Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនាស់​ពាក្យសំ​ដី គ្នាក្នុងវង្សផឹកស៊ី ​ជ​នបង្ក បានទាញកាំបិតផ្គាក់កាប់ម​កលើ​ ជនរ​ងគ្រោះ​ បណ្តា​លឲ្យ​ស្លាប់

spot_img

សាមគ្គីមានជ័យ: ទំនាស់ពាក្យសំដី គ្នាក្នុងវង្សផឹក​ស៊ី ជនបង្កបានទាញកាំបិ​តផ្គា​ក់ ពីក្នុងផ្ទះរប​ស់​ខ្លួន កាប់មកលើ ជនរងគ្រោះ​ ប​ណ្តាលឲ្យស្លាប់ក្នុងថ្លុកឈា​ម ហើយជនដៃដល់បានរត់គេចខ្លួ​នបា​ត់ ខណៈសមត្ថកិច្ច​កំ​ពុងតា​មចា​ន់ខ្លួន​ជនស​ង្ស័យយកមកផ្តន្ទាទោស។

កម្លាំងនៃអធិការនគរបាល ស្រុកសាមគ្គីមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ​វេលាម៉ោង ១៦និង៤៥នាទី នៅចំណុចមុខផ្ទះរបស់​ឈ្មោះ ​គាន់ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិសំបុកគ្រៀល​ ឃុំក្រាំង​ល្វា ស្រុកសាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ​មាន​ករណី មនុស្សឃាតដោយ​ចេត​នា បង្កឡើងដោយជន​សង្ស័​យឈ្មោះ​ គួក ខ្លី ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិសំបុកគ្រៀល ​ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្ត​កំព​ង់ឆ្នាំង។ បានទំនាស់ពាក្យសំដី ​គ្នាក្នុ​ងវង្ស​ផឹកស៊ី រួចទា​ញកាំបិ​តផ្គាក់មានដង ពីក្នុង​ផ្ទះរប​ស់ខ្លួន កាប់មកលើ ជនរងគ្រោះ ឈ្មោះ អ៊ុន ឈី ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិ ឃុំ ស្រុក ជាមួយគ្នាបណ្តា​យឲ្យ​ត្រូវរ​បួស ជាច្រើន​កន្លែ​ង រត់មកស្លាប់ នៅលើថ្នល់គ្រួសក្រហ​ម ចំងាយប្រហែល១០០មែត្រ ពីក​ន្លែងកើតហេតុ ។ ពេលធ្វើសកម្មភាព​រួច​ ជនសង្ស័យ បានរត់គេ​ចខ្លួ​នបាត់។

ចំណែកមួយ​ករណី​ទៀត កម្លាំងនៃអធិការន​គរ​បាលក្រុងកំពង់ឆ្នាំង បាន​ធ្វើកា​រឃាត់ខ្លួនជនសង្ស័យ១នាក់​ឈ្មោះគ​ង់ ផល្លី ភេទប្រុស អាយុ២៥ឆ្នាំ ពី​បទហិង្សា​ដោយចេ​តនា វាយនិងគំ​រាម​កំហែ​ង ទៅលើជនរងគ្រោះឈ្មោះកេ​ត ​សុខុម ភេទប្រុស អាយុ៣៣ឆ្នាំ កាលពីយប់​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៩និង៣០នាទី នៅចំណុចផ្ទះភូមិត្រ​ពាំង​ចឹក្សា សង្កាត់/ក្រុងកំពង់​ឆ្នាំង។

ដកហូតវត្ថុតាង ​កាំបិតកកុក ប្រវែង ៤៣សង់ទីម៉ែត្រ ០១ដើម ។ ជនសង្ស័យកំពុងឃាត់​ខ្លួ​ន កសាងសំណុំរឿង នៅអធិការដ្ឋានតាម​នីតិវិ​ធី៕ ដោយ៖កូឡាប

spot_img
×