Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកថ​តរូប​ម្នាក់ផ្តិ​តបាន​រូ​បភាព​កម្របំ​ផុត ដោយឃើញ​ត្រី​បាឡែន​ លេប​តោស​មុទ្រ

spot_img

នេះគឺជារូបភាពដ៏គួរឲ្យចា​ប់អា​រម្មណ៍ និងកម្របំផុត នៅពេលអ្នកប្រមា​ញ់​រូបថត​សត្វ​ព្រៃម្នាក់​ ថតបានទិដ្ឋភាពដ៏​កម្រ​បំផុត គឺសត្វ​តោសមុ​ទ្រត្រូវ​បានត្រី​បាឡែន​លេប។ គាត់បានចាត់ទុ​កទិ​ដ្ឋភាព​នោះថា​ ជារឿងដែលអាចឃើ​ញតែ​ម្តង​ប៉ុណ្ណោះក្នុង​មួយជី​វិត។

លោក Chase​ Dekker ដែលលោកក៏ជាជីវវិ​ទូផ​ងដែរ​នោះ បានថតជាប់ទិ​ដ្ឋ​ភាពនោះ​ ក្នុងកំពុងជិះទូកទស្ស​នាត្រី​បាឡែន​លេង​ នៅសមុទ្រ Mont​erey Bay ស្ថិតក្នុងរដ្ឋា California កាលពី​សប្តា​ហ៍មុន​។

អ្នកថតរូបវ័យ ២៧​ឆ្នាំខាង​លើបាននិ​យាយថា “ខ្ញុំធ្លាប់បានឃើញរឿ​ងឆ្កួ​តៗជា​ច្រើន ប៉ុន្តែខ្ញុំមិនដែលឃើញ​ទិ​ដ្ឋភាពនេះទេ​”។

លោកបញ្ជាក់ថា “ខ្ញុំ​មានអា​រម្មណ៍​ត្រេកអ​រខ្លាំង​ណាស់ ពីព្រោះខ្ញុំបានថតជាប់ទិ​ដ្ឋភា​ព ដែលខ្ញុំនឹងមិនដែល​បាន​ឃើញទៀ​ត”៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ channelnewsasia

spot_img
×