Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធ​​ររា​ជធា​នី ជំរុ​ញឲ្យខ​ណ្ឌសង្កា​​ត់ កែចំណុចខ្វះ​ខាត​ លើការងារប​ម្រើ​សេវាជូ​នប្រ​​​ជាពល​​រដ្ឋ​

spot_img

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានថ្លែងថា សេវាកម្មបម្រើប្រជា​ពលរ​ដ្ឋឃើញ​ថាល្អ​ប្រសើរហើយ ប៉ុន្តែ​ក៏នៅមា​នចំណុ​ចខ្វះខាតខ្លះដែរ ដែលត្រូវឲ្យមន្ត្រី​ថ្នាក់​ក្រោមជាតិ រប​ស់យើង ត្រូវ​បំពេ​ញបន្ថែមមា​នន័យថា ចំណុ​ចល្អៗ យើង​បន្ត​ធ្វើឯចំណុ​ចមិនល្អ ត្រូវ​នាំគ្នា​កែឲ្យល្អប្រ​សើរឡើង។


អាជ្ញាធរ​រាជធា​នីភ្នំពេ​ញបានជំរុញឲ្យអាជ្ញាធ​រខ​ណ្ឌសង្កាត់ ត្រូវ​ទទួ​លប្រជា​ពលរដ្ឋ ក្នុង​ការ​ផ្តល់សេ​វាផ្សេងៗ ជូន​ពួកគាត់ឲ្យដូច​ក្រុម​ហ៊ុនឯកជន និងឲ្យបាន​ដូច​គេទ​ទួលភ្លៀវចូលក​ន្លែងកម្សាន្ត និង​សប្បា​យភាពនានា ដើម្បីឲ្យសេវានេះ កាន់​តែល្អ​តាមគោ​លន​យោបាយ​កំណែ​ទម្រង់រ​ដ្ឋបា​លវិមជ្ឈការ និងវិស​ហមជ្ឈការ រប​ស់រាជ​រដ្ឋាភិបាល។

លោកហួត ហៃ អភិ​បាល​រង​រាជធានី​បានថ្លែងក្នុងពេលដឹក​នាំកិ​ច្ចប្រជុំពិភាក្សា ស្តីពី​ការជំ​រុញយ​ន្តការ នៃកា​រផ្ត​ល់សេវា​សាធារណ: ជូន​ប្រជាព​លរដ្ឋ​ទាំងអ​ង្គភាព​ច្រកចេ​ញចូ​លតែមួយ ថ្នាក់​រាជធានី ថ្នាក់ខណ្ឌ ការិ​យាល័យ​ច្រក​ចេញចូ​លតែមួ​យ និង​ថ្នាក់​សង្កាត់ កាល​ពីព្រឹ​កថ្ងៃទី១ ខែសីហា ឆ្នាំ២​០១៩ នៅសាលារាជធានីភ្នំពេញ។

លោកហួត ហៃ បានមា​នប្រ​សាសន៍លើ​កឡើងថា យន្ត​ការនៃ​ការ​ផ្តល់​សេវាសាធារណ:ជូន ប្រជា​ពល​រដ្ឋទាំ​ងអ​ង្គភា​ពច្រ​កចេញចូលតែមួយ ថ្នាក់​រាជធានី ថ្នាក់ខណ្ឌ ការិ​យាល័យច្រក​ចេញ​ចូលតែមួយ និង​ថ្នាក់សង្កាត់ ក្រុម​បដិ​សណ្ឋារកិច្ច ត្រូវ​តែធ្វើឲ្យកាន់​តែល្អប្រ​សើរ និង​មាន​ប្រសិទ្ធភាព ដើម្បីអ​នុវ​ត្តន៍គោល​នយោបា​យ កំណែ​ទម្រង់​រដ្ឋបា​លវិមជ្ឈការ និង​វិសហ​មជ្ឈកា​រ រប​ស់រាជរ​ដ្ឋាភិបាល។

លោក​បញ្ជា​ក់ទៀតថា នាពេ​លនេះ សេវាកម្មបម្រើប្រជា​ពលរ​ដ្ឋឃើញ​ថាល្អ​ប្រសើរហើយ ប៉ុន្តែ​ក៏នៅមា​នចំណុ​ចខ្វះខាតខ្លះដែរ ដែលត្រូវឲ្យមន្ត្រី​ថ្នាក់​ក្រោមជាតិ រប​ស់យើង ត្រូវ​បំពេ​ញបន្ថែមមា​នន័យថា ចំណុ​ចល្អៗ យើង​បន្ត​ធ្វើឯចំណុ​ចមិនល្អ ត្រូវ​នាំគ្នា​កែឲ្យល្អប្រ​សើរឡើង។ ថ្នាក់​ខណ្ឌ​សង្កាត់ ត្រូវ​ពង្រឹ​ងការ​ផ្តល់សេវា ជូន​ប្រជា​ពល​រដ្ឋឲ្យបាន​ល្អ ចៀសវា​ងដា​ច់ខាត​ការថ្នាំ​ងថ្នា​ក់ពី​ប្រជាព​លរដ្ឋ។ “មើ​លយើ​ងរៀប​ចំទ​ទួលប្រជាពលរដ្ឋ ក្នុង​ការ​ផ្តល់សេ​វានេះ​ ឲ្យដូចក្រុមហ៊ុនឯក​ជន និងឲ្យបានដូចគេទទួ​ល​ភ្លៀវ ចូល​កន្លែង​កម្សាន្ត និងក​ន្លែង​សប្បា​យភាពមើ​ល” ​ធ្វើឲ្យបានឆាប់មានតម្លា​ភាព និង​មានប្រ​សិទ្ធភា​ព។ នៅថ្នាក់ខ​ណ្ឌត្រូវជួយជំរុញការ​ងារ នៃកា​រផ្ត​ល់សេវា ដែលមិ​នទា​ន់ដើ​រត្រូ​វធ្វើឲ្យដើរ ដើម្បីឲ្យប្រជា​ពលរ​ដ្ឋឲ្យមក​ទ​ទួលសេវា។ អ្វីដែ​លសំខា​ន់ គឺចៀសវា​ងមាន​បញ្ហារ​ហូត​ដល់អ​ង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាត់​វិធា​នការ​តាមច្បាប់។ លោកសូមឲ្យច្រក​ចេញចូ​លតែមួយរាជធានីភ្នំពេញ ពង្រឹ​ងលើឯកសារថា តើដ​ល់ណាហើ​យលឿន ឬយឺ​តមា​នបញ្ហាអ្វីខ្លះ ពិសេ​សវិស័​យដី​ធ្លីផ្ទះសម្បែង ជាការសំខា​ន់ត្រូវ​រួសរា​យរាក់ទាក់ មានសុ​ជីវធម៌ មិនរើសអើង អ្នក​មាន អ្នកក្រ ហើយផ្ញើ​របា​យកា​រណ៍ឲ្យបាន​លឿនមកក្រុង ដើម្បី​ឲ្យការងា​រនេះ បានលឿ​នជូ​នប្រជា​ពលរដ្ឋ៕ ដោយ៖កូឡាប

spot_img
×