Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំ គំរាម​ផ្តាច់ជំនួយ​ដល់​ប៉ាឡេ​ស្ទីន ជុំវិញ​បញ្ហា​ជេ​រ៉ូ​សាឡឹម​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​ថា អា​មេ​រិច​ប្រហែល​កាត់ផ្តាច​ជំនួញ​ដល់​ប្រទេស​ប៉ាឡេ​ស្ទីន ដោយសារ​ប្រទេស​នេះ​មិន​មាន​ឆន្ទៈ​ទៀត​ទេ ក្នុង​កិច្ចចរចារ​សន្តិភាព​ជា​មួយ​នឹង​ប្រទេស​អ៊ី​ស្រា​អ៊ែល​។​

​លោក​ត្រាំ ថ្លែង​នៅក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម Twitter របស់​លោក​ដូច្នេះ​ថា “​សហរដ្ឋ​អា​មេ​រិច​មិន​ទទួលបាន​ការគោរព​ទេ ជុំវិញ​ការផ្តល់​ជំនួយ​របស់​ខ្លួន​ដល់​ប៉ាឡេ​ស្ទីន​”​។​

​លោក​ក៍​បាន​ថ្លែងថា ការទទួលស្គាល់​ទីក្រុង​ជេ​រ៉ូ​សាឡឹម​ជា​រដ្ឋធានី​រប​ស់​អ៊ី​ស្រា​អ៊ែល​បាន​ធ្វើឲ្យមាន​បញ្ហារ​ទាស់ទែង​គ្នា​យ៉ាងខ្លាំង​ដល់​កិច្ចចរចារ​សន្តិភាពរ​វា​ង​ប្រទេស​អ៊ី​ស្រា​អ៊ែល និង​ប៉ាឡេ​ស្ទីន​។​

​ប្រទេស​ប៉ាឡេ​ស្ទីន បាន​និយាយថា វិធានការ​របស់​អា​មេ​រិច បានបង្ហាញ​ថា​អា​មេ​រិច​លែង​ជា​អ្នកសម្របសម្រួល​សន្តិភាព​អព្យាក្រិត្យ​ទៀតហើយ​។​

​លោក​ថ្លែងថា “​ពួក​យើង​ចំណាយ​លុយ​ឲ្យ​ប៉ាឡេ​ស្ទីន​រាប់រយ​លាន​ដុល្លា​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​យើង​មិន​ទទួលបាន​ការគោរព​ត្រឡប់មកវិញ​ទេ​។ ពួក​មិន​ចង់​សូម្បី​ចូលរួម​ចរចារ​ជុំវិញ​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​នឹង​អ៊ី​ស្រា​អ៊ែល​”​។​

​សូម​រំលឹក​ផង​ដែរ​ថា ការព្រមាន​កាត់​ផ្តាច​ជំនួយ​ដល់​ប៉ាឡេ​ស្ទីន​នេះ​កើតឡើង ក្រោយពេល លោក ត្រាំ​បាន​ព្រមាន​កាត់​ផ្តាច់​ជំនួយ​ដល់​ប្រទេស​ប៉ា​គី​ស្ថាន ដោយ​ចោទ​ប៉ា​គី​ស្ថាន​ថា​បាន​ផ្តល់​ជំរក​ដល់​ពួក​ភេ​វរ​ករ​៕ សុភ័ក្ត្រ

spot_img
×