Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កញ្ចប់ថវិកា​ជាតិ​ ផ្ត​ល់មក​​រាជធានីភ្នំពេញ​មាន​ទំហំ​ធំ​ បើប្រៀ​បធៀ​បទៅនឹ​ង​ខេត្ត​ ដោយសារការអភិវ​ឌ្ឍ​និងត​ម្រូវការរបស់ប្រ​ជា​ពលរ​ដ្ឋ គឺមានតម្រូវ​កា​រខ្ពស់

spot_img

ភ្នំពេញ៖ លោកអភិបាលរាជធានី បានប​ញ្ជាក់​ថា ទោះបីកញ្ចប់ថវិកា​ជាតិ​ ដែលផ្ត​ល់មក​រាជធានីភ្នំពេញ​មាន​ទំហំ​ធំក៏​ពិតមែន បើប្រៀ​បធៀ​បទៅនឹ​ងខេត្ត​ ប៉ុន្តែបើគិត​ទៅដ​ល់ការអភិវ​ឌ្ឍ​ និងត​ម្រូវការរបស់ប្រ​ជា​ពលរ​ដ្ឋ គឺមានតម្រូវ​កា​រខ្ពស់​ ដោ​យសារប្រ​ជាពលរដ្ឋក្នុងរា​ជ​ធានីភ្នំ​ពេញ មាន​ភាពស៊ីវិល័យ ​ទំាងការរស់​នៅនិងកា​​រហូប​ចុក។

សមាជិកព្រឹទ្ធសភាកោ​តស​រសើ​ររដ្ឋបាលរាជធា​នី​ភ្នំពេញ អនុវត្តន៍កញ្ចប់​ថវិកា​ជាតិនៅ​ថ្នាក់ក្រោ​មជាតិ បានល្អ​និង​មានត​ម្លភាព ដែលធានាដល់កា​រអ​ភិវឌ្ឍ​នៅមូលដ្ឋានប្រកបដោ​យប្រសិ​ទ្ធភាព និងផ​លប្រយោជន៍របស់ប្រជាព​ល​រដ្ឋនៅ​មូលដ្ឋា​ន។

ក្នុងកិច្ចប្រជុំរវាងអភិបា​ល ក្រុមប្រឹ​ក្សារាជ​ធានីភ្នំ​ពេញ ជាមួយនឹងប្រតិភូ​សមា​ជិកព្រឹ​ទ្ធសភាភូមិ​ភាគ១ នៅរសៀ​លថ្ងៃទី​៣១ ខែកក្កដានេះ លោក ជា ជេដ្ឋ ប្រធានប្រតិភូសមាជិ​កព្រឹ​ទ្ធសភា​ភូមិ​ភាគ១ បានឲ្យ​ដឹង​ថា រដ្ឋ​បាលថ្នាក់ក្រោមជាតិក្នុ​ងភូ​មិសាស្រ្ត​រាជធា​នីភ្នំពេញ បានអនុវត្តន៍កញ្ច​ប់ថវិកា​ជាតិបានត្រឹមត្រូវទំាង​ថ​វិកាបុ​រេប្រ​ទាន ​និង​ថវិកាអភិ​វឌ្ឍន៍។
លោកបានបញ្ជាក់ថា ការវាយតម្លៃដូច្នេះក្រោយ​ពេល​ដែល​ក្រុមសមាជិកព្រឹទ្ធសភា​បាន​ចុះទៅ ​ត្រួត​ពិនិត្យដោយផ្ទាល់នៅក្នុង​ភូ​មិសាស្រ្ត​សង្កាត់​ទៀន ខណ្ឌដង្កោកាលពី​ពេ​លថ្មី​ៗ បានបង្ហា​ញពី​ ភាពជោគ​ជ័យ​នៃ​ការអនុ​វត្តកញ្ចប់ថវិកាជាតិមាន​ត​ម្លៃភា​ព និងត្រូវតាមគោលកា​រ​ណ៍រប​ស់រាជ​រដ្ឋាភិបា​ល។ ជាក់ស្តែងការប្រើប្រា​ស់ថវិកាបុរេប្រ​ទាន​ គឺបើក​បាន៤ជុំ ហើយចំណែកថវិកាអ​ភិវ​ឌ្ឍន៍វិ​ញបំពេញបាន១​០០ភា​គរយ ទូទាត់​ត្រឹមត្រូ​វ ដោយគ្មានការរំកិ​លទៅ​ឆ្នាំបន្ទា​ប់ ខណៈខេត្តខ្លះនៅពុំ​ទា​ន់អនុ​វត្តន៍បានដូ​​ចនេះ​ឡើយ​។
នៅក្នុងឱកាសនោះ​ដែរ លោកក៏បាន​វាយត​ម្លៃខ្ពស់ ចំពោះកា​រគ្រប់​គ្រងស​ន្តិសុខសណ្តាប់ធ្នាប់ក្នុងភូមិសាស្រ្តរា​ជ​ធានីភ្នំពេ​ញ ថាមានភាពល្អប្រសើ​រ ដោះស្រាយបានទា​ន់ពេ​លវេលា​ ចំពោះបញ្ហាគ្រឿងញៀន​ ក្មេ​ងទំ​នើង ចោរកម្ម​។ ប​ន្ថែមពីនេះ គឺបានយកចិត្តទុកដា​ក់​ក្នុងកា​រផ្តល់​សេវា​សាធារណៈ​ គ្រប់​ប្រភេទ ជូនដ​ល់ប្រជាពលរដ្ឋតាម​រ​យៈការិ​យាល័យ​ច្រកចេញចូល​តែមួ​យ ទំាងនៅថ្នា​ក់​ខណ្ឌ និងថ្នាក់រា​ជធា​នី។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបា​ន​អះអាងថា​ ការប្រើប្រាស់​ក​ញ្ចប់ថវិ​កាជាតិ ​ថ្នា​ក់រដ្ឋបាលរាជធានី​ភ្នំពេញ ត្រូវបា​នអនុវត្តន៍តាមគោលកា​រណ៍​របស់ក្រសួងសេដ្ឋ​កិ​ច្ចនិ​ងហិរ​ញ្ញវត្ថុ ​សារាច​រណ៍​ណែនាំ ​ស្តីពី​អនុវ​ត្តន៍ច្បាប់ហិ​រញ្ញ​វត្ថុរបស់រដ្ឋបាលថ្នាក់ក្រោ​ម​ជាតិ មូលនិធិ​បច្ចេ​កទេ​សនៃកា​ររៀបចំ​គម្រោ​ងថវិកា​ថ្នាក់​ក្រោមជា​តិ រួមទំាងសេចក្តីប្រ​កាស​ស្តីពីកា​រប្រគល់ និង​ទទួលភារកិច្ច​ប្រមូ​លចំ​ណូល និង​ការបែ​ងចែកឥណទានចំ​ណាយ​នៅថ្នាក់​រដ្ឋ​បាលរាជធានីភ្នំពេ​ញ។ លោកបានប​ញ្ជាក់​ថា ទោះបីកញ្ចប់ថវិកា​ជាតិ​ ដែលផ្ត​ល់មក​រាជធានីភ្នំពេញ​មាន​ទំហំ​ធំក៏​ពិតមែន បើប្រៀ​បធៀ​បទៅនឹ​ងខេត្ត​ ប៉ុន្តែបើគិត​ទៅដ​ល់ការអភិវ​ឌ្ឍ​ និងត​ម្រូវការរបស់ប្រ​ជា​ពលរ​ដ្ឋ គឺមានតម្រូវ​កា​រខ្ពស់​ ដោ​យសារប្រ​ជាពលរដ្ឋក្នុងរា​ជ​ធានីភ្នំ​ពេញ មាន​ភាពស៊ីវិល័យ ​ទំាងការរស់​នៅនិងកា​​រហូប​ចុក។
លោកបានបញ្ជាក់ថា ផ្អែកតាមស្ថានភាពដូ​ច្នេះ​រដ្ឋបា​លរា​ជធានីភ្នំ​ពេញ បាន​អនុវត្តន៍ផែនការ ថវិកាចំណូ​លព្រ​មនិ​ងចំ​ណាយ​ព្រម ​ហើយ​រាល់​ការទូទាត់ ទាល់តែ​មានសា​ច់ប្រា​ក់ឬប​ញ្ញើនៅក្នុ​ងរត​នាគា​រ ទើបអាចធ្វើការទូទា​ត់បា​ន៕ ដោយ៖កូឡាប

spot_img
×