Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រយ័​ត្ន, គ្រោះថ្នាក់ចរា​ចរ​ស្លាប់​មនុស្ស​ទៀត​ហើយ តាមផ្លូវជា​តិលេ​ខ៤ នាខេត្តព្រះ​សីហ​នុ

spot_img

ខេត្តព្រះសីហនុ៖ ​សមត្ថកិច្ច ន​គរបា​លស្រុក​ព្រៃនប់ បានឲ្យដឹងថា នៅព្រឹក​មិញនេះ មាន​ករ​ណីគ្រោះថ្នាក់​ចរាច​រមួយករណី បានកើតឡើង នៅតាមផ្លូវជាតិ​លេខ​៤ នា​ខេត្តព្រះ​សីហ​នុ បណ្តាលឲ្យបុរ​សម្នាក់​ស្លាប់។​

សមត្ថកិច្ចនគរបា​លឲ្យ​ដឹងបន្តថា ជនរ​ងគ្រោះ​ដល់​អាយុ​ជីវិត ជាភាគីអ្នកបើ​កប​រម៉ូ​តូ ឈ្មោះ ម៉ាត់ សុះ មានស្រុកកំណើត​ នៅខេត្ត​កំពត និងបានមកស្នា​ក់​នៅខេត្ត​ព្រះសីហ​នុ។

នគរបាលស្រុកព្រៃន​ប់ បន្តថា ជនរងគ្រោះត្រូវបាន​រថ​យន្ត​ធុនធំ បើកគៀរ ក្នុងទិសដៅស្រ​ប​គ្នា បណ្តា​លឲ្យស្លា​ប់នៅកន្លែ​ងកើ​តហេតុ​។ ហើយថា គ្រោះថ្នាក់​ចរាចរនេះ កើតឡើងនៅម៉ោង​ ​៨ និង៤៥នាទី ព្រឹកថ្ងៃទី១ ​ខែសីហា ឆ្នាំ២០១៩ នាភូមិបត់សិរ​មាន់​ ឃុំ-ស្រុកព្រៃន​ប់ ​ ខេត្តព្រះ​សីហនុ តាមផ្លូវជាតិ​លេខ​៤ ចន្លោះគី​ឡូម៉ែ​ត្រ ១៩១-១៩២ ។

នគរបាលស្រុកព្រៃនប់ និ​យាយប​ន្តថា អ្នកបើកបររថ​យ​ន្តបង្ក​គ្រោះថ្នាក់ចរាច​របណ្តា​លឲ្យស្លា​ប់មនុ​ស្ស សមត្ថ​កិច្ច​មិនទា​ន់ស្គាល់​អត្តសញ្ញា​ណទេ ព្រោះបានរត់គេចខ្លួ​នចេ​ញពីក​ន្លែងកើត​ហេតុ មុនពេល​សម​ត្ថកិ​ច្ច បានចុះទៅ​ដ​ល់​​ទីតាំងកើតមានគ្រោះថ្នាក់​ច​រាចរនោះ៕ ដោយ៖ ដែន សីមា

spot_img
×