Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ខ្លួនជ​នម្នាក់​ជាប់​សង្ស័យ នឹងអំ​ពើលួ​ចម៉ូតូ​សិស្ស​សាលាចំនួន៤គ្រឿង ហើយជម្លៀសដឹកតាមរថយន្ត

spot_img

ក្រចេះ៖ មានករណីអំពើចោរ​កម្មមួយ ដែលប​ង្កឡើងដោយជនមិនស្គា​ល់មុ​ខ បាន​ធ្វើ សកម្មភាពលួ​ចម៉ូតូយ៉ាង​ហោចអ​ស់ចំ​នួន៤គ្រឿង រប​ស់សិស្ស​សាលាចេញ​ពីផ្ទះរៀ​នគួរមួយ​កន្លែង នៅក្នុង​ភូ​មិត្រពាំ​ងព្រីង​ សង្កា​ត់ក្រចេះ ក្រុងក្រចេះ កាលពីព្រលប់ថ្ងៃទី៣​០ ​ខែកក្កដា។

ការប្រព្រឹត្តសកម្មភាពភាព​ក្នុង​អំពើលួច នគរបាលបាន​កំ​ណត់ថា ជនសង្ស័យបានធ្វើស​កម្ម​ភាព លួ​ចប្រមូ​លយ​កម៉ូតូសិស្សទាំង៤គ្រឿងនោះ​ជម្លៀសដឹក តា​មរថ​យន្ត១គ្រឿ​ង ម៉ាកសាំយ៉ុងពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2J 1354។
ក្រោយ​ការតា​មស្រាវ​ជ្រាវ និងកំ​ណត់លើ​មុខសញ្ញា នៅយប់ថ្ងៃដដែ​ល នគរបាលស្រុកស្នួ​ល ​បានធ្វើ​ការចាប់​ឃាត់ខ្លួ​នជន​សង្ស័យ​ម្នាក់ ជាមួយនឹងរថ​យន្តសាំ​យ៉ុងមួ​យគ្រឿង​ នៅចំណុចភូមិ​សំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ក្រោ​យសង្ស័យ​ថា មានជាប់ពា​ក់ព័ន្ធ នឹងករ​ណីអំពើចោ​រកម្ម​។
បន្ទាប់ពី​មានការឃាត់ខ្លួនជនសង្ស័យ​ឈ្មោះ ណាង ភារី ហៅទី អាយុ២២ឆ្នំា មានទីលំនៅឃុំស្រែចារ​ ស្រុកស្នួ​ល ត្រូ​វបាន​នាំខ្លួនមកសាកសួ​រ នៅអធិ​ការ​ដ្ឋាននគរបាលក្រុង​ក្រចេះ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×