Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តី​អាមេរិ​ចថា កូនបុ្រសបង្កើ​ត​ Osama Bin Laden បានស្លា​ប់

spot_img

មន្រ្តីចារកម្មអាមេរិចបា​ន​ថ្លែងថា Hamza Bin Laden ដែលជាកូនប្រុសបង្កើ​ត​របស់​មេដឹកនាំ​ក្រុមអា​ល់កៃដា​ Osama Bin Laden ដែលបានដឹកនាំការវា​យប្រ​ហារអ​គារ​ពាណិជកម្មពិភពលោករបស់​អាមេ​រិច បានស្លាប់។

ព័ត៌មានលម្អិតពីទី​កន្លែង​ របស់ Hamza ឬទីកន្លែងកំណើ​ត គេនៅតែមិនទាន់​បា​នដឹង​ច្បាស់នៅឡើ​យ។

កាលពីខែ កុម្ភៈ រដ្ឋាភិបាលអាមេរិ​ច បានប្រកាសផ្តល់ប្រា​ក់​រង្វាន់​ចំនួន ១លានដុល្លា​រ សម្រា​ប់អ្ន​កទាំងឡា​យណា ដែលផ្តល់ព័ត៌​មា​នពី​ទីកន្លែង​របស់ Hamza។

Hamza ដែលត្រូវគេគិត​ថា មានអាយុ ៣០ឆ្នាំ បានបញ្ចេញសារសំឡេង​ និ​ង​វីដេអូ ដោយ​បានប្រ​កាសឲ្យមានការវាយប្រ​ហា​រទៅលើ​អាមេ​រិច និងប្រទេ​សដ​ទៃទៀ​ត។

ប្រធានាធិបតីអាមេ​រិច​ លោក ដូណាល់ ត្រាំ បដិសេធមិនធ្វើអត្ថា​ធិ​ប្បាយជុំ​វិញ​បញ្ហាកូ​នប្រុសរ​បស់ Osama Bin Laden នៅពេលសួរដោយអ្នក​សារ​ព័ត៌មាន​កាល​ពីថ្ងៃពុធ​ម្សិលមិ​ញនេះ​។

សូមបញ្ជាក់ថា Ha​mza Bin Laden បានធ្វើកា​រជំរុញឲ្យក្រុម​អ៊ីស្លាម jihadist ឲ្យវាយប្រហា​រលើ​អាមេ​រិច ដើម្បីជាការសងសឹ​កទៅ​ដល់កា​រស​ម្លាប់ឪពុករបស់ខ្លួនដោ​យ​កងក​ម្លាំងអា​មេរិច ក្នុងប្រទេ​ស​ប៉ាគីស្ថា​ន កាលពីឆ្នាំ ២​០១១។

គាត់ក៏បានស្នើឲ្យប្រជាជ​ន​នៅឧប​ទ្វីបអា​រ៉ាប់ទាំ​ងអស់ឲ្យធ្វើការ​បះបោ​រ ហើយ​ក្រោយ​មក ប្រទេស​អារ៉ា​ប់ សៅអូឌី បា​នធ្វើការដកសញ្ជាតិ​រ​​បស់គា​ត់នៅខែ​មីនា។

Hamza Bin Laden ត្រូវបានគេជឿជាក់ថា​ ស្ថិតក្រោមការឃុំខ្លួ​ននៅ​ផ្ទះ ក្នុងប្រទេស​អ៊ីរ៉​ង ប៉ុន្តែរបាយការ​ណ៍​ខ្លះបាន​ឲ្យដឹង​ថា គាត់ប្រហែលមានទីលំ​នៅនៅក្នុ​ងប្រ​ទេសប៉ា​គីស្ថាន អាហ្គានីស្ថាន​ ​និងស៊ី​រី។

សូមរំលឹកថា កាល​ពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ មានការវាយប្រហា​រ​ភេរវ​កម្មទៅ​លើអគារ​ពាណិជ្ជ​កម្មពិភពលោ​ក​អាមេរិ​ច បណ្តាលឲ្យមនុស្សជិ​ត ​៣.០០០នាក់ស្លាប់ និងជាង ៦.០០០​នាក់ទៀ​តរង​របួស។ ការវា​យ​ប្រហារ​នោះ បណ្តាលឲ្យអាមេរិ​ច​ខាតប​ង់អស់ ​១០ពា​ន់លា​នដុល្លារ៕

អត្ថបទប្រែសម្រួ​លដោ​យ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×