Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ចូលរួមក្នុង​កិច្ច​ប្រជុំគណៈ​កម្ម​ការតំ​បន់អាស៊ីអគ្នេ​យ៍គ្មា​នអា​វុធនុ​យក្លែអែ​រ

spot_img

បាងកក៖ នៅរសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៩ លោកឧបនាយករដ្ឋម​ន្រ្តី ​ប្រាក់ សុខុន បានអញ្ជើញចូលរួមក្នុង​កិច្ច​ប្រជុំគណៈ​កម្ម​ការតំ​បន់អាស៊ីអគ្នេ​យ៍គ្មា​នអា​វុធនុ​យក្លែអែ​រ ដែលកិច្ចប្រជុំនេះ ផ្តោត​​គោលបំណងក្នុងការរក្សាតំប​ន់​អាស៊ីអ​គ្នេយ៍ ជាតំប​ន់ដែល​មិនមាន​អាវុធ​ប្រល័​យលោក​។

នៅព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៩ លោកឧប​នាយករ​ដ្ឋមន្រ្តី ប្រាក់ សុខុន និង រដ្ឋមន្រ្តីការ​បរ​ទេសអា​ស៊ាននា​នា បានអញ្ជើញចូលជួបសម្តែ​ងកា​រគួរ​សម ជាមួយលោក ប្រាយុទ្ធ ច័ន្ធអូចា នាយករដ្ឋមន្រ្តីថៃ ក្នុងឱកាសដែលរដ្ឋមន្រ្តី​ការ​បរទេ​សអាស៊ា​ន​​កំពុងជួបប្រជុំក្នុងកិច្ច​ប្រជុំលើកទី ៥២ នៅទីក្រុងបាងកក ពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៩ នៅទីក្រុងបាងកក។

នៅរសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៩ នៅមុនពេ​លចាប់ផ្តើ​មកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន​លើកទី ៥២ និងកិច្ចប្រជុំពាក់ព័​ន្ធ នៅទីក្រុងបាងកក លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាការងារ​ជាមួ​យសម​ភាគីចិន លោក ទីប្រឹក្សារដ្ឋ វ៉ាង យី រដ្ឋមន្រ្តីការបរទេសនៃសាធា​រណ​រដ្ឋប្រ​ជាមានិ​តចិន។ កិច្ចពិភាក្សាផ្តោតទៅលើការព​ង្រឹង​ចំណងកិច្ចសហប្រតិបត្តិកា​រទេ្វ​ភាគី និងការផ្លាស់ប្តូរទស្សនៈជុំ​វិញ​បញ្ហាប្រឈមនានា នៅក្នុងតំបន់ និងអន្តរជា​តិ។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ នៅថ្ងៃទី៣០ កក្កដានេះ បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥២និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងបាងកក តបតាមការអញ្ជើញរបស់លោក ដូន ប្រាំម៉ូដវីណៃ រដ្ឋមន្រ្តីការបរទេសថៃ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី២៧ កក្កដា បានឲ្យដឹងថា លោកឧបនាយករ​ដ្ឋមន្រ្តី ប្រាក់ សុខុន រួមជាមួយរដ្ឋម​ន្រ្តី​ការបរ​ទេស អាស៊ានដទៃទៀ​ត ​​នឹង​អញ្ជើញចូ​លជួប សម្ដែងការគួរសមជាមួយ​ លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាច​ក្រថៃ​។

ក្រោមមូលបទ “ជំរុញភាពជាដៃគូសម្រាប់​ចី​រភាព” កិច្ចប្រជុំរដ្ឋមន្រ្តីកា​រប​រទេស អាស៊ានលើកទី៥២ ​និងកិច្ចប្រជុំ​ពា​ក់ព័ន្ធ នឹងផ្តោតជាសំខាន់​ទៅលើ​ការ​លើកក​ម្ពស់​កិច្ចសហ​ប្រតិបត្តិការ ដើម្បីជំរុញបន្ថែមទៀ​តនូ​វដំណើ​រការ កសាងសហ​គម​ន៍អាស៊ា​ន និងការពង្រឹងនិម្មា​បន​កម្មតំបន់ ដែលផ្តោតទៅលើមជ្ឈភាព​អា​ស៊ាន ក៏ដូចជាការពង្រី​កភា​ពជាដៃគូ​ជាមួ​យដៃ​គូស​ន្ទនាអា​ស៊ាន និងភាគីខាងក្រៅ ។

លោក ឧប​នាយក​រដ្ឋមន្រ្តី ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រ​ជុំ ដូ​ចខាងក្រោម៖
ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអា​ស៊ាន​ ជាមួយគណៈកម្មកា​រ​អន្តរ​រដ្ឋាភិបាល អាស៊ានស្តីពីសិទ្ធិ​មនុ​ស្ស
-កិច្ចប្រជុំគណៈកម្មការ​តំ​បន់ អាស៊ីអាគ្នេយ៍គ្មានអា​វុ​ធនុយ​ក្លេអ៊ែរ
-កិច្ចប្រជុំរដ្ឋមន្រ្តី​ការ​បរទេស អាស៊ាន​លើក​ទី៥២
-សន្និសី​ទក្រោយ កិច្ចប្រជុំរដ្ឋមន្រ្តីកា​រប​រទេស ជាមួយដៃគូសន្ទនាទាំ​ង​១០ របស់អា​ស៊ាន
-កិច្ចប្រជុំរដ្ឋមន្រ្តី​ការ​បរទេស អាស៊ានបូ​កបី​លើក​ទី២០
-កិច្ចប្រជុំរដ្ឋ​មន្រ្តី​ការប​រទេស នៃកិច្ចប្រជុំកំ​ពូល​អាស៊ី-បូ​ព៌ាលើ​កទី៩​ និង
-វេទិកាតំបន់អាស៊ាន​លើក​ទី២៦​ ។

ក្នុងនាមជាប្រទេសសម្របសម្រួល ស​ម្រាប់ទំនា​ក់ទំ​នងដៃគូ​សន្ទនា អាស៊ាន-នូវែលហ្សេឡ​ង់ ​(២០១៨-២០២១) លោកឧបនាយករ​ដ្ឋម​ន្រ្តី ប្រាក់ សុខុន នឹងធ្វើជាសហប្រ​ធា​នជាមួ​យលោក វីនស្តុន ភីទ័រ ​ឧបនា​យករដ្ឋ​មន្ត្រី និងជារដ្ឋម​ន្រ្តី​ការបរ​ទេស និងពាណិជ្ជកម្ម​នូ​វែលហ្សេ​ឡង់ ក្នុងកិច្ចប្រជុំ “សន្និសី​ទក្រោយកិច្ចប្រជុំរដ្ឋម​ន្រ្តី​ការប​រទេស ជាមួយ​និ​ងនូវែ​លហ្សេឡ​ង់” ។

ស្របពេលជាមួយកិច្ចប្រជុំ រដ្ឋមន្រ្តីការ​បរ​ទេស​អាស៊ាននេះ លោកឧបនាយករដ្ឋមន្រ្តី ​ប្រាក់ សុខុន រួមជាមួយរដ្ឋមន្រ្តីកា​រប​រទេ​សអាស៊ាន​ផ្សេង​ទៀត នឹងអញ្ជើញធ្វើ​ជាសា​ក្សី ក្នុងពិធីចុះហត្ថលេ​ខាលើ​លិខិ​តុបក​រណ៍ នៃការចូលជាស​មាជិ​ក នៃសន្ធិសញ្ញា​មិត្ត​ភាព និងកិច្ចស​ហ​ប្រតិបត្តិ​ការ នៅក្នុងតំបន់អា​ស៊ីអា​គ្នេយ៍​ ដោយសាធារណ​រដ្ឋ​ប៉េរូ និងសាធារណ​រដ្ឋ​អាហ្រ្វិក​ខាង​ត្បូង។ លោកឧបនា​យករ​ដ្ឋមន្រ្តី ក៏នឹងអញ្ជើញ​ចូ​លរួម​ក្នុងពិធី សម្ពោធដា​ក់ឲ្យ​ដំណើ​រកា​រកម្មវិធី អាហារូបករ​ណ៍​សម្រាប់​ថ្នាក់ដឹ​កនាំ វ័យក្មេងអាស៊ា​ន-​​ចិន និង គំនិតផ្តួ​ច​ផ្តើមអា​ស៊ាន-អូស្រ្តាលី ប្រយុទ្ធប្រឆាំងនឹង​ការ​ជួញ​ដូរ។

ក្រៅពីការអញ្ជើញចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីការ​បរទេស​អាស៊ាន លោក ប្រាក់ សុខុន នឹងចូល​រួម​កិច្ចប្រ​ជុំដទៃទៀ​ត ដូចខា​ងក្រោ​ម៖
-កិច្ចប្រជុំរដ្ឋមន្រ្តីការបរ​ទេស​ គំនិតផ្តួចផ្តើម​មេ​គង្គក្រោ​ម លើកទី១២
-កិច្ចប្រជុំរដ្ឋ​មន្រ្តី​ការ​បរទេ​សនៃកិច្ចសហប្រតិប​ត្តិកា​រមេ​គង្គ-គង្គា លើកទី១០
​-កិច្ចប្រជុំរដ្ឋមន្រ្តីការ​ប​រទេស​មេគង្គ-សាធារណ​រ​ដ្ឋកូរ៉េ លើកទី៩ និង
-កិច្ចប្រជុំរដ្ឋមន្រ្តីការប​រទេ​សមេគ​ង្គ-ជប៉ុន លើកទី១២។

ក្នុងអំឡុងពេលស្នាក់នៅ ទីក្រុងបាងកក លោក ប្រាក់ សុខុន នឹងជួបពិភាក្សាទ្វេភាគី​ដោយ​ឡែក​ពីគ្នា ជាមួយ លោក វីនស្តុន ភីទ័រ ឧបនាយករដ្ឋមន្ត្រី និ​ងជា​រដ្ឋម​ន្រ្តីការ​បរទេស និងពាណិជ្ជ​កម្ម​ នូវែលហ្សេឡ​ង់ ​លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋម​ន្ត្រីកា​របរ​ទេស សាធារណរដ្ឋ​ប្រ​ជាមានិត​ចិន លោក តារ៉ូ កូណូ រដ្ឋមន្រ្តីកា​រប​រទេស​ជប៉ុ​ន លោកស្រី អ៊ីណេ ម៉ារី អេរិកសិន រដ្ឋមន្រ្តីការ​បរទេ​សន័​រវែស ព្រមទាំងប្រមុ​ខនៃគ​ណៈប្រតិ​ភូ នៃប្រទេសមួយ​ចំ​នួនទៀ​តផងដែរ ៕ ដោយ៖កូឡាប

spot_img
×