ ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​ឃុំ​ច​ខ្លួន​ជន​ត្រូវ​ចោទ​រូបនេះ​នៅ​ពន្ធនាគារ ឬ​មណ្ឌល​ឃុំខ្លួន (​ម​១) បន្ទាប់ពី​បុរស​ម្នាក់ ឆរ​បោក​ប្រាក់​ពី​ប្រជាពលរដ្ឋ សរុប​អស់​ប្រមាណ ៣០ លាន ដុល្លារ សហរដ្ឋអាមេរិក ក្រោមរូបភាព​ដាក់​ប្រាក់ វិនិយោគ​ទិញ​ភាគហ៊ុន (Forex Trading) នឹង​ទទួលបាន ផល ចំណេញ​ច្រើន​ត្រឡប់មកវិញ​។​

​សូមជម្រាបថា លោក ឧ​ត្ត​ម​សេនីយ៍​ទោ ហួម តាំង​ហឿ​ត អនុប្រធាននាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ ដែល​ដឹកនាំ ប្រតិបត្តិការ​នេះ បាន​បញ្ជាក់ថា ជន​ត្រូវ​ចោទ​មានឈ្មោះ ឈឺ យ៉ា​រី អាយុ​៣៤​ឆ្នាំ ត្រូវបាន​បញ្ជូនទៅ​តុលាការ​នៅ ថ្ងៃនេះ ក្រោយ ចាប់ខ្លួនបាន​កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ខេត្ត​ព្រះសីហនុ​។​

​ជនសង្ស័យ​ខាងលើ បាន​ប្រើល្បិច​បញ្ចុះបញ្ចូល ឲ្យ​ជនរងគ្រោះ​ជាច្រើន នាក់ ដាក់​ប្រាក់​វិនិយោគ លើ​ការជួញដូរ​រូបិយប័ណ្ណ អន្ដរជាតិ (Forex Trading) ដោយ​អះអាងថា​នឹង ទទួលបាន​ប្រាក់ ចំណេញ​ខ្ពស់​។ ប៉ុន្ដែ​ក្រោយមក​ជនសង្ស័យ បាន​យកប្រាក់ ហើយ​គេចខ្លួនបាត់ ទើប​ជនរងគ្រោះ បានមក​ដាក់ពាក្យ​បណ្ដឹង​ជា​បន្ដបន្ទាប់​។​
​លោក​អនុប្រធាននាយកដ្ឋាន ក្រោយ​ទទួលបាន ពាក្យបណ្ដឹង​កម្លាំង​ជំនាញ បាន​បើក​ការស្រាវជ្រាវ​យ៉ាង យកចិត្តទុកដាក់ រហូត​កំណត់​អត្តសញ្ញាណ ជនសង្ស័យ ខាងលើ​ដែល​បានគេច​ខ្លួន ទៅដល់​ខេត្ត​ព្រះសីហនុ ហើយក៏​ត្រូវ សមត្ថកិច្ច​ចាប់ខ្លួនបាន​តែម្ដង ទើបបាន​បញ្ជូនមក​សួរ​នាំនៅ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួម តាំង​ហឿ​ត អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដែល​ដឹកនាំ​ប្រតិបត្តិការ​នេះ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ ជនសង្ស័យ​ឈ្មោះ ឈឺ យ៉ា​រី អាយុ​៣៤​ឆ្នាំ ត្រូវបាន​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​៣០ ខែកក្កដា ៕​ ដោយ​៖​កូ​ឡាប​

spot_img
×