Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក លី គឺ​ឈាំ​ង នាយករដ្ឋមន្ត្រី​ចិន និង​អ្នកវិនិយោគ នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា

spot_img

​ភ្នំពេញ ៖ កម្ពុជា​សូម​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ លោក លី គឺ​ឈាំ​ង (Li Keqiang) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​អមដំណើរ​មកជា​មួយ​អ្នកវិនិយោគ​ចិន ជាច្រើន​រូប​មក​រក​ឱកាស​វិនិយោគ​នៅ​កម្ពុជា នា​សប្តាហ៍​ក្រោយ​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា កាលពី​ថ្ងៃ​ទី​២​ខែ​មករា​ឆ្នាំ​២០១៨ បានឲ្យដឹងថា ក្នុង​ឆ្នាំ​ថ្មី​ឆ្នាំ​២០១៨​នេះ កម្ពុជា​នឹង​ទទួល​បាន​កំណើន​វិនិយោគទុន​បរទេស​ថ្មីៗ​បន្ថែមទៀត ដែល​ជា​កត្តា​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​អោយ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។ ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មក​កម្ពុជា គឺ​ដើម្បី​ចូលរួម​កិច្ចប្រជុំ មេគង្គ​-​ឡាន​ឆាង​លើក​ទី​២ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៨​។ កិច្ចប្រជុំ​នេះ​នឹង​មាន​ថ្នាក់ដឹកនាំ​ប្រទេស​ជាប់​ដង​ទន្លេមេគង្គ​៤​ផ្សេង​ទៀត​ចូលរួម​ផងដែរ រួមមាន​៖ ថៃ វៀតណាម ឡាវ និង​មី​យ៉ាន់​ម៉ា​។​

​បើ​តាម​សម្តេច​តេជោ ហ៊ុន សែន សរសេរ​ក្នុងផេក​ហ្វេស​ប៊ុក​ផ្លូវការ កាលពី​ថ្ងៃ​ទី​២​ខែ​មករា​ឆ្នាំ​២០១៨​ថា ចូលឆ្នាំ​សកល​ថ្មី ២០១៨ គឺ​កម្ពុជា​កំពុងតែ​បោះជំហាន​ទៅមុខ ជាមួយនឹង​កា​រីកចម្រើន ដែល​ជា​មោទនភាព​របស់​ជាតិ​ទាំងមូល​។ ដោយសា​ស្ថេរភាព​នយោបាយ និង​លំនឹង​នៃ​កំណើន​សេដ្ឋកិច្ចជាតិ កម្ពុជា​យើង​បាន​ទាក់ទាញ វិនិយោគទុន​បរទេស​ជាច្រើន ជាពិសេស​មកពី​ប្រទេស​ចិន​ជា​មិត្ត​។​

​សម្តេច​តេជោ បញ្ជាក់ថា នៅ​សប្តាហ៍​ក្រោយនេះ យើង​នឹង​ទទួល​ស្វាគមន៍ លោក​នាយករដ្ឋមន្ត្រី​ចិន លី គឺ​ឈាំ​ង (Li Keqiang) ដែល​នឹង​អញ្ជើញ​មក​ទស្សនៈកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​។ ជាមួយគ្នានេះដែរ នឹង​មាន​អ្នកវិនិយោគគិន​ចិន​ជា​ច្រើន​មករកឱ​កាស​បណ្តាក់ទុន​វិនិយោគ​នៅក្នុង​ប្រទេស​យើង​ផង​ដែរ​។​

​សម្តេច​តេជោ បាន​ថ្លែងថា “​ខ្ញុំ និង​ភរិយា​សូម​អរគុណ និង​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​។ ឆ្នាំ​ថ្មី ២០១៨ គឺ​កម្ពុជា​នឹង​បន្ត​រីកចម្រើន​ទៅ​មុខ​ទាំងអស់​គ្នា​ក្រោម​ដំបូល​សន្តិភាព និង​ម្លប់​ដ៏​ត្រជាក់​នៃ​ព្រះមហាក្សត្រ​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​”៕ ដោយ​៖​កូឡាប​

spot_img
×