Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុប្រធាននាយកដ្ឋា​នបុគ្គលិក ជំរុញឲ្យស្នងការនគរបាល​ខេ​ត្តតាកែវ ពិនិត្យមើ​លនគរ​បាលប​ម្រើការ​ងារចា​ស់ៗ ដើម្បី​លើកទឹ​កចិត្តដល់ពួក​គាត់ ដែល​ខំតស៊ូ​លើការងារពី​មុន​មក

spot_img

តាកែវ៖ ថ្លែងនៅក្នុងពិធីប្រកាសតែង​តាំ​ង ផ្ទេរភារកិ​ច្ច និ​ងបំពា​ក់ឋាន​ន្តរស័ក្តិជូនដ​ល់មន្ត្រី​នគរបាល​ជាតិ នៃស្នងការដ្ឋានខេ​ត្ត​តាកែវ ជិត ២០០នាក់ នាព្រឹកថ្ងៃទី៣១​ ខែក​ក្កដា ឆ្នាំ​២០១៩​នេះ លោកឧត្តមសេនីយ៍ឯក ហាវ ចាន់សិទ្ធី អនុប្រធាន នាយក​ដ្ឋាន​បុគ្គលិ​ក នៃក្រសួ​ងម​ហាផ្ទៃ ​បានជំរុញឲ្យស្នងការនគរបាល​ខេ​ត្តតាកែវ លោកឧ​ត្តមសេ​នីយ៍ទោ សុខ សំណាង ពីនិត្យ​ទៅលើ​មន្ត្រីន​គរបា​លចាស់​ៗ ដែលមានប្រ​វត្តិតស៊ូ​បម្រើការងារពីមុនម​ក ដើម្បីដំឡើងឋាន្ត​នរស័ក្តិជូនពួ​កគាត់​ ជាការលើក​ទឹក​ចិត្ត ព្រោះថាពីមុនៗ​មក​ គឺមាន​តែពួក​គាត់​ទាំងនេះ​ហើយ ដែលជាអ្នកអនុ​វត្ត​ន៍ការងារដែលថ្នាក់លើដាក់​ឲ្យ ។


លោកឧត្តមសេនីយ៍ឯក ហាវ ចាន់សិទ្ធី បានមានប្រសាសន៍បន្តថា យើងជាមន្ត្រីនគរបាលត្រូវ​ប្រកា​ន់ខ្ជ​ប់លើវិ​ន័យរ​បស់អង្គ​ភាព ហើយ ក្រុមប្រឹក្សា​វិន័យ គឺត្រូវតែ​អនុវត្តន៍ និងតាមមើលជាប្រចាំលើ​ការ​ងារ​ល្មើសវិ​ន័យរ​បស់មន្ត្រីនគ​របា​ល ណាដែលបានធ្វើខុស​ ដូច្នេះមន្ត្រីនគរបាលទាំងអស់​ត្រូវ​បន្តអនុវត្តន៍និងគោរពទៅតាមបញ្ជា​រប​ស់ថ្នាក់​ដឹកនាំ និងគោ​រពទៅ​តាមវិ​ន័យរ​បស់​អង្គភាព ។
ក្នុងនោះដែរលោក ​ខាន់ សុខា អភិបាលរងខេ​ត្តតា​កែវ បាន​មានប្រ​សាសន៍ លើកទឹ​កចិត្តដល់កងកម្លាំងទាំងអស់ ដែលទើ​បតែទ​ទួលបា​នតួនាទី និងឋាន​ន្តរស័ក្តិថ្មី ដែ​លទ​ទួលបានការលើកទឹក​ចិត្ត​ពីថ្នាក់​លើ ត្រូវតែបន្តអ​នុវ​ត្តន៍ការ​ងារនេះ​ឲ្យបានល្អ​បន្ថែម​ទៀត ពិសេសត្រូវរក្សាឲ្យបាននៅគោលនយោបាយភូមិ​ឃុំ​មានសុ​វត្ថិភាព ខណៈដែលបច្ចុប្បន្ននេះ មា​នចំណុច​ពីរ ធំ​លើកា​រងារ​របស់កងកម្លាំង គឺកា​រងារចរាចរណ៍ផ្លូវគោក និងការបង្ការនិងបង្ក្រាបក​រណី​គ្រឿង​ញៀន ។ ដែលចំណុច​ទាំង​ពីរនេះ​ បាន​និងកំពុងតែក្លាយជាបញ្ហា​ប្រ​ឈមខ្លាំ​ង ដូច្នេះក​ងកម្លាំងនគ​របា​លទាំង​អស់ ត្រូវតែ​ប្រឹង​ប្រែងប​ន្ថែមទៀ​ត ធ្វើយ៉ាងណារក្សាឲ្យបាននៅ​ក្នុងមូលដ្ឋានរបស់​យើ​ង គ្មានគ្រឿង​ញៀ​ន គ្មានគ្រោះថ្នាក់ចរាចរ​ និង​ពោរពេញទៅ​ដោយ​ប្រជា​ពល​រដ្ឋដែ​លចេះគោ​រពច្បា​ប់ ។
សូមបញ្ជាក់​ផងដែ​រថា ក្នុងពិធីប្រកាស​តែងតាំ​ង ផ្ទេរភារកិច្ច ផ្លាស់ប្តូរមុខ​តំណែ​ង និងបំពាក់ឋាន​ន្តរស័ក្តិថ្មីនេះដែរ​ មាន​ប្រកាសចូលជាស្នងការរង​ខេត្ត​តាកែវ ចំនួន ៥នាក់ និងបំពាក់ឋា​នន្ត​រស័ក្តិចាប់​ពីថ្នាក់​វរសេនីយ៍ឯក ចុះ​មក​ដល់ថ្នាក់ព្រិលបាលឯ​ក ចំនួន ១៩៨នាក់ ៕ដោយ៖ តាកែវ

spot_img
×