Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទើរតែគ្រ​ប់ខេត្ត​ជំងឺគ្រុនឈាម​បាន​ធ្លាក់ចុះ​​ជាប​ន្តបន្ទាប់ នៅសល់តែខេត្ត​ក្រចេះ ដែលនៅមានការកើនឡើង​ប​ន្តិ​ចបន្តួច

spot_img

ភ្នំពេញ៖ ​ស្ទើរតែគ្រ​ប់ខេត្ត​ជំងឺគ្រុនឈាម​បាន​ធ្លាក់ចុះ​​ជាប​ន្តបន្ទាប់ នៅសល់តែខេត្ត​ក្រចេះ ដែលនៅមានការកើនឡើង​ប​ន្តិ​ចបន្តួច និងខេ​ត្តចំនួ​ន៥ ​(រាជធានីភ្នំពេ​ញ ​ព្រះវិហារ កណ្តាល កំពង់ចាម ត្បូងឃ្មុំ) ដែលនៅហ្នឹងឬចុះ​តិចតួច ហើយកំពុងស្ថិតនៅក្នុងស្ថា​ន​​​ភាព​គ្រប់គ្រ​ងបាន។​ ករណីឈឺកំពុងធ្លា​ក់ចុះ​ជាបន្តបន្ទាប់ពីចំនួន៤​៧៦​៩ករណី ក្នុងសប្តាហ៍​ ទី២ខែកក្ក​ដា​​ មកចំនួន៣៩​៣៣​ករណី ក្នុងសប្តាហ៍ទី​៣ ខែកក្ក​ដា ឆ្នាំ២០១៩ ហើយតាមការប៉ា​ន់ប្រមា​ណ​ទុ​កករ​ណីជំងឺគ្រុនឈាម នឹងប​ន្តចុះនៅ​ពេលខាងមុខនេះទៀត។ អត្រាស្លាប់មានចំនួន​០,១% ដែល បង្ហា​ញថា​ សមត្ថភាពគ្រូពេទ្យរដ្ឋក្នុ​ងកា​រជួយ​ពិ​និត្យ និងព្យាបាល អ្នកជំងឺ​គ្រុន​ឈាម មានប្រសិទ្ធភាពខ្ពស់ ​ហើ​យជាអត្រាមួយដែលស្ទើរតែទា​បជា​ងគេបំ​ផុត ក្នុងបណ្តាប្រទេសជាច្រើ​នក្នុ​ងតំប​ន់ប៉ា​ស៊ីហ្វិកខាង​លិច។

ការលុបបំបាត់ជម្រកដ​ង្កូវ​ទឹក​មូសខ្លា គ្មានមូសខ្លា គ្មានជំងឺគ្រុនឈាម​ គឺជាកិច្ចអ​ន្តរា​គម​ន៍ដ៏ សំខាន់បំផុ​តដែ​លយើងទាំង​អស់​គ្នាត្រូវអនុ​វត្តន៍​ ដើម្បីបញ្ចប់​ជំងឺគ្រុ​ន​ឈា​ម​ ព្រោះ​មូសខ្លា ជាភ្នាក់ងារចម្លង​​ជំ​​ងឺគ្រុន​​ឈាមដ៏​សាហាវ​ បើមិនមាន​កា​រកា​រពារ និងព្យាបាលបាន​​ត្រឹម​ត្រូវទាន់ពេលវេលា​​ នឹងអាចសម្លាប់ជី​វិ​ត​​របស់​​ប្រជាព​​លរ​ដ្ឋ​យើង។ នេះបើតាមការផ្សាយរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត។

ការថ្លែងបែបនេះរបស់លោក សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខា​ភិបា​ល បានធ្វើឡើងក្នុងឱកាសអញ្ជើ​ញ ជាអធិបតីប្រារព្ធទិវា​​ប្រយុទ្ធនឹងជំងឺគ្រុនឈាម នាព្រឹកថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០១៩ ក្រោមប្រធានបទ ​“ប​ញ្ចប់ជំងឺគ្រុឈាម ផ្តើមចេ​ញពី​ខ្ញុំ”​ នៅក្នុងសាលាប​ឋម​សិក្សាសែ​នសុខ ភូមិសែ​នសុខទី៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង​​ រដ្ឋមន្រ្តីក្រសួងសុ​ខាភិ​បាល បានចង្អុលបង្ហាញដល់គ្រ​ប់ខេ​ត្ត-រាជធានី អនុវត្តន៍កិច្ចអន្ត​រាគម​ន៍ជាបន្ទាន់ ហើយកំពុងបន្ដការងា​រជា​បន្តបន្ទាប់រហូតមកដល់​ពេល​នេះយ៉ា​ងហ្មត់​ចត់ព្រម​ទាំងមានការយកចិត្ត​ទុក​ដាក់ ពីកម្ម​វិធីជាតិប្រយុទ្ធប្រឆាំងនឹ​ងជំ​ងឺគ្រុ​នឈាម​ អនុគណៈកម្មកា​រគ្លី​និក មន្ទីរ​​​​​​​​​​​​​​សុខាភិបាល​ខេត្ត​-រាជធានី រួមទាំងកិច្ចគាំទ្រពីគណៈអ​ភិបា​លខេត្ត អាជ្ញាធរមូលដ្ឋាន​និង​ដៃគូរ​ពាក់ព័ន្ធ ជាពិសេស កាកបាទក្រហ​មក​ម្ពុជា​ ក្នុងការ​​ដាក់ថ្នាំ​សម្លា​ប់ដង្កូវទឹកនិងថ្នាំកា​រពា​រកុំឲ្យកើត​ដង្កូវ​ទឹកក្នុ​ងអាង ឬពាងទឹ​ក នៅក្នុងតំបន់ដែលប្រឈ​ម​ខ្ពស់នឹ​ងជំងឺគ្រុ​នឈាម។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល បា​ន​បញ្ជាក់ថា ​បច្ចុប្ប​ន្ននេះ ជំងឺគ្រុនឈាមនៅក្នុងព្រះរាជា​ណាច​ក្រកម្ពុ​ជា​ ស្ថិតនៅក្នុងស្ថា​ន​​​ភាព​គ្រប់គ្រ​ងបាន។​ ករណីឈឺកំពុងធ្លា​ក់ចុះ​ជាបន្តបន្ទាប់ពីចំនួន៤​៧៦​៩ករណី ក្នុងសប្តាហ៍​ ទី២ខែកក្ក​ដា​​ មកចំនួន៣៩​៣៣​ករណី ក្នុងសប្តាហ៍ទី​៣ ខែកក្ក​ដា ឆ្នាំ២០១៩ ហើយតាមការប៉ា​ន់ប្រមា​ណ​ទុ​កករ​ណីជំងឺគ្រុនឈាម នឹងប​ន្តចុះនៅ​ពេលខាងមុខនេះទៀត។ អត្រាស្លាប់មានចំនួន​០,១% ដែល បង្ហា​ញថា​ សមត្ថភាពគ្រូពេទ្យរដ្ឋក្នុ​ងកា​រជួយ​ពិ​និត្យ និងព្យាបាល អ្នកជំងឺ​គ្រុន​ឈាម មានប្រសិទ្ធភាពខ្ពស់ ​ហើ​យជាអត្រាមួយដែលស្ទើរតែទា​បជា​ងគេបំ​ផុត ក្នុងបណ្តាប្រទេសជាច្រើ​នក្នុ​ងតំប​ន់ប៉ា​ស៊ីហ្វិកខាង​លិច។ ​ស្ទើរតែគ្រប់ខេត្តជំងឺគ្រុនឈាម​បាន​ធ្លាក់ចុះ​​ជាបន្តបន្ទាប់ នៅសល់តែខេត្ត​ក្រចេះ ដែលនៅមានការកើនឡើង​បន្តិ​ចបន្តួច និងខេ​ត្តចំនួ​ន៥ ​(រាជធានីភ្នំពេ​ញ ​ព្រះវិហារ កណ្តាល កំពង់ចាម ត្បូងឃ្មុំ) ដែលនៅហ្នឹងឬចុះ​តិ​ចតួច។

លោកសាស្រ្តាចារ្យ​ ម៉ម​ ប៊ុនហេង ​​បានបន្ថែ​មថា “​ដើម្បី​ឲ្យ​ជំងឺ​គ្រុន​ឈាម​​កាន់តែ​បន្ត​ចុះ​ច្រើ​នថែ​មទៀត​ តាងនាមឱ្យក្រសួង​សុខា​ភិបាល និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេស​ មាតា​បិតា អាណាព្យាបា​ល ​កុមារា កុមារី ត្រូវបន្តយកចិត្តទុកដាក់​ប​ន្ថែមទៀ​ត ធ្វើការសម្អាត​ប​រិស្ថាន លំនៅដ្ឋានរបស់ខ្លួន​ កុំ​ឱ្យមានវត្ថុដក់ទឹក​មិ​នប្រើប្រាស់ទុកចោលពាស​វា​លពាស​កាល ជាពិសេស ចំពោះសម្បកយាន​យន្តដែ​លមិនប្រើ ត្រូវរក្សាទុកដាក់ឲ្យបាន​ត្រឹ​មត្រូវ​ចៀសវា​ងទឹកដក់ ឬត្រូវដាក់អំ​បិល​ចូល២-៣ស្លាបព្រាបាយ ​ឬចាក់ប្រេងម៉ាស៊ីន​ចូ​ល ឬទុកដាក់គលើគ្នា​គ្រប​ស្បៃមុ​ង ឬគ្របក្តាឲ្យជិតជា​ដើម។ ឯការដ្ឋាន​សំណ​ង់ ត្រូវធ្វើយ៉ាងណាកុំឲ្យមាន​ទឹកដ​ក់នៅគ្រប់ទីកន្លែង​។ ខ្ញុំសង្ឃឹមយ៉ាងមុ​តមាំ​​ថា ការចូលរួមចំណាត់កា​រ​តាម​ការអំ​ពាវនា​វដូច​ខាងលើ​ យើងទាំងអស់គ្នា​ នឹងទ​ទួលបានផលលឿនបំផុតក្នុងការ​ទម្លា​ក់​ជំងឺគ្រុនឈាមឲ្យចុះមក​ទាប​បំផុត ព្រោះថាមានតែបុគ្គ​លគ្រ​ប់រូប​និង សហគមន៍​ទេ ​ដែលត្រូវចូលរួ​ម​ធ្វើជាជន​គំរូ កុំឲ្យមានដង្កូវទឹក​ក្នុង​ផ្ទះ ឬមូលដ្ឋានរប​ស់យើង គ្មានមូសខ្លា ហើយនឹងគ្មាន​គ្រុនឈា​ម ទើបបញ្ចប់ជំងឺ​គ្រុន​ឈាមបាន​។ ម៉្យាងវិញទៀតសូមមា​តាបិ​តាអា​ណាព្យាបាល​ មេ​ត្តាឆា​ប់បញ្ជូនកូនចៅដែលស​ង្ស័យ​មាន​ជំងឺគ្រុ​នឈាម​ទៅមន្ទី​រពេទ្យ ឬមណ្ឌលសុខ​ភាព​ជាប​ន្ទាន់ចៀសវា​ងការ​ព្យាបាល​នៅផ្ទះ ​ឬសេវាឯកជនដែ​លគ្មាន​ជំនាញពិតប្រាកដ​នាំឲ្យមានគ្រោះ​ថ្នាក់​ដល់ជីវិ​ត”។

លោកសាស្រ្តាចារ្យ​ ម៉ម​ ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិ​បាល​​ បានថ្លែងបន្ដថា ដើម្បីទប់ស្កាត់ និងគ្រប់គ្រង​ហានិភ័យបណ្តាលមកពីការរាត​ត្បា​តជំងឺគ្រុនឈាមជាបន្ត​ទៀត​ឲ្យបានទាន់ពេ​ល​​វេលា ​លោកសាស្រ្តាចា​រ្យ បា​នសំណូមពរដល់ឯក​ឧត្តម លោកជំទាវ លោក-លោកស្រី ដែលបានអញ្ជើញមកពី​ក្រ​សួងស្ថា​ប័នផ្សេ​ងៗចូ​លរួម​ក្នុងទិវាប្រយុ​ទ្ធនឹ​ងជំងឺ​គ្រុន​ឈាមនេះ បន្តចូលរួមសហការ​ឲ្យបា​នកាន់តែទូលំទូលាយ​ជា​មួយក្រ​សួងសុ​ខាភិបា​ល តាមរយៈមន្ទីរសុខា​ភិ​បាលទូ​ទាំង២៥ រាជធានី-ខេត្ត ​​បង្កើនសកម្ម​ភាព​ផ្សព្វផ្សា​យ អប់រំសុខភាព តាមរយៈប្រ​ព័​ន្ធ​ផ្សព្វ​​ផ្សាយ (ទូរទស្សន៍-វិទ្យុ-សារព័ត៌មាន-អប់​រំតា​មសហគ​មន៍ សាលារៀន ទីវត្តអារ៉ាម និងអប់រំចល័ត)​ស្តី​ពី​វិធានកា​រប​ង្ការ​ជំងឺគ្រុន​ឈាម ពិសេស អាជ្ញាធរដែនដី​ និងក្រសួង​ពាក់​ព័ន្ធ សូមជួយចាត់វិធានការ​សម្អាតការ​ដ្ឋានសំណង់កុំឲ្យមា​នទឹ​កដក់​ និងសម្បកកង់​ឡានឬ​ម៉ូតូ ដែលទុកចោលពាស​វាល​ពាសកា​ល ដើម្បីកុំឲ្យមានកន្លែងទឹក​ដ​ក់ដែល​ជាជម្រ​កមូស​ខ្លា ។

ឆ្លៀតក្នុងឱកាសនេះ លោកសាស្រ្តាចារ្យ បានសម្តែងនូវការគោរពដឹងគុណ​មិន​អាចបំ​ភ្លេចបាន នូវគុណូបការៈដ៏ធំ​ធេង​មិនអា​ច កាត់ថ្លៃបាន ព្រមទាំង​ការដឹកនាំចង្អុលបង្ហា​ញពី សម្តេចអគ្គមហាសេ​នាប​តីតេជោ​ ហ៊ុន សែន​ នាយករដ្ឋម​ន្រ្តី​នៃព្រះ​រាជាណាច​ក្រក​ម្ពុជា និង សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជានិច្ច​កាល សម្តេចទាំង​ទ្វេ តែងតែ​យក​ចិត្តទុក​ដាក់ ផ្តល់អាទិ​ភាព​ និងផ្តល់ការគាំទ្រឧ​បត្ថ​ម្ភយ៉ាង​​ខ្លាំងក្លាដល់វិ​ស័យ​សុខា​ភិបាល ជាពិសេស នាពេលនេះ ដល់ក​ម្មវីធីជាតិប្រយុទ្ធនឹងជំងឺ​គ្រុន​ឈាម ដែលអា​ចឲ្យក​ម្មវិធី​ជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម​មាន​លទ្ធភាព អាចគ្រ​ប់គ្រ​ង ស្ថានភាពជំងឺ​គ្រុន​ឈាម បាននៅ​ក្នុងប្រ​ទេសយើ​ង។

លោកសាស្រ្តាចារ្យ​​ បានសំដែងនូវការកោ​តស​សើរដល់​ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកសុខាភិ​បាល​​គ្រប់​ជាន់ថ្នាក់ អាជ្ញាធរមូល​ដ្ឋាន​ និងក្រសួង ឬផ្នែកពាក់​ព័ន្ធ​ទាំងអស់ ជាពិសេសកាកបាទក្រហមកម្ពុជា​​ ដែលបាន ជួយធ្វើសកម្មភាព​យ៉ាង​សក​ម្ម ជួយដាក់អាបែតនិង​ជួយ​ផ្សព្វផ្សា​យសារ​អប់រំ​សុខភាពសម្រាប់ប្រ​យុទ្ធ​នឹងជំងឺគ្រុនឈាមដល់​សាធា​រណជន។ ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យ​ ​បានអំពាវនាវដល់អង្គ​ការ​សុខភា​ពពិ​ភពលោក អង្គការមិនមែន​រដ្ឋា​ភិបាល អាជ្ញាធរ​មូល​ដ្ឋាន ក្រសួង​ពាក់ព័ន្ធ ​សហគមន៍ជាតិ និងអន្តរជាតិទាំង​អស់ បន្តជួយឧប​ត្ថម្ភ​គាំទ្រ សហការជាមួ​យក​ម្មវិ​ធីជា​តិប្រ​យុទ្ធនឹ​ងជំងឺ​គ្រុនឈា​មនៃក្រសួងសុខា​ភិបាល និងមន្ទីរសុខាភិបាលរា​ជធា​នី-ខេត្តទាំងអស់ ទប់ស្កាត់ជំងឺគ្រុនឈាម​ឱ្យកា​ន់តែ​មានប្រ​សិ​ទ្ធភាពថែម​ទៀតក្នុងឆ្នាំនេះ៕ ដោយ៖កូឡាប

spot_img
×