Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជើង​ខ្លាំង ផឹក ​រួចជក់ ​សមត្ថកិច្ច​ទៅដល់​​បញ្ចេញ​អាកា​រៈ​ស្រវឹង ដាក់​សមត្ថកិច្ច ជាប់​ខ្នោះ​បានសម្រេច​

spot_img

កណ្តាល​៖ ករណី​រក្សាទុក ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន សមត្ថកិច្ច​នគរបាល​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ក្រោយពី​ជក់​ថ្នាំញៀន​រួច ជ​នស​ង្ស​យ័​រូបនេះ នៅ​មានការ​រឹងរូស ច​រិ​ក​ឮ​ក​ពារ​ឈ្លើយ នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៤ និង ៤៥​នាទី នៅ​ចំណុច ភូមិ​ព្រែក​ក្រាម​១ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​ជនសង្ស័យ​ម្នាក់​ឃាត់ខ្ខ្លួន ឈ្មោះ អ៊ឹម សុខ​ម៉េង ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរប រត់​ម៉ូតូ​ផាស់​ស្អាប់ មាន​ទីលំនៅ ផ្ទះ​លេខ​១១១ ភូមិ​៣ សង្កាត់​ផ្សារកណ្តាល ខណ្ឌដូនពេញ ក្រុងភ្នំពេញ មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម ។ វត្ថុតាង​ចាប់យក​៖ សារធាតុ​ញៀន មេ​តំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹកកក ចំនួន​០១​កញ្ចប់​តូច ទម្ងន់ ០,១២​ក្រាម ទូរ​សព្ទ័ ០១​គ្រឿង ម៉ាក OPPO ប្រាក់រៀល ១៣០០០០​រៀល (​ដប់​បី​ម៉ឺន​រៀល​)​។​

​នៅ​ថ្ងៃកើតហេតុ មាន​ប្រជាពលរដ្ឋ បាន​រាយការណ៍ មក​ប៉ុស្តិ៍​រដ្ឋបាល​កោះ​ចិន​ថា​៖ មាន មុខសញា​លក់​ថ្នាំញៀន នៅផ្ទះ​កើតហេតុ​។ បន្ទាប់មក​កម្លាំង​ប៉ុ​ស្តិ៏​រដ្ឋបាល​កោះ​ចិន បាន​រាយ​ការ​ណ៏​មក​អធិការដ្ឋាន និង​សហការ​ជាមួយ​ផ្នែក​ជំនាញ ចុះ​ដល់ផ្ទះ​កើតហេតុ ស្រាប់តែ​ជនសង្ស័យ ចំនួន​០១​នាក់ បានគេច​ខ្លន​ចេញពី​កន្លែង ដល់​កន្លែងកើតហេតុ ទៅ​បាត់​មុន ពេល​សមត្ថកិច្ច​ទៅដល់​និង​ឃើញ ជនសង្ស័យ​ឈ្មោះ​ខាងលើ មាន​សភាព​ស្រវឹងស្រា បាន​ស្រែក​ឡូឡា ជេ​ប្រមាថ​កម្លាំង​សមត្ថកិច្ច បង្ក​ការរារាំង កិច្ចប្រតិបត្តិការ​រប​ស់​កងកម្លាំង​មាន​សមត្ថកិច្ច ដោយ​ឥរិយាបទ របស់​ជនសង្ស័យ​បែបនេះ កម្លាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន​មក អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​សាកសួរ និង​ឆែកឆេរ បាន​រកឃើញ មាន​សារធាតុ​ញៀន​ចំនួន​០១​កញ្ចប់​តូច​នៅជាប់​ខ្លួន និង​បាន​ចាប់យក​វត្ថុតាង​ដូចខាងលើ​។​

​នៅ​ចំពោះមុខ​សម​កិច្ច​ជនសង្ស័យ បាន​សារភាពថា​៖ ​វត្ថុតាង​ថ្នាំញៀន​ចំនួន​០១​កញ្ចប់​តូច នៅ​ចំពោះមុខ​នេះ គឺ​យក​ពី​ឈ្មោះ​បញ្ញា ដែល​សល់​ពី​ការប្រើប្រាស់​រួច ។​ ជ​នស​ង្ស​យ័​រូបនេះ នៅ​មានការ​រឹងរូស ច​រិ​ក​ឮ​ក​ពារ​ឈ្លើយ ។​
បច្ចុប្បន្ន​ជនសង្ស័យ បាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ បន្ត​ចាត់ការ​តាម​នីតិវិធី ៕​ ដោយ ៖ កូឡាប

spot_img
×