Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាប់តែ​បើក​ត្រាក់ទ័រ​ប្តូរ​មក​បើករថយន្ត​ដឹក​កម្មករ​កម្មការិនី​រោងចក្រ​ មានអី​បណ្តាល​ក្រឡាប់​ស្លាប់​២​នាក់​រងរបួស​ធ្ងន់​ស្រាល​ជិត​៣០​នាក់

spot_img

ខេត្តស្វាយរៀង​៖ ​យ៉ាងហោចណាស់​កម្មករ​កម្មការិនី​រោងចក្រ​ប្រុស​ស្រី​២​នាក់​ស្លាប់​និង​ជិត​៣០​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​និង​ស្រាល​ខណៈដែល​តៃកុង​រថយន្ត​រថយន្ត​បើកបរ​វ៉ា​ជែង​និង​ម៉ូតូ​បណ្តាល​ក្រឡាប់​ផ្ងារជើង​ជះ​កម្មករ​កម្មការិនីរ​ណូ​ករ​ណែរ​ពេញ​ផ្លូវ​។​

​ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ ថ្ងៃទី​៣០​ខែ​កក្ត​ដា​ឆ្នាំ​២០១៩​នេះ​នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​ស្ថិត​ក្នុងភូមិ កំពង់​រទេះ ឃុំ ពពែ​ត ស្រុក ស្វាយទាប ខេត្តស្វាយរៀង​។

​បើតាម​កម្មការិនី​រង​គ្រោះ​ម្នាក់​បាន​ប្រាប់ ឱ្យដឹងថា​៖​នៅ​មុនពេល​កើតហេតុ​នោះមក​ដល់​ត្រង់ចំណុច​កើតហេតុ​ខាងលើ​ស្រាប់តែ​ម៉ូតូ​មួយគ្រឿង​នៅ​ពី​ចំពាក់​កណ្តាលផ្លូវ​ពេល​តៃកុង​រថយន្ត​បាន​បើក​វ៉ា​ម៉ូតូ​ធ្វើ​រថយន្ត​ដឹក​កម្មករ​កម្មការិនី​រេ​ចង្កូត​ក្រឡាប់ចាក់​មនុស្ស​នៅលើ​រថយន្ត​បណ្តាលអោយមាន​អ្នកស្លាប់​និង​រងរបួស​ជាច្រើន​អ្នក​។​

ប្រភព​បាន​បន្តទៀតថា​៖​តៃកុង​រថយន្ត​ដែល​មក​បើករថយន្ត​នេះ​គ្មាន​ចេះ​បើកបរ​នោះទេ​គែរ​កមក​បើក​ជំនួស​ដោយសារ​ម្ចាស់​រថយន្ត​ឈឺ​មិនបាន​បើក​ហើយ​អ្វីដែល​គួរអោយ​ហួសចិត្ត​ទៀត​នោះ​គឺ​តៃកុង​គោយន្ត​សោះ​គ្មាន​ប័ន​បើកបរ​ផង​ហ៊ាន​បើករថយន្ត​ដឹក​កម្មករ​កម្មការិនី​រោងចក្រ​មាន​មនុស្ស​ជិះ​ជិត​៤០​ឯនោះ​។​

អ្នកបើកបរ​រថយន្ត​មានឈ្មោះ ខេន សាវឿន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ​រស់នៅ​ភូមិ បាត់​ថង់ ឃុំ​គគីរ​សោម ស្រុក ស្វាយទាប ខេត្តស្វាយរៀង​ក្រោយពី​បង្កហេតុ​រួច​អ្នកបើកបរ​ចុះ​រត់គេចខ្លួន​បាត់​ពី​កន្លែងកើតហេតុ​។​

​យោងតាម​សមត្ថកិច្ច​បានអោយដឹង​ថា​៖​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ទី​១.​មានឈ្មោះ ស្រី ពៅ អាយុ ២០​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​រស់នៅ​ភូមិ បាត់​ថង់ ឃុំ គគីរ​សោម ស្រុក ស្វាយទាប ខេត្តស្វាយរៀង​។​ទី​២.​មានឈ្មោះ គង់ ច​ន្ធី ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​រស់នៅ​ភូមិ ទួល​អង្គ ឃុំ គគីរ​សោម ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង​។

ប​ច្ច​ប្បន្ន​ជនរងគ្រោះ​ទាំងអស់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ជី​ភូ​និង​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង​រីឯ​សាកសព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕ ដោយ ៖ ​វ៉ៃ​កូ​

spot_img
×