Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេធាវី​ការពារ​ក្តី​ឲ្យ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ពីររូប ដាក់ពាក្យ​បណ្តឹងសាទុក្ខ ទៅ​សាលាឧទ្ធរណ៍

spot_img

​ភ្នំពេញ ៖ លោក កែវ វ៉ា​ន្នី សមាជិក​គណៈមេធាវី ដែល​ជា​មេធាវី​ការពារ​ក្តី ឲ្យ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ដែល​កំពុង​ជាប់ទោស​ក្នុង​ពន្ធនាគារ បាន​ចេញ​លិខិត​បណ្តឹងសាទុក្ខ​ទៅ​សាលាឧទ្ធរណ៍ កាលពី​ល្ងាច​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០១៨​។
​បណ្តឹងសាទុក្ខ​របស់លោក កែវ វ៉ា​ន្នី ដែល​គោរព​ចូល​មក​លោក​ប្រធាន​សាលាឧទ្ធរណ៍ ក្នុង​កម្មវត្ថុ បណ្តឹងសាទុក្ខ​ចំពោះ​សាលដីកា​លេខ ៤៨ ក្រ​Vl “​ឃ​”​ចុះ​ថ្ងៃ​ទី​២៦​ខែ​ធ្នូ​ឆ្នាំ​២០១៧ របស់​សាលាឧទ្ធរណ៍​ដែល​សម្រេច​មិន​ព្រម​ដោះលែង​ឈ្មោះ​យាង សុធា​រិន្ទ ហៅ​យាង សុជា​មេត្តា និង​ឈ្មោះ​អ៊ួន ឈិន នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​។

​នេះ​បើ​យោង​តាម​បណ្តឹង​សាទុក្ខ នៅ​ព្រឹក​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០១៨ នេះ លោក​មេធាវី​កា​ពារ​ក្តី​ឲ្យ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី បាន​ជម្រាបជូន​ប្រធាន​សាលាឧទ្ធរណ៍​ថា “​កាលពី​ថ្ងៃ​ទី​២៦​ខែ​ធ្នូ​ឆ្នាំ​២០១៧ សាលាឧទ្ធរណ៍​បាន​ចេញ​សាលដីកា​លេខ ៤៨ ក្រ​Vl “​ឃ​”​ដែល​សម្រេច​មិន​ព្រម​ដោះលែង​កូនក្តី​ខ្ញុំបាទ​ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន តាម​ពាក្យបណ្តឹង​ឧទ្ធរណ៍​របស់ខ្ញុំ​បាទឡើយ​។ សាលដីកា​នេះ​ពុំ​មាន​ភាព​យុត្តិធម៌​សម្រាប់​កូនក្តី​ខ្ញុំបាទ​ឡើយ​។ ខ្ញុំបាទ​សុំ​ប្តឹង​សាទុក្ខ​ចំពោះ​សាលដីកា​នេះ​”​។​

​សូមបញ្ជាក់​ថា លោក ពេជ្រ វិជ្ជា​ធរ ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច ថ្ងៃ​១៨ ខែវិច្ឆិកា បាន​សម្រេ​ចេញ​ដីកា​ឃុំខ្លួន លោក អ៊ួ​ន ឈិន និង​លោក យាង សុធា​រិន្ទ ហៅ យាង សុជា​មេត្តា ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់​ពី​បទ “​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍ ដែល​អាច​ធ្វើឱ្យ​អន្តរ​រាយ​ការ​ការពារជាតិ​” តាម មាត្រា​៤៤៥ នៃ​ក្រម​ព្រហ្មទណ្ឌ ។​

​គួររំលឹកថា លោក អ៊ួ​ន ឈិន និង លោក យាង សុជា​មេត្តា ជា​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន នៅក្នុង​ផ្ទះសំណាក់​ម៉ារ​ឌី ស្ថិត​ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ដោយ​មាន​ការឯកភាព ពី​លោក អ៊ុំ សុ​ភក្តី ព្រះរាជអាជ្ញារង នៃ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

ការឃាត់ខ្លួន​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​រក​ឃើញថា លោក អ៊ួ​ន ឈិន និង លោក យាង សុជា​មេត្តា លួច​ផលិត​អត្ថបទ​ព័ត៌មាន​បញ្ជូន​ទៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ជា​ទីស្នាក់ការ​របស់​វិទ្យុ អាស៊ីសេរី ដោយ​រំលោភ​ច្បាប់​កម្ពុជា ក្រោយពេល​ដែល​វិទ្យុ​អាស៊ីសេរី បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×