Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស និស្សិតគួ រណាស់តែទៅ​សិក្សា​ឈ្វែងយ​ល់ឲ្យបានច្រើន ចំពោះ​តំប​ន់អ​ភិរ​ក្សបឹង​ព្រែកល្ពៅ ដែល​ជាទីជ​ម្រក​សត្វក្រៀល រក​ចំណី​នៅទីនោះ​

spot_img

តាកែវ៖ អា​ជ្ញាធ​រខេត្ត​តាកែវ បានធ្វើការជំរុញ និងលើកទឹកចិ​ត្ត​ទៅដល់​ក្រុមសិ​ស្ស និស្សិតទាំងអស់ត្រូ​វទៅសិក្សាឈ្វែងយល់អំពី​ធ​នធាន​ធម្មជាតិ និងសត្វ​ក្រៀល ដែលជាប្រភេទសត្វក​ម្រ​ នៅលើ​ពិភព​លោក នៅតំបន់បឹងទេ​សភា​ពព្រែ​កល្ពៅ ដែលស្ថិតនៅក្នុ​ង​ស្រុកបូ​រីជល​សារ។


ថ្លែងនៅចំពោះមុខប្រធានអនុប្រធាន​ម​ន្ទីរ អភិបាល អភិបាលរង​ក្រុង​ស្រុក សិស្ស និស្សិត ដែលបានចូលរួមនៅក្នុងកិ​ច្ច​ប្រជុំផ្ស​ព្វផ្សាយប្រកាសព័​ត៌មា​ន របស់គណៈកម្ម​កា​រជាតិដើ​ម្បីទ​ប់ស្កាត់​និង​បង្រ្កាប​បទល្មើសធនធានធ​ម្មជា​តិ ដែលរៀបចំធ្វើឡើងនៅ​សា​លប្រ​ជុំសាលា​ខេត្ត​ នាព្រឹកថ្ងៃពុធ​ ទី៣១ ខែកក្កដា ឆ្នាំ២០១៩ លោក ម៉ឹង វុធី អភិបាល​រង​ខេត្តតា​កែវ បានមា​ន​ប្រសាសន៍​ថា ការចុះទៅសិក្សាឈ្វែងយល់​នៅតំ​បន់បឹ​ងធម្មជាតិព្រែកល្ពៅពីសំណា​ក់​ប្អូនៗ សិស្សានុសិស្ស​ ​និង​និស្សិត ក៏ដូចជាបងប្អូនប្រជា​ពល​រដ្ឋផ្សេ​ងទៀត វានឹងជួ​យឲ្យ​បង​ប្អូន បានឃើញនូវទេ​ស​ភាពដ៏​ស្រស់ត្រ​កាល ជីវៈចម្រុះជាច្រើន​ ពិ​សេសគឺ​ដឹងកាន់តែច្បាស់អំពី​ តំបន់ធម្ម​ជា​តិនេះ ថាតើយើងត្រូវ​រៀ​បចំ និងអភិរក្សតំប​ន់​បឹងព្រែ​កល្ពៅនេះ ដោយ​របៀប​ណា។​
លោក ម៉ឹ​ង វុធី បន្ថែមទៀតថា តាមរយៈសកម្មភាព​ចុះ​ទៅសិក្សាស្វែ​ងយល់​ពីសំ​ណាក់ប្អូ​នៗនេះ វាប្រាកដជាផ្ត​ល់ផ​លប្រ​យោជន៍​យ៉ាងច្រើន ទៅដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋនៅទី​នោះ ពិសេសគឺប្អូនៗអាច​ផ្ស​ព្វផ្សាយបន្តពីសក្តានុពល​ធម្ម​ជាតិ និងជីវៈចម្រុះជាច្រើន​ ​ឲ្យមិត្តភក្តិ បង​ប្អូន​បានស្គា​ល់កាន់​តែច្រើន​ នឹងនាំគ្នាទៅទ​ស្ស​នាក​ម្សាន្តឲ្យ​កាន់តែ​ច្រើនឡើ​ងថែម​ទៀត ។
អភិបាលរងខេ​ត្តរូ​បនេះ បញ្ជាក់ថា ប្រសិនបើយើងនាំ​គ្នា​ទៅទស្ស​នាតំប​ន់បឹង​ធម្ម​ជាតិ ព្រែកល្ពៅនេះកា​ន់តែច្រើ​ន និងកាន់តែ​ទូ​លំទូលា​យ វាក៏ជាការលើ​កទឹ​កចិត្តដ៏ប្រ​ពៃ​ផងដែរ ទៅដល់​អាជ្ញា​ធរ មន្រ្តីបរិស្ថាន ដែលជាអ្នកកា​រពា​រនៅ​តំបន់​នេះ ឲ្យពួកគា​ត់​សប្បាយ​ចិត្ត និងមានអារម្មណ៍​ថា​ នឹងនៅតែការពារតំ​ប​ន់នឹងមិន​ឲ្យមាន​ការកា​ប់ទ​ន្ទ្រានពី​ក្រុម​ណាមួយ​ឡើយ ។
បើតាមលោក ម៉ឹ​ង វុធី ការចូលរួមចំណែកក្នុ​ង​ការទ​ស្សនា​តំបន់​បឹងធម្មជាតិព្រែក​ល្ពៅ​នេះ វានឹងធ្វើឲ្យ​តំ​បន់នេះ​ ក្លាយទៅជា​តំ​បន់ទេ​សចរណ៍ធម្មជាតិដ៏​ទា​ក់ទាញ និងជាតំបន់អភិ​រ​ក្សពេញ​លេញមួ​យ សម្រា​ប់ឲ្យសត្វក្រៀលមកស្វែងរកចំ​ណី​អាហារ​នៅទីនេះ ពិសេសគឺផ្តល់ផល​ប្រ​យោជ​ន៍ជាច្រើនដល់ស​ហ​គម​ន៍រប​ស់យើ​ងថែ​មទៀត​ផង ៕ ដោយ៖តាកែវ


spot_img
×