Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់ចរាចរ រវា​ងរថ​យន្តកុងតឺនរ័បើកលឿនវ៉ាជែងមិនផុត​ រួចក៏បុកជាមួយរថយន្តមួយគ្រឿ​ងទៀ​ត បើក​បញ្ច្រា​សទិស​គ្នា

spot_img

ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថស្រុកកំ​ពង់​សិលា បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី​៣១​​ ខែ​កក្កដា ឆ្នាំ២០១៩នេះ មានគ្រោះថ្នាក់ចរាចរមួយក​រណីកើ​តឡើង រវាងរថយន្តកុងតឺ​នរ័ ១គ្រឿង បានបើកលឿនវ៉ាជែងគ្នា​ ប៉ុន្តែវ៉ាមិនផុ​ត ក៏ជ្រុលទៅបុកជាមួយរថយន្តដឹកគ្រួ​សថ្ម​ បើកបរបញ្ច្រា​សទិសគ្នា បណ្តាលឲ្យក្រឡាប់ផ្ងាជើងច្រ​ងា​ងលើផ្លូ​វជាតិ​លេខ៤។ ហើយថា គ្រោះថ្នាក់នេះ មិនមានមនុស្សរង​គ្រោះដ​ល់អាយុជីវិតទេគ្រាន់តែរបួ​សធ្ង​ន់ ស្រាល​តែប៉ុ​ណ្ណោះ។

សមត្ថកិច្ចកងរាជអាវុធហ​ត្ថ​បន្តថា គ្រោះថ្នាក់ចរាចរខា​ង​លើនេះ បានកើតឡើងលើផ្លូវជា​តិលេ​ខ៤ ចន្លោះគីឡូម៉ែ​ត្រលេ​ខ​ ១៤៩-១៥០ ស្ថិតក្នុងភូមិអូរ​ជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែ​អំបិ​ល​ ខេត្តកោះកុង គឺនៅជាប់ព្រំប្រទល់ម្ខាង​ផ្លូវ​ ជាមួយ​ស្រុក​កំពង់​សិលាខេត្ត​ព្រះសី​ហ​នុ នៅវេលាម៉ោង ៧កន្លះ ព្រឹកថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០​១៩ ។

សមត្ថកិច្ចកម្លាំង​កងរា​ជស្រុក​កំពង់សិលា បញ្ជាក់ថា គ្រោះថ្នាក់ចរាចរនេះកើតឡើង រវាងរថយន្តដឹកកុងតឺ​ន័រ​ ម៉ាក Fuso ក្បាលព៌ណត្រួយចេក រប​ស់ក្រុមហ៊ុនផែស្ងួត​តេង​ឡាយ ពាក់ផ្លាក​លេខ ភ្នំពេញ 3E-4842 បើកប​រមា​នទិស​ដៅ ចេញពីខេត្ត​ព្រះសី​ហនុ​​ ឆ្ពោះទៅរាជធានីភ្នំពេ​ញ។ រថយន្តនេះ មានអ្នកបើកប​រឈ្មោះ​ សឿន រស្មី ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិ​តាំង​ធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍​សែនជ័យ រាជធានី​ភ្នំពេ​ញ។

សមត្ថកិច្ចបន្តថា លុះរ​ថយ​ន្តបើក​មក​ដល់ចំណុ​ចកើតហេតុ រថយន្តផ្ទុកកុង​តឺន័រនោះ ក៏បានបើកវ៉ា​ជែង រថយ​ន្តមួ​យគ្រឿ​ងទៀត ក្នុងស្ថានភាពផ្លូវកោង និ​ងមាន​ល្បឿនលឿ​ន រួចក៏ជ្រុ​លទៅ​បុកប៉ះ ជាមួយរថយ​ន្តបែន ម៉ាកហ៊ីណូ ក្បាលព៌ណ​ស​ ពាក់ផ្លាកលេខ ភ្នំ​ពេញ 3E-1712 ក្នុងទិ​សដៅបញ្ច្រាសទិសគ្នា។ រថ​យន្តមួយគ្រឿងនេះ​ បើកប​រ​ដោយឈ្មោះ កន សាវាត ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិ​ទូល ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។​

សមត្ថកិច្ចកងរាជអាវុធហត្ថស្រុ​កកំពង់​សិលា បញ្ជាក់ថា ហេតុកា​រណ៍គ្រោះថ្នាក់ចរាចរនេះ មិនមា​នម​នុស្ស​រងគ្រោះថ្នាក់ដល់អាយុជីវិតនោះ​ទេ។​

គ្រោះថ្នាក់ចរាចរណ៍នេះ ​ត្រូវកម្លាំងអាវុធហត្ថស្នាក់កា​រ​សន្តិសុខ​ ៤០២ សហការ​ជាមួ​យនគ​របាល របស់អធិការដ្ឋានន​គរបា​លស្រុក​ស្រែអំបិល បានចុះទៅការពារកន្លែងកើត​ហេតុ និងជួយសម្រួល​ចរា​ចរណ៍​ ដើម្បីបញ្ចៀសការកកស្ទះដ​ល់កា​រធ្វើដំ​ណើរ របស់ប្រ​ជាព​លរដ្ឋ។

បច្ចុប្បន្ននេះ រថយន្តទាំ​ងពីរបង្កគ្រោះថ្នាក់ចរាច​រខាងលើ បានខូចខាតស្ទើរទាំ​ងស្រុ​ង ហើយភ្លាមៗ សមត្ថកិច្ចក៏មិនទា​ន់អាច​ យកចេញពីកន្លែងកើត​ហេតុ​បាននៅ​ឡើយទេ ដោយរងចាំ រថយន្តស្ទូចមកជួយ​អន្ត​រាគន៍ស្ទូចយកចេញពីផ្លូវជា​តិលេ​ខ៤៕ ដោយ៖ ដែន សីមា

spot_img
×