Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រើ​គ្រឿងចក្រ​ធ្វើការ​ឈូសឆាយ​ហាង​របស់​ជនជាតិ​ចិន ដែល​សង់​រំលោភ​ចិញ្ចើមផ្លូវ ដើម្បី បើក​យក​ចិញ្ចើមផ្លូវ​វិញ​

spot_img

​ព្រះសីហនុ​៖ ​ណែនាំ និង​ធ្វើ​កំណត់ហេតុ ២​ដង មិន​យកចិត្តទុកដាក់ ចំពោះ​សេចក្ដីណែនាំ​របស់​រដ្ឋបាល​ក្រុង​នោះឡើយ ទើប​រដ្ឋបាល​ក្រុងព្រះសីហនុ សម្រេច​ប្រើ​វិធានការ​ក្តៅ ដោយ​ប្រើ​គ្រឿងចក្រ​ធ្វើការ​ឈូសឆាយ​ហាង​របស់​ជនជាតិ​ចិន ដែល​សង់​រំលោភ​ចិញ្ចើមផ្លូវ ដើម្បី បើក​យក​ចិញ្ចើមផ្លូវ​វិញ សម្រាប់​បម្រើ​ដល់​សាធារណជន​ទូទៅ​។​

​រសៀល​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៩ លោក​អុ​ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បាន​ចាត់​មន្ត្រី​ដឹកនាំ​ដោយ​លោក គង់ សោភា អភិបាលរងក្រុង សហការ​ជាមួយ​មន្ត្រីសង្កាត់​លេខ ៣ និង​ប្រជា​ការពារ​ក្រុង ចុះ​ឈូសឆាយ​បើក​យក​ចិញ្ចើមផ្លូវ នៅតាម​បណ្ដោយ​ផ្លូវ (​ឧតុនិយម​) ក្នុង​សង្កាត់​លេខ ៣ ក្រុងព្រះសីហនុ ក្រោយពី​តំបន់​នោះ​មានការ​សាងសង់​សំណង់ ចាក់សាប​ឬត​សំយាប​លយ​ចូល​មកដល់​ចំណីផ្លូវ ពី​សំណាក់​អាជីវករ​ជនជាតិ​ចិន​មួយចំនួន ដែល​តាម​លោក គង់ សោភា អភិបាលរងក្រុង​ព្រះសីហនុ​ឲ្យ​ដឹងថា បាន​បង្ក​ផលប៉ះពាល់ តាម​បណ្ដោយ​ផ្លូវ​សាធារណៈ​របស់​រដ្ឋ ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ នឹង​បាត់បង់​សោភ័ណភាព​ទីក្រុង​ទៀតផង​។​

ចំពោះ​ទីតាំង​ដែល​បាន​អនុវត្ត​នេះ លោក​អភិបាលរងក្រុង​បាន​បញ្ជាក់ថា ក្រុមការងារ​សាលាក្រុង បាន​ចុះ​ធ្វើការ​ណែនាំ និង​ធ្វើ​កំណត់ហេតុ​ចំនួន​២​ដង​រួចមកហើយ ទាំង​លើក​នេះ​គឺ ៣​ដង ប៉ុន្តែ​ម្ចាស់ សំណង់​ក៏ដូចជា​ម្ចាស់​អាជីវកម្ម ខាងលើ​មិន​យកចិត្តទុកដាក់​ចំពោះ​សេចក្ដីណែនាំ​របស់​រដ្ឋបាល​ក្រុង​នោះឡើយ ទើប​រដ្ឋបាល​ក្រុង​សម្រេច​ធ្វើការ​ឈូសឆាយ បើក​យក​ចិញ្ចើមផ្លូវ​វិញ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×