Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតី​តឡូត៍​នេសា​ទលេខ​៦ស្ទួ​ន ស្ថិតក្នុងឃុំព្រែកទន្លា​ប់ ​ត្រូវបានឈ្មួញមានអំ​ណា​ច ឃុបឃិតគ្នាឈូ​ស​ឆាយ​ កាយ​ព្រំលើក​ទំន​ប់រំលោ​ភយកដី​រដ្ឋ

spot_img

កណ្តាល៖ អតីត​ឡូត៍នេសាទលេខ៦ស្ទួនស្ថិតក្នុងឃុំព្រែ​កទ​ន្លាប់ ត្រូវបានឈ្មួញមានអំណាច​ឃុប​ឃិត​គ្នាឈូស​​ឆាយ​​កាយ​ព្រំ​​លើក​ទំនប់​​រំ​លោភ​​យកដី​​រដ្ឋ​​យ៉ាង​​ងងើល ​រាប់រយ​ពាន់​​ហិ​កតា ធ្វើឲ្យជម្រក​ត្រី​ពង​កូន​​រ​ងការ​វិនាស​​ហិន​ហោច​។ នេះបើតាម ផ្សព្វផ្សាយ ​page facebook របស់លោកវីល្លាម​ សមាជិកក្រុម​ប្រឹ​ក្សា និងពិគ្រោះយោបល់​ មកពី​គណ​បក្សខ្មែ​រក្រោក​ នៅថ្ងៃទី 1 ខែសីហា ឆ្នាំ 2019។​

លោកវីល្លាម បានឲ្យដឹងថា ប្រជាពលរដ្ឋ​ បា​ន​​រាយ​ការណ៍​​ឱ្យ​ដឹង​ថា ដី​បឹង​​មុខ​រាន ​និង​ទួល​បាក់​​​កាំភ្លើង​អតីត​ឡូត៍​នេសា​ទ​​លេខ​៦​ស្ទួន​ស្ថិតក្នុង​​ឃុំ​​ព្រែក​​ទន្លាប់ ស្រុក​លើ​កដែក ខេត្ត​កណ្ដាល ត្រូវ​បាន​ឈ្មួញ​មាន​អំ​ណាច​​ឃុបឃិ​ត​គ្នា​ ឈូសឆាយកាយព្រំលើក​ទំ​នប់រំលោ​ភយក​ដីរដ្ឋ​​យ៉ាង​​ងងើល ​រាប់រយ​ពាន់​​ហិកតា ធ្វើឲ្យជម្រក​ត្រី​ពង​​កូន​​រ​ងកា​រ​វិនា​ស​ហិ​នហោច​ ដោយសារ​គ្រឿងច​ក្រ​​បាន​​កិន​ព្រៃ លិច​ទឹក​ និង​ការដុត​​ក​ម្ទេច​​ចោល យ៉ាងអនាធិបតយ្យបំ​ផុត​ដោយ​​គ្មាន​​អាជ្ញា​ធរ​​ស្រុក​ ខេត្ត​ទប់ស្កាត់​ឡើយ ។

​ខណៈមេឃុំ ព្រែកទន្លាប់លោក ងី ​សារី ថា ករណី​នេះ លោក​ធ្លាប់​រាយការ​ណ៍​​ទៅ​ថ្នា​ក់លើ​ និង​ធ្លា​ប់​​រៀបចំ​​កម្លាំ​ង​ ចុះចាប់គ្រឿងចក្រទាំ​ងនោះ​ដែរ ប៉ុន្តែ​នៅ​ពេល​ ដែល​កម្លាំង​ទម្រាំ​​នឹ​ង​រៀ​បរយ​ ឈ្មួញ​បាន​​ដឹ​ង​មុន​ ក៏​នាំ​​យក​​គ្រឿង​ចក្រ​​ទៅ​លា​ក់​ទុក​បាត់​អស់ លុះ​​ពេ​លយប់​ឈ្មួញ​បាន​លួច​​​ធ្វើ​ទាំងយ​ប់​វិញ នេះ​ជាការ​លំបាក​ក្នុង​ការ​​អនុ​វត្ត​​ច្បាប់៕ដោយ៖កូឡាប

spot_img
×