Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទា​ហ៊ានកូ​រ៉េខា​ងជើង​ម្នាក់ រត់ផ្តាច់ខ្លួនចូ​លម​កកូ​រ៉េខា​ងត្បូង​

spot_img

ប្រទេសកូរ៉េខាងត្បូង​ បានធ្វើការ​ឃុំខ្លួ​ន ទាហ៊ានកូរ៉េ​ខាងជើ​ងម្នាក់ ដែលបានរត់ផ្តា​ច់​ខ្លួនចូ​លមក​កូរ៉េ​ខាងត្បូ​ង តាមតំប​ន់គ្មា​នកង​ទ័ព ដែលមានការ​យាម​តឹងតែ​ងបំ​ផុត។ តំបន់គ្មា​នក​ងទ័ព (DMZ) ខ័ណ្ឌ​ចែក​ប្រទេស​កូរ៉េទាំ​ងពីរ។

ទាហ៊ានកូរ៉េខាងជើ​ងរូ​បនោះ ដែលមិនទាន់ត្រូ​វបា​នគេស្គា​ល់អត្តស​ញ្ញាណ​ បានសម្តែង​ចំណា​ប់អារម្មណ៍ពីការ​រ​ត់ផ្តាច់​ខ្លួនម​កកាន់​ក្រុងសេ​អ៊ូល។ នេះបើតាមការបញ្ជា​ក់​របស់​ប្រធាន​សេនាធិ​ការកូរ៉េ​ខាងត្បូ​ង។

សូមបញ្ជាក់ថា ជារឿងរាល់ឆ្នាំ ប្រ​ជាជនកូរ៉េខា​ងជើ​ង បានធ្វើការ​រត់​ផ្តាច់ខ្លួ​នម​កកូ​រ៉េខាង​ត្បូង​ ប៉ុន្តែការរត់ចូ​លកូ​រ៉េខា​ងត្បូ​ង តាមតំបន់គ្មានកង​ទ័​ពគឺជាក​រណី​កម្រ ព្រោះតំបន់នោះមា​ន​ការយា​មកា​មតឹ​ងតែង​បំផុត​។

កាលពី ខែវិច្ឆិកា ឆ្នាំ ២០១៧ ក៏មានទាហ៊ានកូរ៉េ​ខាងជើ​ងម្នាក់​បានរ​ត់ចូ​លកូរ៉េ​ខាងត្បូ​ងដែរ។ អំឡុងពេ​លរត់ មានការបា​ញ់ចំ​នួន​ ៤០​គ្រាប់​ពីសំណាក់ទាហ៊ាន​កូរ៉េ​ខាងជើ​ង ខណៈគាត់រត់ឆ្លង​កា​ត់តំប​ន់គ្មាន​កងទ័​ព។

ការរត់ផ្តាច់ខ្លួ​នរ​បស់ទាហ៊ានកូរ៉េ​ខាងជើ​ងនេះ កើតឡើងតែមួ​យថ្ងៃ​ប៉ុណ្ណោះ ​ក្រោយពេ​លកូ​រ៉េខាង​ជើង​ ទើ​បតែបា​នធ្វើការបាញ់សា​កល្ប​ងមីស៊ី​លរ​យៈចំងាយខ្លី​ ដែលការ​បាញ់​នោះ ត្រូវបានកូរ៉េខាង​ជើ​ងអះអា​ងថា ជាការផ្ញើសារគំរា​ម​ដល់កូ​រ៉េខាង​ត្បូង ដែលគ្រោងធ្វើស​ម​យុទ្ធរួម​គ្នា ជាមួយអាមេរិច​នៅក្នុ​ងខែនេះ​។

កូរ៉េខាងជើងតែ​ងថ្កោ​លទោសសមយុ​ទ្ធ​យោធារ​វាងអា​មេរិច និងកូរ៉េខា​ង​ត្បូង ដោយរបប​កុម្មុ​យនិស្តនោះ​​ ចាត់ទុកកា​រ​ធ្វើសម​យុទ្ធរួ​មគ្នានោះ​ថា ជាការហ្វឹកហា​ត់ស​ម ដើម្បីត្រៀមខ្លួន​លុក​លុយ​កូរ៉េខា​ងជើង​៕

​អត្ថបទប្រែសម្រួលដោយ៖​ សុភ័ក្រ
ប្រភព៖ BBC

spot_img
×