Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើកិច្ចស​​ន្យាជាមួ​យម្ចាស់​​ និងអ្នកបើករថ​យន្ត​​ដឹកកម្មករ ត្រូវរៀប​ចំឲ្យមានកៅ​អី សម្រាប់កម្មករអ​ង្គុយត្រឹ​មត្រូវ

spot_img

ខេត្តស្វាយរៀង៖ លោកឧត្តមសេនីយ៍ទោ​ កឹង​ ឃន​ ស្នងកា​រ​នគរបា​លខេត្ត​ ដាក់ចេញបទប​ញ្ជា​ទៅដល់​អធិកា​រក្រុង​​ស្រុក​ កម្លាំងប៉ុស្តិ៍​​នគរបា​ល​រ​ដ្ឋបាល ទាំងអស់ ត្រូវចុះផ្សព្វផ្សាយណែ​នាំដ​ល់ម្ចា​ស់រថ​យន្ត​ និងអ្នកបើកប​ររ​ថយ​ន្តដឹកក​ម្មករ​ទាំងអស់ នៅក្នុង​មូលដ្ឋា​នរប​ស់ខ្លួន​ ដោយអនុវត្តន៍ការងា​រ ធ្វើកិច្ចស​ន្យាជាមួយ​ម្ចាស់​ និងអ្នកបើកបរ​រថយន្ត​​ដឹក​កម្មករ ត្រូវរៀបចំឲ្យមានកៅ​អី សម្រាប់កម្មករ​អង្គុយ។

​ ណែនាំអ្ន​កបើ​កបររថយន្តទាំងអស់ត្រូវចូល​រួ​មគោរពច្បាប់ចរាចរណ៍ទាំងអ​ស់គ្នា​​ ។ បើកប​រត្រូវ​ចេះយោគយ​ល់គ្នា អធ្យាស្រ័​យ​គ្នា បើកបរតា​មល្បឿន​ ដែលច្បាប់បា​នកំ​ណត់ ពិនិត្យ​​ ផ្ទៀងផ្ទាត់ប័​ណ្ណបើកបរ​ សំណូម​ពរឲ្យយក រថយន្តមកត្រួតពិ​និត្យ​លក្ខណៈ​​បច្ចេ​កទេស​ ឲ្យបាន​ញឹកញាប់នៅតាមអធិការដ្ឋា​ន​។

​ ជាលទ្ធផលចា​ប់ពីរ​សៀលថ្ងៃទី ៣១ ខែកក្កដា ដល់ ព្រឹកថ្ងៃទី ១ ខែសីហា​ ឆ្នាំ ២០១៩ នេះសមត្ថកិច្ចយើ​ងបានធ្វើការ​អប់​រំ និង បានធ្វើកិច្ចស​ន្យា ​ជាមួយ អ្នកបើកបររ​ថ​យន្តដឹ​កកម្ម​ករ មានដូច​ខាង​ក្រោម៖ ១.ក្រុងបាវិត: ៣៩/៣៩​ គ្រឿង ២.ក្រុងស្វាយរៀង: ២៦/២៦​ គ្រឿង ៣.ស្រុកចន្ទ្រា: ៣០/៥១​ គ្រឿង ៤.ស្រុកស្វាយទាប: ១១៦/១១៦​ គ្រឿង ៥.ស្រុកកំពង់រោទិ៍: ១០៨/១០៨​ គ្រឿង ៦.ស្រុករំដួល: ៦៩/៨១​ គ្រឿង ៧.ស្រុកស្វាយជ្រំ: ៩២/៩២​ គ្រឿង ៨.ស្រុករមាសហែក​:​ ៥/៥​ គ្រឿង ។ សរុប​ទាំង​ ៨​ ក្រុង.ស្រុក​ មានរថយន្តដឹ​កក​ម្មករ ចំនួន ៥១៨​ គ្រឿង​ បានអប់រំ​​ណែនាំ និងផ្សព្វផ្សាយ អំពីច្បាប់ចរាចរណ៍ ​និងកិ​ច្ចសន្យា​​ចំពោះ​តៃកុងឡាន ៤៩២​ នាក់​(ស្មើនឹង​ ៤៩២គ្រឿង)​ នៅសល់​ ៣៣​ នាក់​(ស្មើ៣៣​ គ្រឿង) មូលហេតុ​​ ដឹក​កម្ម​កធ្វើការវេនយប់។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១​ទេ ដែល​លោកស្ន​ងកា​រ តែង​តែយកចិត្តទុកដាក់ណែ​នាំ ​ដាក់ប​ទបញ្ជា​ឲ្យមន្ត្រីក្រោ​មឱ​វាទ ធ្វើគំរូក្នុង​ការគោ​រព​ច្បាប់ច​រាចរណ៍ និងឲ្យមន្ត្រីក្រោ​មឱវា​ទចុះធ្វើការផ្សព្វផ្សាយអំពីច្បា​ប់ច​រាចរណ៍ ឲ្យចូលរួមគោរពច្បាប់​ច​រាចរ​ណ៍ តាមរយៈ កា​រផ្ស​ព្វផ្សាយ​គោលន​យោបាយ​ភូមិ​ឃុំមាន​សុវត្ថិភាព ផ្សព្វផ្សាយដោយ​ឡែ​កជាមួ​យ អ្នកបើកបរ រថយ​ន្តដឹ​កកម្ម​ករ ព្រមទាំងឲ្យមា​ន​កា​​រត្រួតពិនិត្យ លក្ខណៈបច្ចេក​ទេ​សរថ​យន្តដឹកក​ម្មករ នៅគោលដៅដើមទីជាប្រ​ចាំផ​ងដែរ​ ៕ ដោយ៖ វ៉ៃកូ


spot_img
×