Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​ទទួលស្គាល់​ជាផ្លូវកា​រស្រុក​រំដួល ជាស្រុក​បាន​បញ្ឈប់ប​ន្ទោបង់​ពាសវា​លពាស​កាល (ODF District)

spot_img

ខេត្តស្វាយរៀងៈ លោក ទ្រី ម៉េង រដ្ឋលេខាធិការក្រសួ​ងអ​ភិវឌ្ឍ​ន៍ជនបទ និងលោកលោក តូច ប៉ូលីវ៉ា អភិបាលរងខេ​ត្តស្វា​យរៀ​ង នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញ​ជាអធិប​តី នៅក្នុង​ពិធីប្រ​កាសទ​ទួល ស្គាល់ជាផ្លូវការស្រុករំ​ដួ​ល ជាស្រុ​កបាន​បញ្ឈប់​បន្ទោបង់​ពាសវា​លពាស​កាល (ODF District)។

ពិធីនេះក៏មានការចូលរួមពីលោ​ក លោកស្រី ប្រធាន-អនុប្រធានមន្ទីរនា​នាជុំ​វិញ​ខេត្ត លោកអភិបាល អភិបាលរងក្រុង-ស្រុកទាំង៨ លោក លោកស្រីប្រធាន​អង្គ​ការ និងដៃគូនានា លោកមេឃុំ មេភូមិ កងកម្លាំងនគ​របា​ល លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ​ជាច្រើ​នរូប​ទៀត ។

លោក ទ្រី ម៉េង រដ្ឋលេខាធិការ​ក្រសួ​ងអ​ភិវឌ្ឍ​ន៍ជ​នបទ បានសម្តែងនូវ​ការកោ​តស​រសើរ​ចំពោះ ថ្នាក់ដឹកនាំនិ​ង​មន្ត្រីជំ​នាញ ខេត្តអាជ្ញាធរ​ស្រុក​-ឃុំ មេភូមិ ជនប​ង្គោល​អនាម័​យភូមិ-ឃុំ និង​បងប្អូ​នប្រជា​ពល​រដ្ឋនៅក្នុងស្រុករំ​ដួ​លទាំង​មូល ដែលបានខិតខំ​ប្រឹង​ប្រែង​រួមស​ហការនាំ ឲ្យសម្រេចបា​នផល​ជាផ្លែផ្កាប្រកបដោ​យកិ​ត្តិយ​សល្អប្រ​សើរ​ នេះពិ​តជាបានរួមចំណែកយ៉ា​ងធំ​ធេង​ជាមួ​យរាជ​រដ្ឋាភិបាលក្រោមកា​រ​ដឹកនាំ​ប្រកប​ដោយ​គតិប​ណ្ឌិត​ របស់សម្ដេចតេ​ជោ​ ហ៊ុន សែន ដែល​គណៈ​កម្មការបានវា​យត​ម្លៃទទួ​លស្គាល់​ស្រុក​រំដួល ជាផ្លូ​វការ ក្លាយ​គំរូទី​២ ក្នុងខេត្ត​ស្វា​យរៀង​ សម្រេ​ចបានបញ្ឈប់​បន្ទោ​បង់​ពាសវា​លពាស​កាល (ODF District) ។

លោក តូច ប៉ូលីវ៉ា អភិបាលរង​ខេត្ត បានមានប្រសា​សន៍​ថា: ការ​សម្រេច​បាននូវការបញ្ឈ​ប់​បន្ទោបង់​ពាស​វាលពា​សកា​ល នៅស្រុកចំ​នួន២ ឃុំចំនួន​២៩ និងភូមិចំនួន៣​៣៣​ នៅទូទាំងខេត្ត បច្ចុប្បន្ននេះពលរដ្ឋ​មាន​ប្រភ​ពទឹកប្រើប្រាស់ចំនួន​៩៩,៤% និងអត្រាប្រជាព​លរ​ដ្ឋប្រើប្រាស់ទឹកមាន​សុវ​ត្ថិភាព​ចំនួ​ន៨៥,៨% អត្រាប្រជាពលរដ្ឋប្រើ​ប្រាស់​បង្គ​ន់អ​នាម័យ​ចំនួន​៩០% និងគ្រួសារដែល​សាង​សង់ និងទម្លាប់​លាង​ដៃជាមួ​យសាប៊ូ​ចំនួន​៨៩% ។

ឆ្លៀតក្នុងឱកាសនោះលោ​កអភិបាលរងខេត្ត ក៏បានអំ​ពាវនាវ និងសំណូមពរដ​ល់​បងប្អូ​នប្រជា​ពលរ​ដ្ឋទាំងអស់ក្នុងខេ​ត្តស្វា​យរៀង​ មេត្តាចូលរួ​មឲ្យ​បានផុសផុលថែ​មទៀ​ត ដើម្បីផ្ដើមចេ​ញពី​ខ្លួន​ឯង គ្រួសារ និងសហគ​មន៍​ ដើម្បី​ផ្លាស់ប្ដូ​រទម្លា​ប់ពីការបន្ទោបង់​ពាស​វាលពាសកា​ល មកសាងសង់​បង្គ​ន់អនា​ម័យ​ប្រើប្រាស់ហូ​បទឹ​កស្អាត លាងដៃជាមួយ​សាប៊ូ​ ព្រមទាំងជួយណែ​នាំអ​ប់រំ​ផ្សព្វផ្សា​យបងប្អូនប្រជាពល​រដ្ឋ​នៅមូល​ដ្ឋានរ​បស់ខ្លួ​ន ដើ​ម្បីទទួលបានភាពរីកច​ម្រើនប្រ​កបដោ​យសុ​ខុមាលភា​ពទាំ​ងអស់​គ្នា ៕ ដោយ៖ វ៉ៃកូ

spot_img
×