Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ហ៊ាន​បើកទ្វារ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ប៉ុនប៉ង​លួច​

spot_img

ខេត្តកណ្តាល​៖ ថ្លើមធំ​គ្រាន់បើ ហ៊ាន​បើកទ្វារ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប៉ុនប៉ង​លួច តែ​មិនបាន​សម្រេច ត្រូវ​ជាប់​ខ្នោះ​សមត្ថកិច្ច ដែល​ករណីនេះ កើតហេតុ ថ្ងៃទី ៣១​ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៨.៣៥​នាទី នៅ​ចំណុច​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ស្ថិតក្នុង​ភូមិ​ត្រេី​យ​ត្រឹ​ង្ស ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ។​

​ជនសង្ស័យ ឈ្មោះ យិ​ត ប៊ុន​ថង​ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​សន្តិសុខ មាន​ទីលំនៅ​ភូមិ​តា​ក្តុល សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ​ខេត្តកណ្តាល (​ឃាត់ខ្លួន​) ។​

​នគរបាល​បាន​រៀបរាប់​ពីស​ភាព​រឿងហេតុ ថា នៅ​ថ្ងៃ ខែ ឆ្នាំ កើតហេតុ​ខាងលើ ជនសង្ស័យ បាន​លេី​ក​ទ្វារ​រមូរ នៃ​ការិយាល័យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ឡេី​ង​ទៅ​លេី តែ​លេី​ក​មិន​រួច ពេលនោះ​មាន​បុគ្គលិក ឈ្មោះ​សុខ អូន បាន​ស្រែកហៅ​ឈ្មោះ​មុំ សឺ​ង​ពីរ​បី​ម៉ាត់ ពេលឮ​ដូច្នេះ ជនសង្ស័យ​ភ័យ​ស្លន់ស្លោ បាន​រត់​ទៅក្រោយ​បម្រុង​ផ្លោះ​របង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ពី​ខាងក្រោយ តែ​ត្រូវ​បុគ្គលិក​តាម​ឃាត់​ជាប់ ។

ក្រោយពី​បានទទួល​ព័ត៌មាន​ភ្លាមនោះ​កម្លាំង​ប៉ុស្តិ៍​ព្រែក​អំបិល បាន​ចុះទៅ​កន្លែងកើតហេតុ​ធ្វើ នាំខ្លួន​ជនសង្ស័យ មក​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​៕​ ដោយ​៖​កូ​ឡាប​

spot_img
×