Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់មុខស្អាតកុំខ្ជិល! អនុវត្ត​តែម្តងទេក្នុង១សប្តាហ៍ នោះម៉ាសបិទមុខ «ដ៏សែនថោក» នេះនឹងជួយឲ្យផ្ទៃមុខអ្នកនៅក្មេងជាងវ័យ

spot_img

​បច្ចុប្បន្ន នៅលើទីផ្សារ​​មានផលិតផល​​ថែរក្សា​ស្បែក​ដ៏ច្រើនរាប់មិនអស់ តែវាអាច​គ្រោះថ្នាក់​ដល់ស្បែក​ទៅវិញ ប្រសិន
នោះ​ជាផលិតផលក្លែងក្លាយ ឬ ចំពោះអ្នកមានស្បែក​​អាលែកហ្ស៊ី ។ ដើម្បី​សុវត្ថិភាព​ បងប្អូន​នារីៗគួរអនុវត្តវិធីថែសម្ផស្សតាមបែបធម្មជាតិ​ដែលចំណាយ​ប្រាក់​អស់តិចផង ហើយ​ប្រសិទ្ធភាព​ក៏ខ្ពស់គួរជាទីពេញចិត្ត ។

​ម៉ាសបិទមុខខាងក្រោមនេះ មានប្រភពដើមពីជប៉ុន មានប្រសិទ្ធភាព​ថែបំប៉ន​រក្សាសំណើម​ឲ្យស្បែក, បន្ថយ​ស្នាម​ជាំខ្មៅជុំវិញភ្នែក និងកម្ចាត់​មុន ។

. សមាសធាតុ​រួមមាន
– ទឹកដោះគោ ១ ស្លាបព្រាបាយ
– ទឹកឃ្មុំ១ស្លាបព្រា
– ​ទឹក​អង្ករ​ ៣ ស្លាបព្រា


. របៀបអនុវត្ត
​- យកអង្ករ​ដាក់ទឹកដាំក្នុងឆ្នាំតូចមួយ​ បើ​កភ្លើងតិចៗប្រមាណ ៣ នាទី
– ច្រោះយកផ្នែកទឹក និងផ្នែកបាយដាក់២ផ្សេងគ្នា
– បន្ថែមទឹកឃ្មុំ១ស្លាបព្រា និងទឹកដោះគោទៅក្នុងបាយ ច្របល់ឲ្យសព្វ
– លាងមុខឲ្យស្អាត បន្ទាប់មកយកល្បាយ​ខាងលើមកលាប​លើមុខ ម៉ាស្សា និងទុកប្រមាណ ១៥ នាទី
– លាងសំអាត​ដោយទឹកអង្ករ​ ដែលបានច្រោះយកមុននោះ

ម៉ាសមុខដ៏អស្សានេះនឹង​ប្រ​ឆាំង​តបឥទ្ធិពល​របស់ភាពចាស់​ និងបំបាត់ស្នាមជ្រួញ​ និងអុចៗខ្មៅ​លើផ្ទៃមុខ ៕

spot_img
×