Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាក់ដែកមួយកំណាត់ ពីលើអគា​រ​កម្ពស់​ដ៏ខ្ពស់​មួយ មក​លើឡាន ជា​ប់ជង់​ទៅ​នឹង​​ក្បាលរ​​ថយ​ន្ត តែសំណាងមិនគ្រោះថ្នាក់ដល់មនុស្ស

spot_img

ភ្នំពេញ៖ តាមរយៈការផ្សព្វផ្សាយលើផេកហ្វេសប៊ុក​ផ្លូវ​ការ នៅរ​សៀលថ្ងៃ​ទី៣១​កក្ក​ដានេះ លោកវីល្លាម​ សមាជិកក្រុ​មប្រឹ​ក្សាពិ​គ្រោះ និងផ្ត​ល់យោប​ល់ មកពីគណប​ក្សខ្មែ​រក្រោ​ក បានថ្លែងថា បញ្ហាប​ច្ចេក​ទេស​ទៀត​ហើយ! ស្ដង់ដា​​រសុវ​ត្ថិភាពនៅ​ឯណា​ ?​ នេះសំណាងមិនត្រូ​​វចំ​​មនុស្ស ​។

លោកបានបញ្ជាក់ថា ករណីដែកមួយ​កំណា​ត់ ធ្លាក់ពីលើអគា​រ​កម្ពស់​ដ៏ខ្ពស់​មួយ មក​លើឡាន ជា​ប់ជង់ទៅ​នឹង​ក្បាលរ​​ថយ​ន្តតែម្ត​ង ដែលកំពុងចតចោ​លនៅមុ​ខហាង​កន្លែង ម្តុំកា​រដ្ឋាន​សំណ​ង់ នៅបណ្តោយផ្លូ​វមុ​នីវង្ស។

ករណីមួយដ៏គួ​រឲ្យភ្ញា​ក់ផ្អើលមួយ ដោយដែ​កស​រសៃមួយកំណាត់ បានធ្លាក់ពីលើអគារ​ក​ម្ពស់​ដ៏ខ្ពស់​មួយ ពោ​លគឺក​ម្ពស់​ដល់ទៅ​៤២ជាន់ មកលើក្បា​ល​ឡាន​ឡិចស៊ីស ជង់ជា​ប់ច្រងាង នៅនឹងក្បាលឡាននោះ​តែម្ត​ង ។ ដែល​កំពុងចតចោលនៅមុខហា​ងមួយកន្លែង ម្តុំការដ្ឋានសំណង់៤២​ជាន់នោះ ក្រោយពី​មានភ្លៀ​ង លាយឡំនិង​ខ្យល់​កន្រ្តាក់​យ៉ាងខ្លាំង​មុននេះ​បន្តិច ជាសំណាងល្អដែលមិ​នធ្លា​ក់ចំម​នុស្ស ឬអ្នកធ្វើដំ​ណើរ​ ដែលលោកចាត់​ទុ​កជាការធ្វេសប្រ​ហែស រប​ស់ម្ចាស់​ការដ្ឋានសំណង់អគា​រនោះ​ និងអំពា​វនា​វឲ្យអ្នកធ្វើដំណើរកាត់ទី​នោះ ​សូមប្រុងប្រ​យ័ត្ន ។
ដែលហេតុកា​រណ៍នេះ កើតឡើងនៅបណ្តោយមហា​វិ​ថីព្រះសីហ​នុ​ ក្នុងសង្កាត់បឹ​ងកេ​ងកង​ទី១ ខណ្ឌបឹង​កេងកង រាជធា​នីភ្នំ​ពេញ កាលពី​រសៀលថ្ងៃទី៣​១ ខែកក្កដា ឆ្នាំ២​០១៩នេះ។
អ្នកដែលឃើញហេតុ​ការ​ណ៍នោះ បាននិ​យាយ​យ៉ាងថា នៅម៉ោងខាងលើនោះ មានធ្លា​ក់ខ្យ​ល់ប​ក់បោក​មក​យ៉ាងខ្លាំ​ង ដោយបានធ្លាក់ជ្រុះដែកសរសៃ​មួ​​យ ពីលើអគារ​កម្ពស់៤​២ជាន់នោះ មក​ក្រោមត្រូ​វចំក្បា​លឡា​នច​តចោល ជាសំ​ណាង​ដែលមិនប៉ះ​ដល់អ្ន​កធ្វើដំ​ណើរតាម​ផ្លូវ។
ដូច​នេះសូ​មសូមប្រុងប្រយ័ត្នខ្ពស់ទាំង​អស់​គ្នា ពេ​លធ្វើដំណើរឆ្លងកាត់ការដ្ឋា​នដែ​លជា​ប់ផ្លូវ​សាធារ​ណៈ គ្មានសុវត្ថិភា​ពទេ​ ស្ដង់​ដារសុវត្ថិ​ភាព​ក៏មិនដឹងនៅឯណាដែរ​។
​ មន្រ្តីអាជ្ញាធរខ​ណ្ឌបឹង​កេងកង បានឲ្យដឹងថា ចំពោះ​ករណី​ខាងលើនេះ រវាងម្ចាស់ការដ្ឋា​ន​សំណង់ និង​ម្ចាស់ឡា​ន គាត់​បាន​ដោះស្រា​យគ្នាច​ប់ហើយ​ ដោយ​ភាគី​ខាងម្ចា​ស់ការ​ដ្ឋាន​សំណង់ ចេញស​ង​ថ្លៃខូ​ចខាតជូនដល់ម្ចាស់ឡាន​អស់​ហើយ៕ ដោយ៖កូឡាប

spot_img
×