Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិក្សា​ស្វែង​រុករក​រ៉ែ​លោហៈ​នៅ​តំបន់ ខេត្តក្រចេះ

spot_img

​កិច្ចប្រជុំ​អន្តរក្រសួង ដែល​ដឹកនាំ​ដោយ​ក្រសួងបរិស្ថាន ដើម្បី​ពិនិត្យ និង​ផ្តល់យោបល់ លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ដំបូង (IESIA) សម្រាប់​គម្រោង​សិក្សា​ស្វែង​រុករក​រ៉ែ​លោហៈ​នៅ​តំបន់​ស្នួល លើ​ផ្ទៃដី ទំហំ ១៩៨ គីឡូម៉ែត្រ​ការ៉េ (​ស្មើនឹង ១៩.៨០០ ហិកតា​) ដែលមាន ទីតាំង ភូមិ សាស្ត្រ​ស្ថិតនៅ​ឃុំ​ស្នួល ឃុំ​ស្រែ​ចារ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល និង ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត ក្រចេះ របស់​ក្រុមហ៊ុន RENAISSANCE MINERALS (CAMBODIA) LIMITED (​ម្ចាស់​គម្រោង​) និង​រៀបចំ​របាយការណ៍ IESIA ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា E & A CONSULTANT CO., LTD.​។​

​លោក ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួងបរិស្ថាន នៅ​រសៀល ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន បាន​ដឹកនាំ​កិច្ចប្រជុំ​នេះ​។​

​បន្ទាប់ពី​ការជជែក និង​ផ្តល់យោបល់ លោក​ប្រធាន​អង្គប្រជុំ​បានលើកឡើង​នូវ​លទ្ធផល​ដូចខាងក្រោម​៖

១. អង្គប្រជុំ​គាំទ្រ​លើ​គម្រោង​សិក្សា​ស្វែង​រុករក​រ៉ែ​លោហៈ​តំបន់​ស្នួល​នេះ​។

២. ម្ចាស់​គម្រោង និង​ក្រុមហ៊ុន​ទីប្រឹក្សា​ត្រូវយក​មតិយោបល់​របស់​អង្គប្រជុំ​ដែល​បាន លើក ឡើងទៅ ធ្វើការ​កែសម្រួល​ឱ្យបាន​ត្រឹមត្រូវ ដោយ​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ឡើងវិញ​ឱ្យបាន ច្បាស់ លាស់ រួច​ដាក់ជូន​ក្រសួងបរិស្ថាន​។

៣. បញ្ហាដីធ្លី​៖ ម្ចាស់​គម្រោង​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុងការ​ដោះស្រាយ​ផ្ទៃដី​ដែល ពាក់ព័ន្ធ​ទាំង​ដី​សម្បទាន​សេដ្ឋកិច្ច និង​ដី​របស់​ប្រជាជន ឱ្យបាន​រួចរាល់ មុននឹង​ចាប់ផ្តើម​ចុះ សិក្សា​ស្វែង​រុករក​រ៉ែ​លោហៈ ជៀសវាង​មាន​បាតុភាព​ណាមួយ​កើតឡើង​។

៤. បញ្ហា​គុណភាព​ទឹក ក្រុមហ៊ុន​ទីប្រឹក្សា​ត្រូវ​សហការ​ជាមួយ​ជំនាញ​ក្នុង​ការវិភាគ​ប៉ារ៉ាម៉ែត្រ អាសេនិច​ឡើងវិញ​។

៥. ម្ចាស់​គម្រោង​ត្រូវ​យកចិត្តទុកដាក់​លុប​រន្ធ​ខួង​នានា​ឱ្យបាន​ត្រឹមត្រូវ ក្រោយពេល​បញ្ចប់​ការ ខួង​រន្ធ ។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​នៅថ្ងៃនេះ បាន​ប្រព្រឹត្តទៅ​ដោយមាន​ការចូលរួម​ពី​លោក​អនុរដ្ឋលេខាធិការ តំណាង​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​ក្រសួងបរិស្ថាន តំណាង​ក្រសួង​រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​រ៉ែ​និង​ថាមពល ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា រដ្ឋបាល​ខេត្តក្រចេះ មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន ក្រុមហ៊ុន​ម្ចាស់​គម្រោង និង​ក្រុមហ៊ុន ទីប្រឹក្សា​ផងដែរ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×