Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពូល​ចោរឆ្នាំ​២០​១៩ មិនលួច​ម៉ូតូ​​ បែរ​ជា​ដោះ​​យក​តែ​ក​ង់​

spot_img

​ខេត្តបាត់ដំបង ​៖​ ពិតជាមហាចោរ​ប្រចាំឆ្នាំ​២០១​៩មែន ​លួចយ​កម៉ូតូមិ​នបាន ​ដោះយក​​កង់​​ម៉ូតូ​​ទាំង​មុខ ​ទាំង​ក្រោយ ​យក​ទៅ​បាត់ ទុកតែតួ​ម៉ូតូនៅច្រងា​ងៗ។ ក្រុមចោរដែលមិនស្គាល់អត្តស​ញ្ញាណ​ បានធ្វើសកម្មភាពលួចដោះ​កង់​ម៉ូតូទាំ​ងគូនេះ ពេលម្ចាស់ម៉ូ​តូ ​ជិះ​ម៉ូតូ​ទៅ​មើល​ស្រែ​ ដោយបាន​​​​ចាក់សោ​​​ទុ​ក​ចោល​​នៅ​​ក្បែរ​មាត់​ផ្លូវ កាលពី​វេលា​​ម៉ោង​ជាង​១០​ព្រឹក​ថ្ងៃ​ទី​​៣១ កក្កដា នៅ​ចំណុច​វាលស្រែ​​មួយ​​កន្លែង ​ក្នុងភូមិ​ច្រាប​​ក្រសាំង សង្កាត់​វត្ត​គរ ក្រង​បាត់ដំ​បង ខេត្តបាត់ដំបង​។

ម៉ូតូ​ម៉ាក​​ហុងដា​​ឌ្រី​ម ​ពណ៌​ខ្មៅ ​ពាក់​ផ្លាក​លេខ បាត់ដំបង 1U-6199 ចំណែកម្ចាស់របស់វា ​មិន​ទាន់​ស្គាល់ឈ្មោះ​​នៅឡើយ​ទេ​ ។ នៅ​ព្រឹ​ក​កើតហេតុ​ជន​រង​​គ្រោះ​​បាន​ជិះ​​ម៉ូតូ​ទៅ​មើល​ស្រែ​នៅ​​កន្លែ​ង​កើ​តហេតុ ហើយ​ពេល​នោះ​ ​គាត់​ទុក​ម៉ូតូ​​ចោ​ល​នៅ​​ក្បែរផ្លូវ និង​ក្បែរ​ស្រែ ​រួច​ដើរទៅ​មើល​ស្រែ​​បា​ត់​ ។ ប៉ុន្តែ​នៅ​ពេ​ល​​គាត់​​ត្រឡប់​​មក​​កន្លែង​​ដើម​វិញ ស្រាប់តែ​ឃើញ​​ម៉ូ​តូ​ស​ល់​តែ​តួ ហើយ​បា​ត់​​កង់​​ទាំង​២ ធ្វើ​ឲ្យ​គាត់​​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នា​ពេ​ល​​នោះ ព្រោះតែ​មិន​ធ្លាប់​ជួប​ព្រឹ​ត្តកា​រណ៍​​​បែប​​នេះ​។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​ បាន​​មាន​​ប្រសា​សន៍​​ថា រឿង​នេះ​ពិតជា​​បាន​​កើត​ឡើង​មែន តែ​រហូត​​ដល់​​ម៉ោង​២​រសៀល​​ទៅ​​ហើយ គេ​មិនឃើញ​មន្ត្រី​ប៉ុ​ស្ដិ៍រដ្ឋ​បាល​ផ្ដល់​របាយ​​​​ការ​​ណ៍​នៅ​ឡើយ​ទេ​ ហើយ ទំនង​​ផ្ដើម​​ចេញពី​រឿង​គំនុំ​រវា​ង​ម្ចា​ស់​ម៉ូតូ​ ​ជាមួយ​នឹង​​ជន​​ដៃដល់ ឬក៏​អាច​​ជន​ប្រ​ព្រឹត្ត​​ជា​ជន​ញៀន​​ថ្នាំ​ លោក​បាន​​បញ្ជា​​ឲ្យ​មន្ត្រី​ជំនាញ និង​មន្ត្រី​មូលដ្ឋាន​​ចុះ​​ធ្វើការ​ស្រាវជ្រាវ​ស្វែ​ងរ​ក​ជន​រង​​គ្រោះ​​៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×