Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មតិ​ទាំងស្រុង​របស់​ប្រជាពលរដ្ឋ ជុំវិញ​ការកកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ ក្នុង​ក្រុងព្រះសីហនុ​!

spot_img

​ខេត្ត​ព្រះសីហនុ​៖ ” ដើម្បី​ដោះស្រាយ បញ្ហារ​កកស្ទះ​ចរាចរណ៍​គឺ​ត្រូវ សិក្សា​ស្វែងយល់​ពី​កត្តា​ដែល​បណ្តាលអោយ​មានការ​កកស្ទះ ដែល​រួមមាន​ដូចជា​ការបើកប​រ​មិន​គោរព​ផ្លូវ​ដែលជា​អាទិភាព (​ដែល​គួរតែមាន​ការអប់រំ និង​ផាកពិន័យ​)”៖

​ការប្រើប្រាស់​ចំណីផ្លូវ​សាធារណៈ​ខុសច្បាប់ (​ដែល​បណ្តាលអោយ​ផ្លូវត្រូវ​រួម​តូច និង​មាន​ការចត​រថយន្ត​នៅលើ​ដងផ្លូវ​) និង​កត្តា​ផ្លូវថ្នល់ (​ពុំទាន់​បាន​ជួសជុល​)​។​ល​។​

​បន្ទាប់ពី​រកឃើញ​ហើយ​ត្រូវមាន​វិធានការ​ក៏ដូចជា​ដំណោះស្រាយ ដើម្បី​កែលំអរ​ភាពអវិជ្ជមាន​ទាំងនេះ​។ ជាការ​ពិតណាស់ មានការ​ងារ​ខ្លះ​ទាមទារ ពេលវេលា ព្រោះ​វា​ពាក់​ព​ន្ឋ័​ដល់​ថវិកា ដែល​ត្រូវ​ចំណាយ ក៏ប៉ុន្តែ​មានការ​ងារ​ខ្លះ គួរតែ​អាចធ្វើ​ទៅបាន​ដោយ​មិនចាំបាច់​រង់ចាំ​តទៅទៀត​។​

​ឧទាហរណ៍​ការរំដោះ​ឬ​យកមក​វិញ នូវ​ចំណ​ផ្លូវ​សាធារណៈ​ពី​សំណាក់​អ្នករំលោភ​បំពាន​ខុសច្បាប់​។​

​ការសិក្សា​អំពី​ការប្រើប្រាស់​ផ្លូវ​ឯកទិស​សំរាប់​ផ្លូវ​មួយចំនួន នៅក្នុង​ក្រុង ក៏​គួ​តែ​អាច​ធ្វើឡើង​ដើម្បី​បញ្ជៀ​ស​ការកកស្ទះ​ផងដែរ​។​

​សូមបញ្ជាក់ថា «​ការជួយ​សំរួល​ចរាចរ​អំពី​សំណាក់ បងប្អូន​កងកំលាំង​មាន​សមត្ថកិច្ច គឺ​គ្រាន់តែ​ជា​មធ្យោបាយ​បណ្តោះអាសន្ន​តែប៉ុណ្ណោះ​» ការសិក្សា​និង​ចាត់វិធានការ​ដោះស្រាយ​ជាបន្ទាន់​នូវ​បញ្ហារ​នានា ដែល​អាចធ្វើ​ទៅបាន ទើប​ជា​បញ្ហាសំខាន់​។​

​មន្ត្រី​ពាក់​ព​ន្ឋ័​តាម​ផ្នែក​នីមួយៗ គួរ​ត្រូវ​បានទទួល នូវ​កាតព្វកិច្ច​ទៅតាម​ជំនាញ​រៀងៗ​ខ្លួន​។ ស្ថិតក្រោម​ការខិតខំ​ប្រឹង​ប្រែង របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ជា​ប្រមុខ​ដ៏​ឆ្នើម បានធ្វើអោយ​ខេត្ត​ព្រះសីហនុ កំពុងតែ​ទទួលបាន នូវ​ការចាប់អារម្មណ៍​ពី​សំណាក់​អ្នកវិនិយោគ​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស​។​

​ការបង្ក​ភាពងាយស្រួល​ដល់​អ្នកវិនិយោគ ក៏ដូចជា​ភ្ញៀវ​ទស​ចរ គួរតែ​ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់​។​

​ក្នុងនាម​ជា​ពលរដ្ឋ​មួយរូប របស់​ខេត្ត​ព្រះសីហនុ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្ត​នឹង​អាចធ្វើ​អោយមាន​ភាពប្រសើ​រ​ឡើង លើ​បញ្ហារ​ចរាចរណ៍​កកស្ទះ ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ព្រោះ សម្តេច​លោក បាន​មានប្រសាសន៍​ហើយ​ថា ឯកឧត្តម គឺជា​បុគ្គល​ខ្លាំង ដែល​អាចជួយ​ធ្វើអោយមាន​ភាពប្រសើ​ឡើង នៅក្នុង​ខេត្ត​ព្រះសីហនុ​យើង​នេះ​៕​ ដោយ ៖ ដែន សីមា

spot_img
×