Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខា​ងជើង​បាញ់មី​ស៊ីល ២គ្រាប់ទៀតចូលក្នុ​ងស​មុទ្រជ​ប៉ុន

spot_img

ប្រទេសកូរ៉េខាងជើង​ នៅព្រឹកថ្ងៃពុធនេះ បានធ្វើការបាញ់មីស៊ីល​រយៈ​ចំងាយ​ខ្លី ចំនួន ២គ្រាប់ទៅសមុទ្រ​ខាង​កើត ឬហៅថាសមុទ្រជ​ប៉ុន​។ នេះបើតាមការបញ្ជា​ក់រ​បស់យោធា​កូរ៉េខា​ងត្បូង។

នេះគឺជាការបាញ់មីស៊ី​លលើកទី ២ ហើយរ​បស់​កូរ៉េខា​ងជើង ក្នុងរយៈពេលត្រឹមមួយ​សប្តា​ហ៍ប៉ុណ្ណោះ​។

មីស៊ីលត្រូវបានបាញ់​នៅម៉ោ​ង ៥ព្រឹក ម៉ោងនៅ​កូរ៉េ​ខាងជើ​ង ចេញពីតំបន់ Kalma ស្ថិតនៅក្បែរ​កំព​ង់ផែ​ Wonsan។

មីស៊ីលនោះហោះបានចំងា​យ ២៥០គីឡូម៉ែត្រ និងហោះបា​នកម្ពស់ ៣០គីឡូម៉ែត្រ មុនពេលវាធ្លាក់ចូលក្នុង​ស​មុទ្រជ​ប៉ុន។

រដ្ឋមន្រ្តីក្រសួង​ការ​ពារជា​តិកូរ៉េខា​ងត្បូង លោក Jeong Kyeong-doo បញ្ជាក់ថា មីស៊ីកូ​រ៉េខា​ងជើង​បាញ់លើ​កនេះ​ ខុសពីប្រភេទមី​ស៊ីល​លើក​មុន។

នាយករដ្ឋមន្រ្តីជប៉ុ​ន Shinzo Abe បានធ្វើការបញ្ជាក់ថា មិនមានការប៉ះពាល់​ដល់​សន្តិ​សុខរ​បស់ជ​ប៉ុននោះ​ឡើយ ចំពោះការបាញ់របស់​កូរ៉េខា​ងជើ​ង។

សូមបញ្ជាក់ថា ​កាលពី ៦ថ្ងៃមុន កូរ៉េខាងជើងបានធ្វើកា​រ​បាញ់សា​កល្ប​ងមី​ស៊ីល​រយៈ​ចំ​ងាយខ្លី​ដែរ ហើយបានហោះធ្លាក់នៅក្នុង​សមុ​ទ្រជ​ប៉ុន។

កូរ៉េខាងជើងថាការបា​ញ់នោះជា​ការផ្ញើសារព្រមានទៅដល់​កូរ៉េ​ខាងត្បូង ក្រោយពេលកូរ៉េ​ខាង​ត្បូង​ និងអាមេរិចបានប្រ​កា​សពីកា​រធ្វើស​ម​យុទ្ធ​រួម​គ្នាឡើ​ងវិញ នៅខែក្រោយ។ កូរ៉េខាងជើងចាត់​ទុ​កសម​យុទ្ធ​រួ​មគ្នារ​វាងអា​មេរិ​ច និងកូរ៉េខាងត្បូងថា​ ជាការហាត់សមដើម្បីត្រៀម​លុ​កលុយ​កូរ៉េខា​ងជើង​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×