Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការពង្រឹង​ការងាររដ្ឋបាល​កំពង់​ផែ និង​ការដឹកជញ្ជូន​ផ្លូវទឹក និង​ការពង្រឹង​យន្តការ​ជួសជុល​ថែទាំ​ផ្លូវថ្នល់​ឲ្យ​បាន​រឹងមាំ​

spot_img

​ភ្នំពេញ​៖ ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ​កក្កដា ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រីរាជការ​មកពី​អង្គភាព​ក្រោម​ឱវាទ​ផងដែរ​។​

​កិច្ចប្រជុំ​នេះ​ផ្តោតជាសំខាន់​លើ​ស្ថានភាព​នៃ​ការគ្រប់គ្រង​កំពង់ផែ​នៅ​កម្ពុជា សក្កា​នុព​ល​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក គោលការណ៍ ផែនការ និង​បទដ្ឋាន​គតិយុត្ត និង​គម្រោង​រៀបចំ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម Port EDI ដែល​បច្ចុប្បន្ន​បាន​ឈានដល់​ដំណាក់កាល​ដោះស្រាយ​បច្ចេកទេស តាម​គម្រោង​ប្រព័ន្ធ​នេះ​គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​សាកល្បង​នៅ​ឆ្នាំ​២០២១ ខាងមុខ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​គិតគូរ​ពី​សុវត្ថិភាព​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ទម្រាំ​មានច្បាប់​ស្តីពី​ការគ្រប់គ្រង​កំពង់ផែ និង​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​បាន​ជំ​រុញឱ្យ​បង្កើត​ច្បាប់ បទ​ប្បញ្ញត្តិ និង​គោលនយោបាយ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ត្រៀម​រៀបចំ​ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​កំពង់ផែ Port EDI ដែល​នឹង​ជួយ​សម្រួល​ដល់​នីតិវិធី​ចេញចូល កំពង់ផែ​កម្ពុជា​នៃ​នាវា​ដឹកជញ្ជូន​ទំនិញ​អន្តរជាតិ​ធំៗ​។​

​ទាក់ទង​នឹង​ការគ្រប់គ្រង​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក លោក​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​៖ ក្រសួង​មានការ​ខ្វះខាត​អ្នកជំនាញ​លើ​វិស័យនេះ និង​បាន​ស្នើឱ្យ​មន្ត្រី​ពាក់ព័ន្ធ​រៀបចំ​ការបណ្តុះបណ្តាល​ម​ន្ត្រី​ក្រសួង​ឱ្យមាន​សមត្ថភាព​អាច​គ្រប់គ្រង​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ឱ្យបាន​ច្បាស់លាស់ និង​ស្វែងរក​ថវិកា​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​ឱ្យមាន​ការរីកចម្រើន​លើ​វិស័យនេះ​ផងដែរ​។

​សូម​ជម្រាបជូន​ថា​៖ បច្ចុប្បន្ននេះ​ក្រសួង​កំពុង​រៀបចំ​ការពង្រីក​កំពង់ផែ និង​បង្កើត​ប្រព័ន្ធ​កំពង់ផែ EDI (Electronic Data Interchange) ដែល​នឹង​ជួយ​សម្រួល​ដល់​នីតិវិធី​ផ្លូវការ​នៃ​កប៉ាល់​ចេញចូល​កំពង់ផែ កម្ពុជា​ក្នុង​គោលបំណង​ព​ន្លឿ​ន​នីតិវិធី និង​កាត់បន្ថយ​ថ្លៃដើម​ដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​សមុទ្រ​។​

​ជាមួយគ្នានេះ លោក​ទេសរដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​រិះរក​នីតិវិធី​ដោះស្រាយ​បញ្ហា​សុវត្ថិភាព​នៃ​ការធ្វើដំណើរ​តាមផ្លូវ​ទឹក នីតិវិធី​គ្រប់គ្រង​កំពង់ផែ និង​នីតិវិធី​នៃ​ការសាងសង់​កំពង់ផែ ទម្រាំ​ច្បាប់ ស្តីពី​ការគ្រប់គ្រង​កំពង់ផែ​ចេញ​ជា​រូបរាង​ឡើង ដោយហេតុ​ថាបើ​មាន​បញ្ហា​កើតឡើង​វា​ជាការ​ទទួល​ត្រូវ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

​ទាក់ទង​នឹង​វិស័យ​សាធារណការ លោក​ទេសរដ្ឋមន្ត្រី​បាន​ក្រើន​រំលឹកថា​៖ ម្ចាស់​គម្រោង​នីមួយៗ ត្រូវ​ទទួលខុសត្រូវ​លើ​ការសាងសង់ ថែទាំ​ជួសជុល​ផ្លូវថ្នល់​នៅក្នុង​ទឹកដី​ដែលជា​ដែន​សមត្ថកិច្ច​របស់ខ្លួន មិន​ថា​ផ្លូវ​នោះ​ឋិត​ក្នុង​គម្រោង​សាងសង់​របស់​គម្រោង​ណាមួយ​ទេ ហើយ​ធ្វើ​របាយការណ៍​ជូន​ក្រសួង​ដើម្បី តាមដាន និង​បាន​ជំរុញ​ឱ្យបំពេញ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព ពិនិត្យឡើងវិញ​នូវ​សកម្មភាព​ការងារ មន្ត្រី​គម្រោង​របស់ខ្លួន ចុះ​ពិនិត្យ​គុណភាព​ឱ្យបាន​ម៉ត់ចត់ ជួសជុល​ថែទាំ​ប្រកបដោយ​ស្តង់ដា​បច្ចេកទេស ត្រឹមត្រូវ និង​ដោយ​ការយកចិត្តទុកដាក់​ខ្ពស់​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​បន្ថែមថា​៖ ក្រសួង​កំពុង​រៀបចំ​បង្កើត​ក្រុមការងារ​ឯករាជ្យ​មួយ ដើម្បី​ជួយ​ដល់​ក្រុមការងារ​អនុវត្ត​គម្រោង​PIU និង​ក្រុមការងារ​គ្រប់គ្រង​គម្រោង PMU មាន​តួនាទី​និង​ភារកិច្ច​រាយការណ៍​មក​ក្រសួង​ដោយផ្ទាល់ និង​បានសម្រេច​បង្កើត​ក្រុម​តេ​ឡេ​ក្រាម​មួយ ដើម្បី រាយការណ៍​ស្ថានភាព​នៃ​ការជួសជុល និង​ថែទាំ​ផ្លូវថ្នល់​ផងដែរ​។

​ជាទី​បញ្ចប់ លោក​ទេសរដ្ឋមន្ត្រី ប្រកាស​បង្កើត​គម្រោង​ជ្រើសរើស​មន្ទីរ​ឆ្នើម​ប្រចាំឆ្នាំ ដើម្បី​ជំរុញ​លើក ទឹកចិត្ត​ឱ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ទូទាំង​រាជធានី​-​ខេត្ត​ទាំងអស់​ខិតខំ​ប្រឹងប្រែង​បំពេញការងារ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ក្នុង​ការផ្តល់​សេវាសាធារណៈ ការសាងសង់ ជួសជុល​ថែទាំ​ផ្លូវថ្នល់​។ លោក​ទេសរដ្ឋមន្ត្រី​បានប្រកាស​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត កណ្តាល​ជាម​ន្ទីរ​ឆ្នើម​ប្រចាំ ២០១៨-២០១៩ និង​ផ្តល់​មួកសុវត្ថិភាព​ចំនួន​១០០ និង​បាន​ស្នើឱ្យ​មន្ទីរ​ទាំងអស់​ផ្សេងទៀត​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​ធ្វើការ​បន្ថែមទៀត​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×