Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិ​ចដាក់​ទណ្ឌ​កម្មលើ​រដ្ឋម​ន្រ្តីការ​បរទេ​សអ៊ីរ៉ង ដោយបង្កកទ្រព្យទាំង​អ​ស់នៅអាមេ​រិច

spot_img

ក្រសួងរតនាគារអាមេរិ​ចបា​នដាក់​ទណ្ឌកម្មប្រឆាំងនឹងរដ្ឋមន្រ្តី​កា​របរទេ​សអ៊ី​រ៉ង Mohammad Javad Zarif ដោយធ្វើការបង្កកទ្រព្យស​ម្បតិ្ត​រប​ស់មន្រ្តីរូ​បនោះទាំងអស់ដែលមាននៅអា​មេ​រិច។​

រដ្ឋមន្រ្តីរតនាគារអាមេរិ​ច ​លោក Steven Mnuchin បាននិយាយថា​ “រ​ដ្ឋមន្រ្តី​ការបរ​ទេសអ៊ី​រ៉ង Mohammad Javad Zarif ជាអ្នកធ្វើតាមគ្រោងការរប​ស់មេ​ដឹក​នាំកំពូ​លអ៊ីរ៉​ង”។

ក្រោយការប្រកាសពី​ទណ្ឌ​កម្មរ​បស់អា​មេរិច រដ្ឋមន្រ្តីការបរទេ​សអ៊ី​រ៉ងបានបង្ហោះក្នុង​ប​ណ្តាញស​ង្គម​ Twitter ថា អាមេរិចបានដាក់​ទណ្ឌ​កម្ម​លើរូប​គាត់ ពីព្រោះអាមេរិចចាត់​ទុក​គាត់​គឺជាការគំរាមកំ​ហែ​ងដល់​របៀប​វារៈរ​បស់ពួ​កគេ។​​

រដ្ឋមន្រ្តីរតនាគា​រអា​មេរិច បានពិពណ៌នាថា ​លោក Mohammad Javad Zarif គឺជាអ្នកនាំពាក្យរ​ប​ស់មេដឹ​កនាំ​កំពូលរ​បស់អ៊ី​រ៉ង ហើយការដាក់ទណ្ឌ​កម្ម​នោះគឺជាការផ្ញើសារយ៉ាង​ច្បា​ស់លាស់​ទៅកាន់រប​ប​អ៊ីរ៉ង​ថា ឥរិយាបទរ​ប​ស់អ៊ីរ៉​ងកា​លពីពេ​លថ្មីៗនេះ​ គឺមិនអាចទ​ទួល​យកបា​ន។

សូមបញ្ជាក់ថា ​បច្ចុប្បន្នភាពតានតឹ​ង​រវាងអា​មេរិច និងអ៊ីរ៉​ង​កំពុងកើ​នឡើង​ខ្លាំង ចាប់តាំងពី​អាមេ​រិច បាន​ដកខ្លួនចេញពីសន្និសញ្ញានុ​យក្លេ​អ៊ែរអ៊ី​រ៉ង កាលពីឆ្នាំមុន និងបានដាក់ទ​ណ្ឌ​កម្មលើ​អ៊ីរ៉ង​។

គេនៅមានការព្រួយបា​រម្ភ​ថា អាចនឹងមានហេតុការ​ណ៍កើ​តឡើ​ងនៅឈូ​ងសមុ​ទ្រ ដែលអាចបណ្តាលឲ្យមាន​ជម្លោះ​យោធា ​ជុំវិញការដឹ​ក​ជញ្ជូន​តាមស​មុទ្រ។ កាលពីពេលថ្មីៗនេះ អ៊ីរ៉ងបានធ្វើកា​រ​រឹបអូ​សកប៉ា​ល់ដឹក​ប្រេងរ​បស់​អង់គ្លេ​ស ដែលធ្វើឲ្យស្ថាន​ការ​ណ៍កា​ន់តែក្តៅ​ខ្លាំង៕

អ​ត្ថប​ទប្រែស​ម្រួលដោ​យ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×