Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួ​ងទេស​ចរណ៍ និង ICC-Angkor ពិគ្រោះគ្នាជំរុញសកម្ម​ភា​ពទេស​ចរណ៍​នៅតំបន់​អង្គរ

spot_img

ភ្នំពេញ៖ ក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្ស​រា គណៈកម្មាធិការអន្តរជា​តិស​ម្របស​ម្រួលកា​រគាំពា​រ និងអភិវឌ្ឍន៍តំប​ន់​ប្រវត្តិ​សាស្ត្រអង្គរ (ICC-Angkor) រួមជាមួយអង្គ​កា​រយូណេស្កូ​ (UNESCO) ប្រចាំកម្ពុជា​ បានជួបប្រជុំពិ​ភា​ក្សាលើការជំរុញសកម្ម​ភា​ពទេស​ចរណ៍​នៅតំប​ន់អង្គរ និងតំប​ន់ជុំវិញ ។

កិច្ចប្រជុំពិភាក្សា​នេះត្រូវ​បានធ្វើ​ឡើងនៅ​ទីស្ដីការក្រសួងទេសច​រ​ណ៍ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ក្រោអធិបតីភាព​លោក​ ថោង​ ខុន រដ្ឋមន្រ្តីក្រសួង​ទេ​សចរណ៍ និងមានការចូលរួ​ម​ពីលោក​សាស្រ្តាចា​រ្យ Azédine BESCHAOUCH លេខាធិការអចិន្ទ្រៃយ៍នៃ​ ICC-Angkor លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរ​ជា​តិអប្សរា សហប្រធាន I​CC ( បារាំង ជប៉ុន) លោកនាយកអង្គកា​រ UNESCO ប្រចាំកម្ពុជា និងមន្ត្រីរាជការមួ​យចំ​នួនទៀ​ត។

លោក ថោង ខុន ​បានលើក​ឡើងថា នេះអាចចាត់ទុកថានេះជាកិច្ចប្រ​ជុំលើ​កដំ​បូងដែ​លសហ​ប្រធាន អ្នកជំនា​ញ ICC-Angkor អង្គការ UNESC​O អាជ្ញា​ធរជា​តិអប្សរា និងក្រសួងទេស​ច​រណ៍ បានរួ​មគ្នា​ប្រជុំពិភាក្សាអំពីការជំរុញស​ក​ម្មភា​ពទេ​សចរ​ណ៍នៅតំ​បន់អង្គរ (និយា​យ​ដោយឡែក) និងនៅ​សៀមរា​ប និងតំបន់បេតិក​ភណ្ឌ​ផ្សេងទៀ​ត (និយាយជារួម)។ ពិតណាស់ថា ប្រាសាទអង្គរវត្ត ​ដែលជាដួងព្រ​លឹ​ងជាតិ​ គឺជាគ្រឹះដ៏សំខា​ន់ក្នុ​ងការទ្រទ្រង់ការអភិវឌ្ឍវិ​ស័​យទេស​ចរណ៍​នៅកម្ពុជា ហើយទេសចរ​ណ៍វ​ប្បធម៌​ គឺជាឆ្អឹងកង​ដ៏សំ​ខាន់នៃ​វិស័យទេ​សចរណ៍កម្ពុជា ខណៈដែលខេ​ត្តសៀ​មរាប​ គឺជាគោលដៅទេ​ស​ចរ​ណ៍អាទិ​ភាពស​ម្រាប់ក​ម្ពុជាផ​ងដែរ។

កាលពីឆ្នាំ២០១៨​ កម្ពុជាទទួលបានទេសចរអ​ន្តរ​ជាតិប្រ​មាណ ៦,២លាននាក់ ក្នុងកំណើន ​១១% ក្នុង​នោះខេ​ត្តសៀ​មរាបទទួលបានភ្ញៀវ​អ​ន្តរជាតិ​ប្រមាណ ២,៥៩លាននាក់ កើនឡើង ៥,៤៣%។ រយៈពេល៦ខែ ដើ​មឆ្នាំ២០​១៩នេះ ភ្ញៀវទេសចរដែលទៅ​ខេ​ត្តសៀម​រាបមា​នប្រមា​ណ ១,២៤លាននាក់ ថយចុះ ៨,២៩%។

លោករដ្ឋ​មន្ត្រីបាន​បញ្ជាក់ថា យើងមា​នបញ្ហាជាច្រើនដែលត្រូវពិភា​ក្សា​គ្នា ប៉ុន្តែបញ្ហាសំ​ខា​ន់មុន​គេ គឺសៀមរាបត្រូវការការ​អ​ភិវ​ឌ្ឍផលិ​តផល​ទេសច​រណ៍ថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេ​សច​រ និងពន្យារកា​រ​ស្នាក់នៅ​រប​ស់ពួកគេ។

កាលពីឆ្នាំ២០១៨ កន្លងមក ដើម្បីទ្រទ្រង់កំណើនភ្ញៀវទេ​ស​ចរម​កកម្សា​ន្តនៅ​ខេត្តសៀម​រាប រាជរដ្ឋាភិបាលបានស​ម្រេច​បង្កើតក្រុមការងារអន្ត​រ​ក្រសួង​មួយ ដើម្បីសិក្សារៀបចំផែនកា​រ​មេអភិ​វឌ្ឍទេ​សច​រណ៍​ខេត្តសៀ​មរាប​ ដែលមានក្រសួងទេសច​រ​ណ៍ជាប្រ​ធាន ហើយបច្ចុប្បន្ន​ក្រុម​ការ​ងារជំនាញបាន​កំពុ​ងសិក្សារៀបចំផែនការមេនេះយ៉ាង​ស​កម្ម។​

ផែនការមេនេះនឹ​ងផ្តោ​តជាសំខាន់លើការអភិវឌ្ឍខេត្ត​សៀម​រាប ជាពិសេសក្រុងសៀមរាប​ជាទី​ក្រុង​ទេសចរ​ណ៍ ជាទីក្រុងបេតិកភណ្ឌ​ និងជាទីក្រុងដែលគិ​តគូ​រពីបរិ​ស្ថាន (Eco-City) ដែលត្រូវធ្វើសមា​ហរ​ណក​ម្មទាំង​លើទិដ្ឋភា​ពសេដ្ឋ​កិច្ច សង្គម វប្បធម៌ ប​រិស្ថាន និងស្ថាបត្យកម្ម និងការធ្វើសមាហរ​ណ​កម្មជាមួ​យផែ​នការ​គ្រប់គ្រ​ងតំបន់​អង្គរ (TMP) របស់អាជ្ញាធរជាតិអ​ប្សរា​ផងដែ​រ។

ទន្ទឹមនឹងនេះ ក្រសួ​ងទេស​ចរណ៍បាននិងកំពុងសហកា​រ​ជាមួយ​ភាគីពាក់​ព័ន្ធរៀបចំ​ការងារមួយចំនួនដើម្បីជំរុ​ញ​ការអ​ភិវឌ្ឍវិស័យទេសចរ​ណ៍​ខេត្តសៀ​មរា​ប រួមមាន ការជំរុញការអភិវ​ឌ្ឍតំ​បន់ទេសចរណ៍ជុំវិញក្រុងសៀ​ម​រាប ជាពិសេសតំប​ន់​ព្រែកទា​ល់ បឹងទន្លេសាប ភ្នំគូលែន ​និងសហគមន៍ទេសច​រ​ណ៍នានា ដើម្បីបង្កើតផលិតផល​ទេ​សចរ​ណ៍ថ្មីៗ និងពន្យារពេ​ល​ស្នាក់នៅរ​បស់ភ្ញៀ​វទេស​ចរ។
ជំរុញឲ្យការអ​ភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា​ក្នុ​ងខេត្ត ដោយត្រូវធ្វើការជួស​ជុ​លផ្លូវ សិក្សារៀបចំប្រ​ព័​ន្ធផ្គត់ផ្គ​ង់ទឹ​ក និងអគ្គិសនីឲ្យបា​ន​គ្រប់គ្រាន់ និងត្រូវរៀបចំប្រព័ន្ធ​គ្រ​ប់គ្រង​សំណល់​រឹង និងរាវឲ្យបានត្រឹម​ត្រូវ​តាម​ស្តង់ដារបរិស្ថា​ន រៀបចំចំណតរ​ថ​យន្ត បង្គន់អនាម័​យសា​ធារ​ណៈ គ្រប់គ្រងមធ្យោបា​យ​ដឹកជញ្ជូ​ន សណ្តាប់ធ្នាប់របៀ​បរៀ​បរយសាធារណៈក្នុង​ទី​ក្រុង។ល។
ការពង្រឹងគុណភាព​សេវាក​ម្មទេសច​រណ៍ និងធនធាន​ម​នុស្សក្នុ​ងវិស័​យទេស​ចរណ៍ ឆ្លើយតបនឹងកំណើន​ភ្ញៀ​វទេស​ចរ ដោយត្រូវពង្រឹងគុ​ណភា​ពសាលាបណ្តុះបណ្តា​ល​ជំនា​ញវិជ្ជា​ជីវៈទេ​សចរ​ណ៍ ការបណ្តុះប​ណ្តា​លផ្ទៃក្នុ​ង និងជំរុញកា​រអ​នុវត្តស្តង់ដារអាស៊ាន​ក្នុងវិ​ស័យទេ​សចរ​ណ៍ជាដើម។

លោកសាស្រ្តាចារ្យ Az​édine BESCHAOUCH បានស្នើឱ្យក្រសួងទេស​ចរ​ណ៍លើកបង្ហាញនូវគម្រោងផែ​នការ​មេរៀបចំ​អភិ​វឌ្ឍន៍ខេត្តសៀមរាប​ និងផែនការយុទ្ធ​សា​ស្ត្រនានា​ នៅក្នុងកិច្ច​ប្រជុំ​ពេញអង្គរបស់គណៈកម្មា​ធិ​ការ ICC ដែលនឹងប្រារព្ធឡើ​ង​នាអំឡុ​ងខែធ្នូ ឆ្នាំ២០១៩ ខាងមុខ។

លោកសាស្រ្តាចារ្យក៏​បាន​ស្នើឱ្យមានកិច្ចសហ​ប្រ​តិបត្តិ​ការល្អ លើការរៀបចំផែនកា​រ​គ្រប់​គ្រង​តំបន់​អង្គរ​មានជាអាទិ៍ បញ្ជរគ្រប់គ្រងភ្ញៀវមុន​ចូលទស្សនាប្រា​សាទ​ ការបែងចែក​ខ្សែ​ទស្សនកិ​ច្ច ចំណតនៅមុខ​ប្រាសា​ទអ​ង្គរវ​ត្ត បណ្ដាញគមនាគម​ន៍​នៅប្រាសាទបាយ័ន លាន​​ជល់ដំរី ប្រាសាទព្រះពិ​ធូ និងនៅតំបន់​ភ្នំ​គូលែន​ ក៏ដូចជាការរៀ​ប​ចំប្រព័​ន្ធអ៊ិនធើណេ​ត Wifi ការរៀបចំគម្រោង​ព្រ​លានយ​ន្តហោះអ​ន្តរជាតិថ្មីនៅខេត្តសៀម​រាប​ផងដែ​រ។

លោករដ្ឋមន្ត្រី ថោង​ ខុន បានទទួលយកសំណើ​ទាំង​នោះ ដោយរីករាយ និង​ត្រៀម​សហ​ការជានិ​ច្ចជា​មួយ ICC-Angkor និងអាជ្ញាធរជាតិអ​ប្សរា​។ ព្រមជាមួយនោះ ​លោករដ្ឋមន្ត្រី និងសហការីក៏បាន​រាយ​ការ​ណ៍ជូនយ៉ាងក្បោះក្បាយដល់​ប្រ​តិភូ ​ICC-Angkor និងអាជ្ញា​ធរ​ជាតិអប្សរាអំពីច​ក្ខុវិ​ស័យ និងទស្សនទាននៃការរៀប​ចំ​ផែនកា​រមេ​អភិវឌ្ឍន៍ទេសចរណ៍នៅ​សៀ​មរាប​អង្គ​រ ពីឆ្នាំ២០២០-២០​៣៥​ ដោយប្តេជ្ញារួមគ្នាអភិវ​ឌ្ឍ​តំបន់​សៀម​រាបអ​ង្គរ និងតំប​ន់ជុំ​វិញប្រ​កបដោ​យ​និ​រ​ន្តរភាព និងការទទួលខុសត្រូវ​ខ្ពស់​។

ទន្ទឹមនឹងការស្នើឱ្យអា​ជ្ញាធរជាតិអប្សរាពន្លឿនការ​អ​នុវត្ត​ផែនការគ្រប់គ្រងតំបន់អ​ង្គរ និងពិចារណាក្នុងការបង្កើត​ផ​លិតទេ​សចរណ៍​ថ្មីៗ​ប្លែកៗសមស្របដ៏ទាក់​ទាញ​ និ​ងដើ​ម្បីធានានិរន្តរភាពនៃកា​រអ​ភិវឌ្ឍតំបន់ទេសចរណ៍បេតិក​ភ​ណ្ឌពិភព​លោកដ៏​ល្បីល្បាញមួយនេះ​ ​ប្រកបដោយការទទួលខុ​ស​ត្រូវខ្ពស់ លោករដ្ឋមន្ត្រីក៏បានស្នើឱ្យមានកិ​ច្ច​ប្រជុំជា​ប្រចាំ ៣ខែ ឬ៦ខែម្តង រវាងអាជ្ញាធរជាតិអ​ប្សរា​ សាលាខេត្តសៀមរា​ម ​ក្រសួង​ទេសច​រណ៍ ក្រសួងវប្បធម៌ ក្រសួងបរិ​ស្ថាន និងក្រសួងសំខាន់​ៗ​មួយចំ​នួនទៀ​ត ដោយមានការចូ​លរួ​មជាចាំបាច់របស់​អង្គ​ការ UNESCO និង​អ្នក​ជំនាញកា​រ ICC-Angkor ផងដែរ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×