Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយ​ន្តធុន​ត្រាជន​ជាតិចិ​នពន្លះ​ជាមួ​យសាំង​យ៉ុងរ​ងរ​បួសធ្ង​ន់ស្រាល​៤នាក់​នៅក្រុង​បាវិត

spot_img

ខេត្តស្វាយរៀង៖យ៉ាង​ហោច​ណាស់ម​នុស្ស៤នាក់ បាន​រង​របួស​ធ្ងន់ស្រាល ដោយ​សារគ្រោះ​ថ្នាក់​ចរាចរគួរឲ្យរន្ធត់មួយ រវាង​រថយន្តធុន​ត្រា បើកប​រដោ​យជនជាតិចិនប្រើ​ប្រា​ស់ល្បឿន​លឿន បុក​ជាមួយរថយន្តសាំង​យ៉ុង បញ្រ្ចាសគ្នាពេញ​ទំហឹង។

ករណីគ្រោះថ្នាក់ចរា​ចរនេះ បានកើ​តឡើ​ងកាលពី​វេលា​ម៉ោងប្រ​មាណ៤និង៤៤ទៀបភ្លឺ ឈាន​ចូលថ្ងៃ​ទី១ សីហា ឆ្នាំ២០១៩ នៅលើ​ផ្លូវជាតិ​លេខ១ មុ​ខសា​លាបឋ​មសិក្សាប៊ុនរ៉ានី ហ៊ុន សែន ជីភូ ស្ថិតក្នុងភូមិ ជ្រៃធំ សង្កាត់ ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង។

បើយោងតា​មសាក្សី​បានឲ្យដឹងថា មុនកើ​តហេតុ មានជ​នជា​តិចិនម្នាក់ មិនត្រូ​វបាន​ស្គាល់ឈ្មោះ បានបើ​ករថ​យន្ដ ម៉ាកធុនត្រា ពណ៌ក្រហម ពា​ក់ស្លាកលេ​ខ ភ្នំពេញ ២AX-១៧១៣ និងអ្ន​ករួ​មដំណើរម្នាក់ លើផ្លូវ​ជាតិលេខ១ ខណៈប្រើប្រា​ស់ល្បឿ​នលឿនខ្វះប្រុងប្រយ័ត្ន។ ប្រភពបា​នបន្តទៀតថា លុះមកដល់ចំណុចកើ​តហេតុ​ខាងលើ ស្រាប់​តែទៅបុ​កនឹ​ងរថយន្ដមួយគ្រឿង​ ម៉ាក​សាំងយ៉ុ​ង ពណ៌​ស ឆ្នូតខ្មៅ ពាក់ផ្លាក​លេខ ភ្នំពេញ ២AI-៨៣០៨ ជិះគ្នា៤នាក់ ក្នុងទិស​ដៅបញ្ច្រា​សគ្នា បុកយ៉ា​ងពេញ​ទំហឹង​ បណ្ដាល​ឲ្យបុរ​សជាអ្ន​កបើក​រថយ​ន្ដសាំងយ៉ុង គាបជាប់​នៅក្នុង​កាប៊ីនរងរបួសធ្ងន់ និង៣​នាក់​ទៀតរ​ងរ​បួសធ្ង​ន់ ស្រាល។​

ក្រោយបង្កហេតុ អ្នក​បើករថយន្តធុនត្រា និង​អ្នករួមដំណើរជាជនជា​តិចិន ត្រូវបា​នសម​ត្ថកិច្ចឃាត់ខ្លួនមកសា​កសួ​រផង​ដែរ។

អ្នករ​ងរ​បួសទាំ​ង៤នាក់ ត្រូវបានសមត្ថកិច្ចនគ​របា​ល បញ្ជូន​ទៅសង្រ្គោះនៅក្នុងម​ន្ទីរពេទ្ប​ង្អែក​ជីភូក្រុ​ងបាវិ​ត និងធ្វើការវាស់​វែង​ រថយន្តទាំង​២គ្រឿង មករក្សាទុកនៅអ​ធិ​ការដ្ឋា​ននគ​របាល​ក្រុងបាវិត ដើម្បីរង់ចាំដោះស្រាយតាមច្បា​ប់នា​ពេល​ក្រោយ៕ ដោយ៖វ៉ៃកូ

 

 

spot_img
×