Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ម៉ែន វិបុល ​នាំយក​ថវិកា​មួយចំនួន​ទៅ​ចូលរួម​រំលែក​ទុក្ខ និង​សួរសុខទុក្ខ​ក​ម្មការ​នី​ ដែល​រងគ្រោះ​ដោយ​ក្រឡាប់​រថយន្ត​

spot_img

ខេត្តស្វាយរៀង​ ៖ ​នៅ​រសៀល​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​ លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង បាន​ដឹកនាំ​ក្រុមការងារ​សាខា​នាំយក​ថវិកា​មួយចំនួន​ទៅ​ចូលរួម​រំលែក​ទុក្ខ និង​សួរសុខទុក្ខ​ដល់ក​ម្មការ​នី​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ជី​ភូ​ចំនួន ១២ នាក់ និង​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ចំនួន ១៨ នាក់ សរុប ៣០ នាក់ ចំណែក​អ្នកស្លាប់ ក្រុមការងារ​បា​នាំយក​បច្ច័យ​ទេយ្យទាន​ទៅ​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​នៃ​សព​នៅ​ឃុំ​គគី​សោម ស្រុក​ស្វាយទាប ។​

​ក្នុងឱកាស​សួរសុខទុក្ខ​លោក​ប្រធាន​គណៈកម្មាធិការ​សាខា បាន​ឧបត្ថម្ភ​ដល់​អ្នករងរបួស​ថវិកា​សាខា ក្នុង​ម្នាក់ ១០០,០០០ រៀល អ្នកស្លាប់​ចំនួន ២ នាក់ ក្នុង​ម្នាក់ អង្ករ ៥០ គ​.​ក្រ ទឹក​សុទ្ធ ១ កេស ទឹកក្រូច ១ កេស ទេយ្យទាន ១ ឈុត និង​បច្ច័យ​ចូល​បុណ្យ ១០០,០០០ រៀល ។

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបត្ថម្ភ​ដល់​អ្នកស្លាប់ និង​របួស តាមរយៈ​សាខា​ថវិកា​សរុប ៥,១០០,០០០ រៀល ក្រុមការងារ​ថ្នាក់​ខេត្ត ១,៥០០,០០០ រៀល ក្នុងនោះដែរ​លោកជំទាវ ភឿង ស​កុ​ណា ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ស្វាយទាប ឧបត្ថម្ភ​ថវិកា ៤,៨០០,០០០ រៀល ។

​សូមបញ្ជាក់​ផងដែរ​ថា ៖ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល ៦:០០​នាទី​ព្រឹក មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​ដោយ​រថយន្ត​ដឹក​កម្មករ​បើកបរ​ក្នុង​ល្បឿន​លឿ​វ៉ា​ជែង​ន​គ្មាន​ការប្រុងប្រយ័ត្ន​បណ្តាល​ឲ្យ​ក្រឡាប់​ទៅ​ម្ខាង​ថ្នល់ ។ ស្ថិតនៅ​ភូមិ​កំពង់​រទេះ ឃុំ​ពពែ​ត ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ដែលមាន​កម្មករ​ក្នុង​រថយន្ត​សរុប​ចំនួន ៣២ នាក់ របួស ៣០ នាក់ (​ស្លាប់​ចំនួន​២​នាក់​) ៕ ដោយ ៖ ​វ៉ៃ​កូ​

spot_img
×