Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ជួល​ផ្ទះ ឬ​ដី ទាំងឡាយណា ដែល​ធ្វើឯកសារ​ក្លែងបន្លំ​បង់ពន្ធ​មិន​គ្រប់ ពេលនេះ​អាសន្ន​ធំ​ហើយ ព្រោះ​ត្រូវ​លោក​អភិបាលខេត្ត​ព្រះសីហនុ ព្រមាន​ចាត់ការ​ផ្លូវច្បាប់​!

spot_img

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២១៩ លោក គួច ចំ​រេី​ន អភិបាលខេត្ត​ព្រះសីហនុ បានប្រកាស​ក្តែ​ងៗ ក្នុង​កិច្ចប្រជុំ​នៅ​ចំពោះមុខ​មន្ត្រី​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ខេត្ត​ថា រាល់​ការគ្រប់គ្រង​ប្រាក់ចំណូល​ផ្សេងៗ រដ្ឋបាលខេត្ត​នេះ នឹង​ធ្វេី​សេចក្តីជូនដំណឹង​មួយ ដើម្បី​ចែកជូន​ដល់​ម្ចាស់​ផ្ទះជួល​ទាំងអស់ ឲ្យ​គោរព​កាតព្វកិច្ច​បង់​ព​ន្ឋ​ចូល​រដ្ឋ​ឲ្យ​បាន​គ្រប់​ចំនួន តាម​តម្លៃ​ថ្លៃ​ជួល​ផ្ទះ និង​ជួល​ដី​ជាដើម តាម​តម្លៃ​ជួល​ជាក់ស្តែង​។​

​ត្រង់ចំណុច​នេះ លោក​អភិបាលខេត្ត​ព្រះសីហនុ ព្រមាន​ថា ម្ចាស់​ផ្ទះជួល​នឹងមិន​ត្រូវ​ធ្វេី​ការពិន័យ​នោះទេ ក្នុងករណី​មានការ​ភ្ញាក់រលឹក ហើយ​ចូលរួម​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ តាម​តម្លៃ​ជួល​ផ្ទះ និង​ដី​ជាក់ស្តែង បេី​ពុំ​ដូច្នេះ​ទេ រដ្ឋបាលខេត្ត​ព្រះសីហនុ នឹងមាន​វិធានការ​ដូចខាងក្រោម​៖

១- តម្រូវអោយ​ម្ចាស់​ផ្ទះជួល​ធ្វេី​ការបង់​រំលឹក​ប្រាក់​ព​ន្ឋ ដែល​នៅ​ខ្វះ​ដោយ​គិត​ចាប់​ពីថ្ងៃ​ចុះកិច្ចសន្យា​ជួល​មក​

២- ក្នុងករណី​រក​ឃេី​ញ​ម្ចាស់​ផ្ទះជួល ធ្វេី​កិច្ចសន្យា​ក្លែងបន្លំ​លាក់ព​ន្ឋ (​គឺ​ធ្វេី​កិច្ចសន្យា​ជាមួយ​អ្នក​ជួល​ដាក់​ស្តង​មួយ និង​ធ្វេី​កិច្ចសន្យា​មួយទៀត ក្នុងការ​ក្លែងបន្លំ​ព​ន្ឋ​) បញ្ហា​នេះ គឺ​បាន​ជាប់​ពាក់​ព័​ន្ឋ​អំពេី​ពុករលួយ ហើយ​រដ្ឋបាលខេត្ត នឹងត្រូវ​ចាត់​បញ្ជូន​រឿងនេះ​ទៅ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ដើម្បី​បន្ត​នីតិវិធី​

​សារ​ព្រមាន របស់ លោក គួច ចំ​រេី​ន អភិបាលខេត្ត​ព្រះសីហនុ ដូច្នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ល​ទ្ឋ​ផល​ការងារ​ប្រចាំ​ខែកក្កដា និង​លេី​ក​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ខែសីហា ឆ្នាំ​២០១៩ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​៕ ដោយ​៖ ដែន សីមា​

spot_img
×