Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បកអាក្រាត​ទង្វើ​អសីលធម៌ របស់​គ្រូពេទ្យ​រុស្ស៊ី មួយចំនួន​ទុកជា​…​មេរៀន សូម្បី​អ្នក​ជិត​ស្លាប់​ក៏​មិន​…​លើកលែង​ដែរ​!

spot_img

តាម​ការចុះផ្សាយ​របស់ Daily Mail ហេតុការណ៍​កើតឡើង​ថ្មីៗ​នេះ នៅ​រុស្ស៊ី កំពុង​ធ្វើឲ្យ​សាធារណៈមតិ​ពុះកញ្ជ្រោល ខឹងសម្បារ​។ ពួកគេ​បាន​សំណូមពរ​ឲ្យ​បើ​កការស៊ើបអង្កេត​ចំហរ​មួយ ហើយ​ចោទប្រកាន់​ទោស​ចំពោះ​គិលាន​នុប្ប​ដ្ឋា​យិ​ការ ដែល​អសីលធម៌​យក​អ្នកជំងឺ​ធ្វើជា “​ល្បែង​កម្សាន្ត រួម​ទាំង​ថតរូប Selfie ជាមួយ​សាកសព​អ្នកស្លាប់​ទៅ​ហើយ​។​

​តាម​អត្ថបទ​របស់ Daily Mail ក៏​បានឲ្យដឹងថា គិលានុប្បដ្ឋាយិការ នៅ​រុស្ស៊ី​ម្នាក់ ត្រូវបាន​រដ្ឋ​អំណាច​បើក​ការស៊ើបអង្កេត ក្រោយ​ពី​នារី​រូបនេះ​បាន​ថត​បង្ហោះ​រូបភាព ថត​ក្បែរ​សាកសព​អ្នកជំងឺ​តាមបែប “​អសីលធម៌​”​បំផុត​។ ក្នុង​រូបភាព​ជា​ច្រើន​សន្លឹក គិលានុប្បដ្ឋាយិការ Anna Kim បាន​បង្ហោះ​នោះ វា​ពិតជា​… ពិបាក​ទទួលយក​ណាស់​។​

​ពេល​នោះ​ពលរដ្ឋ​រុស្ស៊ី កំពុង​ផ្ទុះ​កំហឹង​ចំពោះ​ក្រុមគ្រូពេទ្យ​គិលានុប្បដ្ឋាយិការ ដែល​គួរ​ណាស់​ជា​អ្នក​ថែទាំ​អ្នកជំងឺ តែ​ពួកគេ​បែរជា​យក​អ្នកជំងឺ​ធ្វើ​ជា​ល្បែង​កម្សាន្ត​ទៅវិញ​។ ក្នុង​សំណេរ​អម​រូបថត​នោះ Anna Kim ឲ្យដឹងថា វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ នា​ទីក្រុង Sakhalin -​កន្លែង​នាង​ធ្វើការ “​ថែទាំ​តែ​អ្នក​ដែល​ពួក​គេ​ចង់​… ប៉ុណ្ណោះ​”​។​

​ពាក្យពេចន៍​ចែករំលែក​របស់​គិលានុប្បដ្ឋាយិការ​រូបនេះ កាន់តែ​ព្រៃផ្សៃ​ជាង​រូប​ពិត​ទៅ​ទៀត ៖ “​ប្រសិន​ពួកគេ​ពុំ​ចង់​ជួយ​ទេ​នោះ អ្នកជំងឺ​ប្រាកដជា​… ចប់​ហើយ​!” ឬ “​ពួកគេ​ពុំ​ចាប់អារម្មណ៍​ទេ​!”​។ នាង​នៅ​បន្ថែមថា ៖ “​អ្នកជំងឺ​ខ្លះ​ដែល​ពុំ​គ្រប់គ្រង​ខ្លួនឯងបាន យើង​នឹង​ចង​ពួកគេ​ឲ្យ​ជាប់​គ្រែ​។ ប៉ុន្តែ​មិន​អី​ទេ ព្រោះ​វា​ជា​ជីវិត​តើ​!”​។​

​ក្រោយពេល​បង្ហោះ​រូបភាព​ទាំង​នេះ​ឡើង Anna Kim បាន​ត្រូវ​បញ្ឈប់​ពី​ការងារ ប៉ុន្តែ​វា​ពុំ​បាន​សម្រួល​ចិត្ត​សាធារណៈមតិ​ឡើយ ព្រោះថា វា​ជា​រឿង​មួយ​ក្នុង​ចំណោម​រឿង​រាប់រយ​រាប់ពាន់​ឯណោះ​។ ជាក់ស្តែង​នៅ Kazan, គិលានុប្បដ្ឋាយិការ Gulnaz Yalalova អាយុ ២០​ឆ្នាំ ដែល​បាន​បង្ហោះ រូបភាព “​លេងសើច​” គ្រា​កំពុងកាន់​ទ្រ​ផ្ទាល់​របស់​អ្នកជំងឺ​ម្នាក់​…​។​

​នៅ Alexandrov, គិលានុប្បដ្ឋាយិការ ២​រូប បាន​បង្ហោះ​រូបភាព​ពួកគេ​លេងល្បែង “​គប់​កង ចូល​ជើង​អ្នកជំងឺ​” ដែល​កំពុង​សន្លប់​ស្តូកស្តឹង​លើ​គ្រែ​…​។​

​ពួក​នាង​ពិតជា “​ខ្មោច​ឆៅ​” ក្នុង​ជីវភាព​ពិតៗ សាធារណៈ​មតិ​បាន​វាយប្រហារ​ខ្លាំងៗ​។​

​ចុះ​ចំណែក​ប្រិយមិត្ត​វិញ​យល់​យ៉ាង​ដែរ​? ចន្ទ្រា​

spot_img
×