Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹក​មាន់ វ៉ាជែងមិនប្រយ័ត្ន បុក​រថយ​ន្តដឹកកម្មករពេញទំហឹង​ របួសជាង៣០នាក់

spot_img

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ មាន​ករណី​គ្រោះថ្នាក់ចរាចរ បានកើតឡើងដោយរថយ​ន្តដឹ​កមាន់ ឡើងវ៉ាជែងមិន​ប្រយ័​ត្ន ក៏ទៅបុ​ករថ​យន្តដឹកកម្មករ​ពេញ​ទំហឹង បណ្តាលឲ្យជនរង​គ្រោះចំ​នួន ៣៥ នាក់រងរបួស ​នៅចំណុ​ច ស្ថិតនៅភូមិសួនថ្មី ​សង្កា​ត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

នគរ​បាលមូលដ្ឋាន បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរា​ច​រនេះ ដោយមូលហេតុ រថ​យន្តដឹកមាន់ ឡើងវ៉ា​ជែងមិ​នប្រយ័ត្ន ក៏ទៅបុ​ករថ​យន្តដឹ​កកម្មក​រពេញទំ​ហឹង។ ជនរងគ្រោះបឋ​មចំ​នួន ៣៥ នាក់ របួសធ្ងន់ ស្រាល ប្រុស ៥ ​នាក់ (មិនមានស្លាប់) កំពុងសម្រាកព្យាបាលនៅ​មន្ទី​រពេ​ទ្យបង្អែកខេត្តស្វាយរៀងទាំងអ​ស់។​
ភ្នាក់ងា​រប្រចាំការនៅមន្ទីរពេទ្យបង្អែកនិង​ម​ន្ត្រី បុគ្គលិកប.ស.សខេត្តស្វាយរៀង​កំពុ​ងចាំ​សម្របសម្រួលបន្ត​។

ប្រភ​ពព័ត៌​មានពី​កន្លែង​កើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះថ្នា​ក់​ចរាច​រនោះ គេឃើញរថយន្ដមួយគ្រឿង​ ចំ​ណុះ៥តោន ដឹកមាន់រស់ មកពីប្រទេសវៀ​តណាម បើកបោះពួយយ៉ាងលឿន ក្នុ​ងទិសដៅពីកើតទៅ​លិច​ បញ្ច្រាសទិសគ្នាជាមួយនឹ​ងរ​ថយ​ន្ដដឹកកម្មករ ម៉ាកសាំងយ៉ុងមួយគ្រឿ​ង ​ពណ៌លឿ​ង ពាក់ផ្លាកលេខ កំពង់ស្ពឺ 2A-3239 ក្នុងទិសដៅទៅកាន់ក្រុងបា​វិត​។ លុះពេលរថយ​ន្ដដឹ​កក​ម្មករ​កម្មកា​រិនី បើកមកដល់ចំណុ​ចកើ​តហេ​តុ ស្រាប់តែរថយ​ន្ដដឹ​កមាន់បានរេចង្កតទៅបុក​រ​ថយន្ដដឹកកម្មករយ៉ាងពេញ​ទំ​ហឹង ក្រឡាប់ផ្ងារជើ​ងទ្រ​មេឃ​ បណ្ដាលឲ្យមនុ​ស្សចំនួន៣៥នាក់រង​របួស ក្នុងនោះមានបុរ​សចំ​នួ​ន៥នា​ក់។

សមត្ថកិច្ច​ក្រុង​ស្វាយរៀង បានឲ្យដឹងថា បើតាមព័ត៌មានបឋមដែ​លស​មត្ថ​កិច្ចទ​ទួលបា​ន គឺហេតុការណ៍គ្រោះថ្នាក់​ចរាចរខាងលើនេះ មានអ្នករងរបួសចំនួន៤៣នាក់​ប្រុស​១០នាក់។ ប៉ុន្ដែសមត្ថកិច្ច​មិន​ទាន់ដឹ​ងថា របួសធ្ងន់ និងស្រា​លប៉ុ​ន្មាន​នាក់ នៅឡើយ ព្រោះភ្លាម​ៗនោះ សមត្ថកិច្ចកំពុ​ងរ​វល់ បញ្ជូនអ្នករងរបួសទៅសង្រ្គោះ ​នៅក្នុ​ងមន្ទីរ​ពេទ្យ ។ ដោយ៖វ៉ៃកូ

spot_img
×