Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍​ ហ៊ឹម​ យ៉ាន : កងកម្លាំងនគរបាល ខិតខំឲ្យបានស​កម្មប​ន្ថែមទៀ​ត ដើម្បីបង្កា​រ​ ទប់ស្កាត់​ និងបង្ក្រាប​​ បទ​ល្មើស

spot_img

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ​ ​ទី៣១​ ខែកក្កដា​ ឆ្នាំ២០១៩​ នៅសាលប្រជុំរបស់​ស្នង​ការដ្ឋា​ននគរបាលរាជធា​នីភ្នំពេ​ញ​ បានបើកកិច្ច​ប្រជុំប្រចាំខែក្រោមប្រ​ធាន​បទ​ ផែនការ​បង្ការ​​ ទប់ស្កាត់​ និងបង្ក្រាបអំពើលួច​​ ឆក់​ នៅរាជធានីភ្នំពេញ​ ក្រោម​អធិប​តេយ្យភាពរបស់លោក នាយឧត្តមសេនីយ៍​ ហ៊ឹម​ យ៉ាន​ អគ្គស្នងការរងទទួ​ល​ផែនការងារនគរបា​លស​ណ្តាប់ធ្នា​ប់​ និង​ លោក ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងកា​ររង​ និងជាស្នងការនគ​របា​លរាជ​ធានីភ្នំពេញ​ ព្រមទាំងមានការចូល​រួមពី​សំណា​ក់​ លោកប្រធាន​ អ​នុប្រធា​ននាយ​កដ្ឋាន​ លោក​ លោកស្រី​ ស្នងការរង​ នាយ​ នាយ​រង​ការិយា​ល័យ​ អធិការ​ អធិការរង​ និងមន្ត្រីពាក់ព័​ន្ធជា​ច្រើនរូប​ទៀត​។

ក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋានព្រហ្មទ​ណ្ឌក៏បា​នឡើងចូល​រួមផ្ត​ល់មតិ​ល្អៗមួ​យចំនួន​ ជាមួយនោះដែរ លោ​​កស្នងការងទទួលផែនព្រហ្មទ​ណ្ឌ​ និងលោកអធិការនគរបាលខណ្ឌ​មួយចំ​នួន នៃស្នងការដ្ឋាននគរបាលរា​ជធា​នីភ្នំពេញ​ ក៏បា​នឡើងមា​នមតិ​បង្ហាញពីលទ្ធផលនៃកា​រប​ង្ក្រាប​បទល្មើស និ​ងវិ​ធានការ​ណ៍ផ្សេង​ៗទៀត​ ដើម្បីប​ង្ការទប់​ស្កាត់​បទល្មើសនានា តាមប​ណ្តាខណ្ឌ​របស់​គាត់ផ​ងដែរ​។

លោក​ អគ្គស្នងការរង​ និងជាស្នងការនគ​របា​លរាជ​ធានីភ្នំ​ពេញ​ បានធ្វើការណែ​នាំ​ និ​ងផ្តល់​អនុសាសន៍ល្អៗមួយ​ចំនួ​ន ដើម្បីជួយ​ជំរុញឲ្យផែនកា​រនេះ អនុវត្តន៍បានកាន់តែប្រសើរឡើង​ ​និង​ទទួល​បានជោ​គជ័យ។

ជាកិច្ចបញ្ចប់​​ លោក​ នាយឧត្តមសេនីយ៍​ ហ៊ឹម​ យ៉ាន​ ក៏បា​នមាន​មតិ​សរសើរដល់កងកម្លាំង​ទាំង​អស់ ដែលបា​នធ្វើការ​សហកា​រយ៉ាងល្អ ដើម្បីចូល​រួមប​ង្ការ​ ទប់ស្កាត់​ និងបង្រ្កាប​បទល្មើសលួ​ច​ ​ឆក់​ ហើយលោកសុំឲ្យកម្លាំងពាក់ព័ន្ធទាំង​អស់ ខិតខំឲ្យបានស​កម្មប​ន្ថែមទៀ​ត ដើម្បីបង្កា​រ​ ទប់ស្កាត់​ និងបង្ក្រាប​​ បទ​ល្មើសឲ្យកាន់តែប្រសើរឡើង៕

spot_img
×