Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការឃាត់ខ្លួន​លោក ម៉ៃ ហុង​ស្រៀ គឺ​មកពី​សកម្មជន​អតីត​បក្សប្រឆាំង​នេះ ធ្វើ​សកម្មភាព​ប្រមាថ​ថ្នាក់ដឹកនាំ​កម្ពុជា​

spot_img

​បើតាម​ប្រសាសន៍​របស់ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា លោក ជា ពៅ ថា ការឃាត់ខ្លួន​លោក ម៉ៃ ហុង​ស្រៀ​ង នេះ​គឺធ្វើឡើង​ក្រោយពី​ជនសង្ស័យ​រូបនេះ​វិលត្រឡប់​ពី​ប្រទេស​ថៃ​វិញ ហើយ​ការឃាត់ខ្លួន​នេះ គឺ​មកពី​សកម្មជន​អតីត​បក្សប្រឆាំង​នេះ ធ្វើ​សកម្មភាព​ប្រមាថ​ថ្នាក់ដឹកនាំ​កម្ពុជា​នៅ លើ​បណ្ដាញ​សង្គម Facebook តាមរយៈ​ការ​កាត់​រូបភាព​ផ្សេងៗ​។​

​ក្នុង​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​៣០ ខែកក្កដា គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើងថា លោក ម៉ៃ ហុង​ស្រៀ​ង គឺជា​សកម្មជន​នយោបាយ​ទី​១៤​ហើយ ដែល​ត្រូវបាន​អាជ្ញាធរ​ក្រុងភ្នំពេញ​ចាប់ និង​ឃុំខ្លួន​ដោយ​ខុសច្បាប់ ចាប់តាំងពី​ដើមឆ្នាំ​២០១៩​កន្លងមកនេះ​។​

​អតីត​បក្សប្រឆាំង​នេះ​ក៏បាន​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក ម៉ៃ ហុង​ស្រៀ​ង និង​សកម្មជន​នយោបាយ​ដទៃ​ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ​ផងដែរ​។​

​សមត្ថកិច្ច​មិនទាន់​បញ្ជូន​សកម្មជន​បក្សប្រឆាំង ខេត្ត​ព្រះសីហនុ លោក ម៉ៃ ហុង​ស្រៀ​ង ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ នៅ​ថ្ងៃទី​៣១ កក្កដា​។ ភរិយា​របស់លោក ម៉ៃ ហុង​ស្រៀ​ង គឺ​លោកស្រី គា ស៊ី​សុគ​ន្ធី ឱ្យដឹងថា លោកស្រី​រង់ចាំ​ប្ដី​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ពេញ​មួយ​រសៀល ប៉ុន្តែ​មិនឃើញ​អាជ្ញាធរ​បញ្ជូនមក​ទេ​។​

​អ្នកស្រី គា ស៊ី​សុគ​ន្ធី ប្រាប់ថា ស្វាមី​របស់​អ្នកស្រី បាន​រត់គេចខ្លួន​ចេញពីផ្ទះ​ច្រើន​ខែ​ហើយ តាំងពី​ទទួលបាន​ដំណឹង​ពី​មិ​ត្តិ​ភក្ដិ​ធ្វើការ​នៅ​ក្រសួងមហាផ្ទៃ ប្រាប់​ឱ្យ​គេចខ្លួន ព្រោះ​ខាង​ប៉ូលិស​មាន​បញ្ជា​សម្ងាត់​ឱ្យ​ចាប់ខ្លួន​។ អ្នកស្រី​បន្តថា នៅ​យប់​ថ្ងៃទី​២៩ កក្កដា ប៉ូលិស​ខេត្ត​ព្រះសីហនុ បានដឹង​តម្រុយ និង​ឡោមព័ទ្ធ​ផ្ទះ​របស់​សាច់ញាតិ​លោក ម៉ៃ ហុង​ស្រៀ​ង ទាំង​កណ្ដាលយប់ ខណៈ​លោក ម៉ៃ ហុង​ស្រៀ​ង កំពុងស្នាក់នៅ​ស្ថិតនៅ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់​។ នៅ​ម៉ោងជាង ២​ទាបភ្លឺ លោក ម៉ៃ ហុង​ស្រៀ​ង បាន​ផ្លោះ​របង រត់គេច​ចេញពីផ្ទះ​សាច់ញាតិ​ទាំង​កណ្ដាល​អា​ធ្រា​ត្រ ហើយ​ធ្វើដំណើរ​ឡើងមក​ភ្នំពេញ ក្នុង​បំណង​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ​មួយរយៈ​។​

​ប្រពន្ធ​របស់​សកម្មជន​បក្សប្រឆាំង​រូបនេះ​ឱ្យដឹងទៀតថា ប៉ូលិស​បាន​ចាប់ខ្លួន​ប្ដី​អ្នកស្រី នៅ​រាជធានី​ភ្នំពេញ នៅ​ម៉ោងជាង ៨​យប់ ថ្ងៃទី​៣០ កក្កដា នៅពេល​ប្ដី​អ្នកស្រី​ចុះ​ពីលើ​ឡាន ទិញ​ស៊ីម​កាត​ទូរស័ព្ទ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×