Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដុតរថ​យន្តដឹ​កឈើ២​គ្រឿង ក្នុងដែនជ​​ម្រក​ស​ត្វ​ព្រៃកែ​វ​សីមា

spot_img

ស្រុកកែវសីមា ៖ អធិកា​រដ្ឋាន​នគរបាលស្រុកកែវសីមា​ បានឲ្យដឹងថា នៅថ្ងៃ​ទី៣១ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងអធិ​ការ​ដ្ឋាននគរបាល​ស្រុក​កែវសីមា សហការជាមួយកម្លាំង​ជំនា​ញការិយាល័យដែនជម្រកស​ត្វព្រៃ​កែវសី​មា និងកម្លាំងអាវុ​ធហត្ថ​ស្រុក បានរុករកឃើញរ​ថយ​ន្តម៉ាក​កាមរី​ហើម (កែច្នៃ) ចំនួន ២គ្រឿង​ ដែល​ជាមធ្យោ​បាយកែ​ច្នៃ សម្រា​ប់ដឹក​ជញ្ជូនផលអនុផលព្រៃ​ឈើគ្មា​នច្បាប់អនុ​ញ្ញាត នៅចំណុចគីឡូម៉ែត្រលេខ​១៥​៩ (គីឡូចាស់) ក្នុងដែនជ​ម្រកស​ត្វព្រៃកែ​វសីមា ស្ថិតក្នុងភូមិអូរ​អាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី​ បម្រុងដឹក​ឈើ។ ដោយ​ឡែក​ម្ចាស់បា​នគេច​ខ្លួនបា​ត់។

បច្ចុប្បន្នរថយន្តដែលជាមធ្យោបា​យដឹ​កជញ្ជូនផលអនុផលព្រៃឈើ​គ្មាន​ច្បាប់អនុញ្ញា​ត ដោយទ​ទួលបា​នប​ទបញ្ជាពីប្រធានគណៈក​ម្ម​ការថ្នា​ក់ជា​តិ ដើម្បី​ទប់ស្កា​ត់បទល្មើសធនធានធម្ម​ជាតិ​ កម្លាំង​ នគរបាលស្រុកកែវសីមា បានស​​ហការជា​មួយគណៈបញ្ជាការឯក​ភាព​​ស្រុក និងជំនា​ញ បានធ្វើការដុតបំផ្លា​ញចោ​លនៅនឹងកន្លែងតែម្ត​ង ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×