ឆ្នាំជូត
រាសីល្អជាមធ្យម ។ ការងារ ល្អបំផុត មានការអភិវឌ្ឍន៍ថ្មីៗច្រើន រាល់ការប្រឹងប្រែងមុនៗនេះត្រូវបានទទួលស្គាល់និងឆ្លើយតប ។ លុយកាក់ ថ្ងៃនេះជាថ្ងៃស៊យ ត្រូវទុកដាក់របស់របរលុយកាក់ឲ្យមធ្យ័ត បង្ការត្រូវបាត់ ។ អ្នកប្រកបរបររកស៊ីទទួលទានវិញមានការរីកលូតលាស់ទៅមុខល្អគួរសម ហើយបើចង់ទិញទំនិញអ្វីមួយយូរមកហើយគ្រាន់ជាការជួញដូរនៅថ្ងៃខាងមុខក៏ជាឱកាសល្អផងដែរ ។
រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំបើលោកអ្នកពុំទាន់មានគូគាប់ពេលនេះអាចជួបដូចបំណង៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ ។ ការងារ មិនល្អ ទោះបីប្រឹងអស់កម្លាំងកាយចិត្តក្នុងការងារ តែថ្ងៃនេះងាយកើតការខ្វែងគំនិតគ្នាជាមួយថ្នាក់លើ ។ លុយកាក់ ពិបាកមានឱកាសបានលាភចូល ។ សម្រាប់អ្នករកស៊ីប្រកបរបរជួញដូរទាំងអតិថិជនចាស់ថ្មីមិនសូវមានមកអើតទេ ហើយការរកផលបានត្រឹមមួយទប់ទល់ប៉ុណ្ណោះ ។
រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា ៕
ឆ្នាំខាល
រាសីល្អជាមធ្យម ។ ការងារ អំណោយផលល្អ ជួបសំណាងល្អច្រើន ត្រូវបានអ្នកជុំវិញជួយដោយស្មោះអស់ពីចិត្ត ។ លុយកាក់ ល្អបង្គួរ គួរស្តាប់យោបល់គ្រប់គ្នា ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ។ អ្នកប្រកបរបររកស៊ីជួញដូរវិញមិនថាការជួញទីជិតទីឆ្ងាយត្រូវប្រយ័ត្នក្រុមមនុស្សមានមុខសរដូចគ្នាបង្ករឿងថ្នាំងថ្នាក់និងដណ្តើមអតិថិជនដោយប្រការណាមួយ ។
រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីជួនត្រូវរ៉ូវគ្នាជួនពាក់មុខយក្សដាក់គ្នា ដូចនេះមិនត្រូវយកភាពប្រកែប្រកាន់ដាក់ខ្លួនឡើយ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត ។ ការងារ ល្អប្រសើរ រាល់ឧបសគ្គឬការលំបាកមុនៗនេះសុទ្ធតែត្រូវបានដោះស្រាយរួច ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលបន្ទាប់បន្សំច្រើន ។ អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះដែរមិនថាទីជិតទីឆ្ងាយតែងទទួលជោគជ័យកើបផលចំណេញត្រឡប់មកផ្ទះវិញគួរជាទីកក់ក្តៅ ។ ការធ្វើដំណើរទីជិតឆ្ងាយគួរគប្បីកុំបើកល្បឿនលឿន ព្រោះពុំសូវមានសុវត្ថិភាពប៉ុន្មានទេ ប្រយ័ត្នឧប្បត្តិហេតុយាយី ។
រីឯមនោសញ្ចេតនា ស្នេហាស្រីប្រុសជួបរឿងផ្អែមល្ហែមនិងកំពុងបើកទំព័រថ្មីសម្រាប់លោកអ្នកហើយ ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត ។ ការងារ ផ្លូវចិត្តមានភាពរីករាយនាំឲ្យរីកចម្រើនដល់ការងារ រាល់ហេតុការណ៍កើតឡើងនឹងត្រូវបានដោះស្រាយដោយរលូន ។ លុយកាក់ជួបសំណាងល្អច្រើន។ អ្នកប្រកបរបររកស៊ីជួញដូរវីញមានការរីកលូតលាស់ទៅមុខសន្សឹមៗ តែប្រយ័ត្នកើតជម្លោះវិវាទណាមួយ ព្រោះតែសម្តីច្រំដែលឥតបានការ ។
រីឯមនោសញ្ចេតនា ស្នេហាកម្លោះក្រមុំជាថ្ងៃសមស្របសម្រាប់ការសារភាពក្តីស្នេហ៍ ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម ។ ការងារ ជួបសម្ពាធច្រើន ។ លុយកាក់ ប្រយ័ត្នក្នុងការគ្រប់គ្រងចំណូលចំណាយដើម្បីបញ្ចៀសស្ថានភាព “ក្ស័យធន” ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញការរកផលចំណូលជួបភាពតានតឹងហើយទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់ទប់ទល់ការចាយវាយក្នុងគ្រួសារទៅរួច ។
រីឯមនោសញ្ចេតនា ស្នេហាកម្លោះក្រមុំមានភាពផុយស្រួយ គួរប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបគ្មានបញ្ហាកើតឡើង ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត ។ ការងារ រីកចម្រើន ឱកាសល្អៗជាច្រើនកំពុងនៅចំពោះមុខ ។ លុយកាក់ មានឱកាសច្រើនសម្រាប់ស្វែងរកចំណូលបន្ថែម។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបញ្ហាប្រាក់កាសមានការលូតលាស់ទៅមុខគ្រាន់បើ ហើយទោះបីមិនច្រើនក៏មានការចូលគ្រាន់បំពេញក្រពះផងដែរ ។
រីឯមនោសញ្ចេតនា ស្នេហាកម្លោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់ ៕
ឆ្នាំមមែ
រាសីស្រុតចុះ ។ មិនល្អ ជួបការលំបាក ឧបសគ្គច្រើន ។ លុយកាក់ មិនត្រូវខ្ជះខ្ជាយក្នុងការទិញរបស់របរ។ ចំពោះអ្នករករបរជួញដូររកស៊ីវិញនៅថ្ងៃនេះប្រាក់ចំណូលគឺមានការហូរចូលដោយតានតឹងឯការចំណាយវិញមានគ្រប់សារពើធ្វើឲ្យជួបបញ្ហាលំបាកច្រើន ។
រីឯមនោសញ្ចេតនា ស្នេហាកម្លោះក្រមុំមិនត្រូវប្រព្រឹត្តស្នេហាផ្តេសផ្តាសឡើយ ដើម្បីចៀសវាងនូវការផុងជើងទៅក្នុងភក់ដកខ្លួនពុំរួច៕
ឆ្នាំវក
រាសីល្អជាមធ្យម ។ ការងារ ពេលកើតបញ្ហាក្នុងការងារ ត្រូវប្រញាប់ដោះស្រាយកុំស្ទាក់ស្ទើរ ។ លុយកាក់ មិនត្រូវជ្រៀតជ្រែកចូលជ្រៅក្នុងរឿងលុយកាក់របស់អ្នកដទៃ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំង ទើបទទួលជោគជ័យជំនួញធំៗមួយចំនួនទៅរួច ។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង ។
រីឯមនោសញ្ចេតនា ប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា ៕
ឆ្នាំរកា
រាសីស្រុតចុះ ។ ការងារ មិនត្រូវស្កប់ស្កល់ នឹងការងារបច្ចុប្បន្ន ត្រូវអភិវឌ្ឍន៍ខ្លួន ដើម្បីឈានឡើងខ្ពស់ជាងនេះ ។ លុយកាក់ មិនមានឱកាសច្រើនសម្រាប់ស្វែងរកចំណូលបន្ថែម ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទោះទីជិតឆ្ងាយមានភាពសុខដុមល្អតែទោះធ្វើអ្វីៗលោកអ្នកតោងតែចេះបែងចែកល្អអាក្រក់ឲ្យបានត្រឹមត្រូវទើបគ្មានរឿងរ៉ាវចម្រូងចម្រាសជាមួយអ្នកដទៃ ។
រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំពុំមានភាពជឿនលឿនទៅមុខទេ ហើយបញ្ហាជម្លោះកើតមានច្រើន ៕
ឆ្នាំចរ
រាសីល្អជាមធ្យម ។ ការងារ រីកចម្រើន ឱកាសល្អៗជាច្រើនកំពុងនៅចំពោះមុខ ។ លុយកាក់ មានចំណូលហូរចូលតិចតួចដែរ ។ ចំពោះអ្នករកស៊ីជួញដូរក្នុងពេលនេះអ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់នោះគឺកុំគប្បីធ្វើធ្វីដែលជាការអួតអាងពេក ពីព្រោះក្រុមមនុស្សគេមិនសប្បាយចិត្តទេ ប្រយ័ត្នគេស្អប់នាំទទួលផលលំបាកមកវិញ។ ការធ្វើដំណើផ្លូវឆ្ងាយលោកអ្នកចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេបន្តិច ។
រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីមិនមានអ្វីប្រែប្រួលផ្លាស់ប្តូរទេ គឺមានភាពសុខដុមរមនាដូចសព្វមួយដង៕
ឆ្នាំកុរ
រាសីល្អជាមធ្យម ។ ការងារ រលូនល្អ សម្រេចបានស្នាដៃច្រើនការងារ ។ លុយកាក់ ធូរធារ។ ។ អ្នកប្រករបររកស៊ីជួញដូរជួបការលំបាកច្រើន ព្រោះផលចំណូលរកបានដោយតានតឹងនិងភាគច្រើនលាភហេងធំដុំច្រើនបោលហួសជានិច្ច ។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ ។
រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំមិនទាន់មានគូគាប់កុំគប្បីឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នរឿងរ៉ាវអំពល់ទុក្ខនៅពេលក្រោយ ៕