Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំ​អន្តរក្រសួង​សម្រាប់​គម្រោង​សិក្សា​ស្វែង​រុករក​រ៉ែ​លោហៈ​តំបន់ភ្នំ​ខ្ទង់​នៅ​ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី

spot_img

​នៅ​ទីស្តីការ​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ លោក សា​បូ អូ​ហ្សា​ណូ រដ្ឋលេខាធិការ នៃ​ក្រសួងបរិស្ថាន បាន​ដឹកនាំ កិច្ច ប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ និង​ផ្តល់យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ដំបូង (IESIA) សម្រាប់​គម្រោង​សិក្សា​ស្វែង​រុករក​រ៉ែ​លោហៈ​តំបន់ភ្នំ​ខ្ទង់ លើ​ផ្ទៃដី ទំហំ ២១០,៧៥ គីឡូម៉ែត្រ​ការ៉េ (​ស្មើនឹង ២១.០៧៥ ហិកតា​) ដែលមាន ទីតាំង ភូមិ សាស្ត្រ​ស្ថិតនៅ​ឃុំ​ស្រែ​ជិះ ឃុំ​រលួស​មានជ័យ និង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត ក្រចេះ និង​ឃុំ​ពូ​ជ្រី ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី របស់​ក្រុមហ៊ុន RENAISSANCE MINERALS (CAMBODIA) LIMITED (​ម្ចាស់​គម្រោង​) និង​រៀប ចំ របាយ ការណ៍ IESIA ដោយ​ក្រុមហ៊ុន ទីប្រឹក្សា E & A CONSULTANT CO., LTD.​។​

​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​រួមមាន​៖

១. អង្គប្រជុំ​គាំទ្រ​លើ​គម្រោង​សិក្សា​ស្វែង​រុករក​រ៉ែ​លោហៈ​តំបន់ភ្នំ​ខ្ទង់​នេះ​។

២. ស្នើ​រដ្ឋបាល​ខេត្តក្រចេះ​រៀបចំ​កិច្ច ប្រជុំ​ជាមួយ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងបី ដែលមាន​ទីតាំង ត្រួតស៊ីគ្នា​ជាមួយ​ទីតាំង​សិក្សា​ស្វែង​រុករក​នេះ ដើម្បី​ធ្វើការ​ដោះស្រាយ​ឱ្យបាន​មុន​ធ្វើការ​សិក្សា​ស្រាវជ្រាវ រួច​ផ្ញើ​របាយការណ៍​មក​ក្រសួងបរិស្ថាន​។

៣. នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ត្រូវធ្វើ លិខិត​គោរព​ជម្រាបជូន ក្រសួង​អភិវឌ្ឍន៍ជនបទ ទាក់ទង​ទៅនឹង​បញ្ហា​ជនជាតិដើម​ភាគតិច ផ្លូវ​ជនបទ និង​បង្គន់​អនាម័យ​។

៤. នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ត្រូវធ្វើ​លិខិត​គោរព​ជូន​អគ្គនាយកដ្ឋាន​រដ្ឋបាល ការពារ​និង​អភិរក្ស​ធម្មជាតិ អំពី​ទីតាំង​ត្រួតស៊ីគ្នា​ជាមួយ​តំបន់​របៀង​អភិរក្ស​ជីវៈចម្រុះ​ឦសាន ទំហំ​ផ្ទៃដី ៨.០៦២ ហិកតា ដើម្បី​ការពារ​ការប៉ះពាល់​ដល់​ការ​បំលាស់​ទី​សត្វព្រៃ និង​ជម្រករបស់​វា ។

៥. ម្ចាស់​គម្រោង​ត្រូវ​អប់រំ​បុគ្គលិក​-​កម្មករ​ហាម​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​។

៦. ម្ចាស់​គម្រោង​មិនត្រូវ​ចុះទៅ​ធ្វើការ​សិក្សា​ស្វែង​រុករក​រ៉ែ​លោហៈ មុនពេល​ក្រសួងបរិស្ថាន​ឯកភាព​លើ​របាយការណ៍​វាយ​ត​ម្លែ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ដំបូង​នេះ​ទេ​។

៧. ក្រុមហ៊ុន​ទីប្រឹក្សា​ត្រូវយក​មតិយោបល់​របស់​អង្គប្រជុំ​ដែល​បាន លើក ឡើងទៅ ធ្វើការ​កែសម្រួល យ៉ាងយូរ ០១​ខែ រួច​ដាក់ជូន​ក្រសួងបរិស្ថាន​។

៨. ម្ចាស់​គម្រោង និង​ក្រុមហ៊ុន​ទីប្រឹក្សា​ត្រូវគោរព​លិខិតបទដ្ឋាន​គតិយុត្តិ​នានា របស់ កម្ពុជា ដែលមាន​ជា​ធរមាន ។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តទៅ​ដោយមាន​ការចូលរួម​ពី​លោក​អនុរដ្ឋលេខាធិការ តំណាង អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​ក្រសួងបរិស្ថាន តំណាង​ក្រសួង​រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ (​រដ្ឋបាល ព្រៃឈើ និង​រដ្ឋបាល ជលផល​) ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង ការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ ក្រសួង​រ៉ែ និង​ថាមពល ក្រសួង សាធារណការ និង​ដឹកជញ្ជូន ក្រសួង វប្បធម៌ និង វិចិត្រ សិល្បៈ ក្រុម ប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា រដ្ឋបាល ខេត្ត ក្រចេះ រដ្ឋបាល ខេត្តមណ្ឌលគិរី មន្ទីរ បរិស្ថាន​ខេត្តក្រចេះ មន្ទីរ បរិស្ថាន​ខេត្តមណ្ឌលគិរី នាយកដ្ឋាន​វាយតម្លៃ ហេតុ ប៉ះពាល់ បរិស្ថាន ក្រុមហ៊ុន​ម្ចាស់ គម្រោង និង​ក្រុមហ៊ុន ទីប្រឹក្សា​ផងដែរ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×