Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ​មន្ត្រីក្រសួង​រៀប​ចំ​ដែ​នដី​ ធ្វើ​អធិកា​រ​​កិច្ច​​ លើការ​ងាររ​បស់​ លោក​ ប្រាក់​ ប៉ូលី​ ប្រធានមន្ទីរ​​រៀប​ចំដែន​ដី​ នគរូប​នី​យកម្ម​ សំណង់​ និង​​សុរិយោដី​​ខេត្ត​បន្ទាយ​មានជ័​យ​

spot_img

ភ្នំពេញ៖ លោកឧបនាយករដ្ឋម​ន្ត្រីជា​ សុផារ៉ា រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី​ ន​គរ​រូបនី​យកម្ម​ និង​ សំណង់​ បានចេញសេ​ចក្ដី​​សម្រេ​ច​មួយ​ បង្កើត​ក្រុមការងា​រ​​ចុះធ្វើអធិកា​រកិច្ច​​នៅ​ មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​​ សំណង់​ និង​សុរិយោដី​​ ខេត្ត​បន្ទាយ​មានជ័យ​​ បន្ទាប់​ពី​ផ្ទុះរឿងអាស្រូវជាច្រើននៅ​​ មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​ សុរិយោដី​ ខេត្តបន្ទាយមាន​ជ័យ​​ ដែលមាន លោក​ ប្រាក់​ ប៉ូលី​ ជាប្រធានមន្ទីរ​ ។

​សេចក្តីសម្រេចដែលធ្វើឡើងនៅថ្ងៃទី​ ៣០​​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៩​ ដែលចុះហត្ថលេខាដោ​យ​លោក​ឧបនា​យករ​ដ្ឋមន្ត្រីជា សុផារ៉ា គឺមានសមាជិក ៩​ រូ​ប​​ ដឹ​កនាំដោយលោក ស​រ​ សុវណ្ណ​ រដ្ឋលេខាធិការ​ ក្រសួង​រៀប​​ចំ​​ដែនដី​នគរ​រូបនីយ​កម្ម​ និ​ង​សំ​ណង់​ជា​ ប្រធាន​ និង​ លោក ប៉ែន​​ច័ន្ទ​ សុខខេមរា​ ជាអនុប្រធាន​​ ។

បើតាមសេចក្តី លោកជា សុផា​រ៉ា បានបញ្ជាក់ថា ក្រុមការងារមានតួនាទី​ និង​ ភារកិច្ច​ ដូចខាងក្រោម​​ ចុះធ្វើអធិការកិច្ចលើការងារសុរិយោ​ដី ការងារ​សំណង់​ ការគ្រប់គ្រង​​បុគ្គលិក​ និង​ ការផ្ដល់សេ​វាសា​ធារណៈ​​ ត្រួតពិ​និត្យ​ការអនុវត្ត​ផែន​ការ​​ចុះប​ញ្ជី​ដីមានលក្ខណៈជាប្រព័ន្ធ​​ ធ្វើ​របាយការណ៍​លទ្ធផ​ល​​នៃកា​រ​ធ្វើ​អធិការ​កិច្ច​ជូ​នក្រ​សួង​ និងបំពេញ​​ភា​រកិ​ច្ច​ផ្សេង​ទៀតតាមការប្រ​គល់​ជូនរ​បស់​ក្រសួង​ ។

គួរបញ្ជាក់ថា​ លោ​ក​ ប្រាក់​ ប៉ូលី​ ឡើងមកកាន់តួនាទី​ ជា​ ប្រធាន​មន្ទីរ​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​​សុរិយោ​ដី ខេត្តបន្ទាយមានជ័យ​ នេះ​ បានបង្កឲ្យ​មាន​ការរិះ​គន់ ព្រោះលោកឡើងផ្លោះពី​ ប្រ​ធាន​​ការិ​​យាល័យ​សុរិយោ​ដី ​ក្រុង​​ប៉ោយប៉ែ​ត​ មកជា​ ប្រធា​ន​​មន្ទីរ​​​ ៕ដោយ៖បញ្ញាស័ក្តិ

 

spot_img
×