Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្តពោធិ៍សាត់ ៣​នាក់ ពីបទ សម្អាត​ប្រាក់ និង​បទ វីតិក្រម និង បទ​រំលោភ​អំណាច​

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​បញ្ចប់​ការសួរចម្លើយ លោក លិ សុខា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំ​បូ​ង​រាជធានី​ភ្នំពេញ បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ប្រធាន​, អនុប្រធាន និង​មន្ត្រី​ នៃមន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្តពោធិ៍សាត់ នៅ​ពន្ធនាគារ​ជា​បណ្តោះអាសន្ន នៅ​ល្ងាច​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

លោក​ព្រះរាជអាជ្ញារង គុជ គឹម​ឡុង បានសម្រេច​ចោទប្រកាន់​លើ​ឈ្មោះ លៀ ប៊ុន​រឿ​ម ជា​ប្រធាន​មន្ទីរ​និង ឈ្មោះ ជាង វុទ្ធី ជា​អនុប្រធាន​មន្ទីរ​ទទួលបន្ទុក​ការងារ សំណង់ និង​ឈ្មោះ តែ ប៊ុន​ថេ ង ជាម​ន្ត្រី នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តពោធិ៍សាត់ ពីបទ សម្អាត​ប្រាក់ បទ វីតិក្រម និង បទ​រំលោភ​អំណាច យោងតាម​មាត្រា ៤០៤ មាត្រា ៥៩២ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ៣៥ នៃ​ច្បាប់​ស្តីពី ការប្រឆាំង​អំពើពុករលួយ​។​

​សូម​ជម្រាបជូន​ថា ជន​ត្រូវ​ចោទ​ទាំង ៣​នាក់​ត្រូវបាន​កម្លាំង​នគរបាល​យុត្តិធម៌ នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ លោក​ឱម យ៉ិនទៀង ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ ដោយសារតែ​ពួកគេ​នាំគ្នា​ទាមទារ ថ្លៃ​សេវា​១០​ម៉ឺន​ដុល្លារ​ពី​ថៅកែ​ក្រុមហ៊ុន​ម្នាក់ ក្នុងការ​សាងសង់​រោង​ចក្រ​ក្នុង​ខេត្តពោធិ៍សាត់ ៕​ ដោយ៖កូឡាប

spot_img
×