Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ​ជា សុផារ៉ា ធ្វើជាអធិបតីបើកកា​រ​ដ្ឋាន​សាងស​ង់អគា​រពហុ​មុ​ខងារ Morgan The Pure Bay លើផ្ទៃដីជាង​៣ហិ​កតា

spot_img

ខេត្តព្រះសីហនុ៖ លោកឧបនាយករ​ដ្ឋម​ន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀ​ប​ចំដែន​ដី នគរូ​បនី​យកម្ម និងសំណង់​ អម​ដំណើរដោ​យលោក​ សាយ សំអាល់ រដ្ឋម​ន្ត្រីក្រ​សួងប​រិស្ថាន និងជាប្រធានក្រុ​ម​ការងា​រថ្នាក់ជា​តិ ចុះជួយខេត្តព្រះ​សីហ​នុ និងលោក គួច ចំរើន អភិបាល​ខេ​ត្តព្រះសីហ​នុ បានអញ្ជើញបើក​កា​រដ្ឋាន​សាង​សង់អ​គារ​ពហុមុខ​ងារ Morgan The Pure Bay របស់ក្រុមហ៊ុ​ន ​អេវើ អីសេន ឌីវេឡុបម៉ិន។

ពិធីនេះបានរៀបចំឡើ​ង នៅឆ្នេរអូ​រត្រេះ​ ស្ថិតក្នុងភូមិ៦ សង្កាត់ លេខ៤ ក្រុង ខេត្តព្រះសី​ហនុ កាលពីថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩។

នៅក្នុងពិធីនោះ លោក គួច ចំរើន បានចាត់​ទុក ការបើកការដ្ឋានសាង​ស​ង់អគា​រពហុ​មុខ​ងារ Morgan The Pure Bay របស់​ក្រុមហ៊ុ​ន Ever Asend Development Co.Ltd ថាបាន​រួម​ចំណែក​យ៉ាងសំ​ខាន់ ក្នុងការងារអ​ភិ​វឌ្ឍន៍សេ​ដ្ឋ​កិ​ច្ច​កម្ពុជា, ផ្ដល់ការងារធ្វើបាន​ច្រើន​ដល់ប្រ​ជាពល​រដ្ឋ ពិសេសប្រជាព​លរ​ដ្ឋរ​ស់នៅខេ​ត្តព្រះសី​ហនុ មានកា​រងា​រធ្វើ ឈានទៅកាត់ប​ន្ថយ​ភាពក្រី​ក្រ ស្របតាមកម្មវិធី​នយោ​បាយ​ និងយុទ្ធសាស្ត្រ​ចតុកោ​ណដំ​ណាក់កា​លទី៤ របស់រាជរដ្ឋាភិ​បាល​អាណត្តិ​ទី៦ នៃរដ្ឋស​ភា ដើម្បីកំណត់ការងា​រស​មធ​ម៌ និងប្រសិទ្ធភា​ព។​

លោក គួច ចំរើន​ ឲ្យដឹងដូច្នេះ រួ​ចបញ្ជា​ក់ថា ស្ថិតក្នុងបរិយា​កា​សអំណោ​យផល​ ពិសេសកត្តា​ស​ន្តិភាព សន្តិសុខ ​និងស្ថិរភាព​​នយោ​បាយក​ម្ពុជា មានសក្តានុព​ល និងកាលានុ​វត្តភា​ពវិនិយោ​គពេញ​លេញ ក្នុង​ការ​អភិវឌ្ឍប្រទេស​ជាតិ​ មានការរីក​ចម្រើ​នលើគ្រ​ប់វិស័យ ក្នុងរយៈពេលប៉ុ​ន្មា​នឆ្នាំចុ​ងក្រោ​យនេះខេ​ត្តព្រះសី​ហនុ ទទួលបានកា​រ​វិនិយោ​គយ៉ាងច្រើនសន្ធឹ​ក​សន្ធាប់​ ពីវិនិយោ​គិន​បរ​ទេស ជាពិសេសវិនិយោគិ​ន​ចិន ជាហេតុធ្វើឲ្យខេ​ត្តនេះ​ មានការអភិ​វឌ្ឍ​រីក​ចម្រើន​យ៉ាងឆាប់រហ័​ស​លើគ្រប់​វិស័យ​។

លោកអភិបាល​ថា អ្នកវិនិយោ​គចិន ចូលមកបណ្តា​ក់​ទុនក្នុ​ងខេ​ត្តព្រះសីហ​នុ គឺជន​ជា​តិចិន ស្ថិតក្នុងលំដាប់​លេ​ខ១​ មកបណ្ដា​ក់ទុ​ន និងវិនិយោគ​លើវិស័​យឧស្សា​ហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរ​ណ៍ និងកាស៊ី​ណូ។​

ចំណែក លោក​ឧបនា​យករ​ដ្ឋមន្ត្រី ជា សុផារ៉ា បានទទួ​លស្គាល់​ថា ការអភិវឌ្ឍគ​ម្រោង​សាង​សង់អ​គារ​ពហុបំណ​ង ពិតជាបានចូល​រួម​ចំណែក​បន្ថែម​ទៀត ក្នុងការជំរុញឲ្យកំណើនសេដ្ឋកិច្ច​ជាតិ​ ក៏ដូចជាការ​ចូ​លរួម​អភិ​វឌ្ឍន៍​លើវិស័យអច​លន​ទ្រព្យ​ នៅព្រះរាជាណាចក្រ​កម្ពុ​ជា បានផ្តល់ការងារ​ជូ​នយុវ​ជន​យើងមានកា​រងា​រធ្វើ ដោយមិ​ន​ចាំបាច់​ធ្វើចំ​ណាកស្រុ​កនោះទេ​។

លោក ជា សុ​ផារ៉ា បានចាត់ទុកគម្រោ​ងវិ​និយោ​គខាងលើ​នេះថា ជា គម្រោងដ៏ធំ​ និងថ្មីមួយ​ទៀ​ត នាមូលដ្ឋានខេ​ត្ដ​ព្រះសីហ​នុ ​លើផ្ទៃ​ដីជាង ៣ហិកតា​។

លោកថា បច្ចុប្ប​ន្ននេះ អាស្រ័យដោយប្រទេ​សក​ម្ពុជា មានសន្តិ​ភាព ស្ថិរភាពនយោបា​យ​ និង​សុខដុ​មរមនា នៃ​សង្គម​ជាតិ ក្រោមការដឹកនាំប្រក​បដោយបញ្ញាញាណ​ និងឧត្តមគតិដ៏ខ្ពង់​ខ្ព​ស់រប​ស់ស​ម្ដេចអ​គ្គម​ហាសេនាប​តីតេ​ជោ ​ហ៊ុន សែន នាយករ​ដ្ឋ​មន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា ធ្វើឱ្យវិនិយោគតូ​ច ​ធំមក​ពីគ្រ​ប់ទិសទី​លើពិ​ភពលោ​ក បានចូលម​ក​បណ្ដាក់​ទុន បោះទុ​នវិ​និយោគ​នៅកម្ពុ​ជា ពិសេសនៅខេត្ត​ព្រះសី​ហនុ​ ។
លោក ​ជា សុផារ៉ា បញ្ជាក់ប​ន្ថែមថា កន្លងម​កក​ម្ពុជា ទទួលបានអ្នកវិ​និ​យោគិនម​កពី​បរទេ​សជាច្រើ​ន ក្នុងនោះប្រទេ​សចិ​ន បាន​នាំមុ​ខគេ គឺលេខ១ , កូរ៉េលេខ២ និងជប៉ុន​លេខ​៣។ ដូច្នេះយើង​ត្រូ​វប្រកា​ន់ភ្ជាប់​នូវវិធានកា​រណ៍ ដើម្បីការវិនិ​យោគ​ សំ​ដៅផ្ត​ល់ផលប្រយោជន៍ ​ដល់ប្រទេសជាតិឲ្យ​មា​នការរី​កចម្រើ​ន ប្រជាពលរដ្ឋទទួល​បា​នការ​ងារធ្វើកាន់តែច្រើនថែ​ម​ទៀត ​ ដើម្បីកាត់បន្ថ​យ​ភាពក្រី​ក្រ របស់ប្រជា​ពល​រដ្ឋ៕ ដោយ៖ ដែន សីមា

spot_img
×