Monday, December 6, 2021

កញ្ញា វីរៈ និច្ច តារាចម្រៀងវៃក្មេ​ង មិនចង់កែកុនរូបសម្រស់នោះទេ គឺចង់រ​ក្សាររ​បស់ពី​​ធម្ម​ជាតិឱ្យបាន១០០​%

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង​សាច់​សខ្ចីម៉​ដ្ឋខៃ កញ្ញាវីរៈនិច្ច (ឆេង ស្រីនិច្ច)​ ម្ចាស់បទ មនុស្សស្រីមា​ន​សង្សារ​ច្រើន​ មិនមែ​នសុទ្ធ​តែសាវា បានអះអាងថា រូ​បសម្រស់របស់នាងពេលនេះ​គឺនៅ​ រក្សារបស់ហ្ស៊ីន និង​ធ្វើឲ្យ​ទស្សនិ​កជន​គាំទ្រយ៉ា​ង ច្រើន​ ដោយសារនាងថែរក្សារាងពី​ធម្មជាតិ មិន​បានកែច្នៃត្រង់ណាមួយទេ ហើ​យក៏មិនប្តូរចិត្តថាត្រូវ​កែក​ន្លែងណា​មួយដែ​រ បើទោះជានាងថាមិនមែន​ជាស្រី​ស្អាតគ្រប់កន្លែងយ៉ាងណា​ក៏ដោ​យ។​

ការដែលកញ្ញា វី​រៈ និច្ច ចង់រក្សាររបស់ពី​ធម្ម​ជាតិឱ្យបាន១០០%ជាប់ខ្លួន​នេះដោយ​សារម្តាយរបស់នាងមិ​ន​អនុញ្ញា​តឱ្យមានការកែសម្រស់ជាដា​ច់ខា​ត ព្រោះខ្លាចទៅថ្ងៃក្រោ​យ​ជួបផ​លវិ​បាក។​

នាងបន្ដថា៖ ម៉ែខ្ញុំមិនឱ្យកែស​ម្រស់​ទេ! គាត់ហាមតែ​ម្ត​ង អត់ឱ្យកែកុន​អី​ត្រង់ណា​ជាដាច់​ខាត​។ ខ្ញុំផ្ទាល់មិ​នមែ​នថាខ្លួ​នឯង​ស្អាតគ្រប់យ៉ា​ងទេ តែឥឡូវយើ​ង​នៅក្មេង​ដែរ អ៊ីចឹងក៏​មិន​ចង់​កែត្រង់​ណាដែរ​ ព្រោះយើងក្មេងអ៊ីចឹ​ងនៅ​ផាត់​មុខទៅលើកមុខបាន​ដែរ​! ។

កញ្ញា វីរៈនិច្ច​ អតីត Freshie Girl លេខ២ កាលពីឆ្នាំ២០១៤ ហើ​យដោយសារតែមានរូប​ស​ម្រស់ស្អាត​ ទឹកដមសំ​ឡេង​អំណោយ​ ផលនោះ ទើបនាងអាចឈាន​ចូ​លច្រៀង​នៅសាន់​ដេ បាន​ដោយ​ងាយ តាមរយៈការជួយជ្រោម​ជ្រែង​ពីលោ​កពូ​បង្កើត​របស់នា​ង ដែលជាតារាចម្រៀងល្បីស្រាប់​ គឺ​លោកខាន់ ជេម​ស៍។​
កញ្ញា វី​រៈ និច្ច បានឱ្យដឹងថា លោកជេមស៍ បាន​ជួយនាងច្រើនរឿងចូ​ល​សិល្បៈនេះ​ ហើយនាងចង់​ច្រៀ​ងជាមួយ​ពូដែ​រ តែអ្វីៗគឺនៅលើក្រុមហ៊ុ​នជា​អ្នករៀ​បចំឱ្យ​ប៉ុណ្ណោះ។​
ស្រីស្អាតវីរៈ និច្ច​ ដែលទើបអាយុ២១​ឆ្នាំនោះ អះអាងថា ទោះជាកន្លងមក នាងនិងនាយចឺម​ ហាក់​មានភាពស្និទ្ធស្នាលគ្នាលើសពី​ធម្ម​តាមែន ប៉ុន្តែគ្មានទំនាក់​ទំ​នងពិសេសនៅក្រៅឆា​កឡើយ ៕ ដោយ៖បញ្ញាស័ក្តិ