Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ចោ​ទ​ឧ​កញ៉ា ភឿន ផល្លា ថា បាន​ដើរ​រំលោភ​​យ​ក​ដី​​សាធា​រណៈ​​របស់​​​រដ្ឋ​ម​ក​ធ្វើជា​​ក​ម្មសិទ្ធិ​​ផ្ទាល់​ខ្លួន​

spot_img

​ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ​រស់នៅក្នុង​​ឃុំ​​អរិ​យ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្ដាល បា​ន​ចោទប្រកាន់​​លោ​ក​ឧក​ញ៉ា ភឿន ផល្លា ថា បាន​រំលោភ​យក​ដី​​ព្រែ​ក​សាធារណៈ​របស់​​រដ្ឋ ដើម្បី​ធ្វើជា​ក​ម្ម​សិទ្ធិ​​ដោយ​​ខុសច្បាប់​។ ទន្ទឹម​នោះគេ​ក៏​​​ស្គាល់​ថា លោក​ឧកញ៉ា ភឿ​ន ផល្លា អាង​អំណាច​ជា​​​មន្ត្រី​​យោធា ពាក់​ផ្កាយ​៣ នៅ​អង្គភាព ង​៧០ ។​

​ប៉ុន្តែ​ប្រ​ជាពល​រដ្ឋ​បាន​ផ្ទុះ​ការតវ៉ា បន្ទាប់ពី​​អា​ជ្ញាធ​រ​មូលដ្ឋាន បាន​ឃុបឃិត​​គ្នា​​បន្លំ​ធ្វើឯកសារ​​មា​ន ស្នាម​មេដៃ​រ​បស់​​ពួក​គាត់ ដើម្បី​ធ្វើលិខិត​ផ្ទេរកម្មសិ​ទ្ធិ​​កាន់​កាន់​ដី​ព្រែក​​សា​ធារណៈ​​របស់​រដ្ឋ ទៅ​ឲ្យ​ឧ​កញ៉ា ភឿន ផល្លា ដោយ​ខុសច្បាប់​ ​។​

​តាម​ប្រជាពលរ​ដ្ឋ​​បាន​ឲ្យ​ដឹងថា ដី​ព្រែក​របស់​​រដ្ឋ​​ដែ​ល​ឧកញ៉ា ភឿន ផល្លា រំលោភ​យក គឺមាន​ប្រវែង​រាប់គី​ឡូម៉ែ​ត្រ ​នៅជាប់​​ផ្លូវ​ប្រប​មាត់ទន្លេ​​មេគ​ង្គ​ត្រើយ​ខា​ងកើត ចាប់​ពីមុខ​វ​ត្ត​​អរិយ​​ក្សត្រ រហូតដល់​មុ​ខ​​វត្ត​ខ្សាច់ និង​មាន​ទំ​ហំ​​សរុ​ប​ជាង ១០​ហិកតា ត្រូវបាន​អាជ្ញាធរ​​ឃុំ​​អរិ​ក្សត្រ និង​អាជ្ញាធរ​​​ស្រុក​​ល្វាឯម ឃុបឃិត​គ្នាន​ធ្វើ​​​ប័ណ្ណ​​សិទ្ធិ​​ដាក់ឈ្មោះ ភឿន ផល្លា តាមរយៈ​ការប​ន្លំ​​ឲ្យ​ប្រជាពលរ​ដ្ឋ​​ផ្តិតមេដៃ​លក់​ដោយ​​​ខុសច្បាប់​​។​

​ប្រជាពលរដ្ឋ​បា​ន​ចោទ ឧកញ៉ា ភឿន ផល្លា ថា បាន​ប្រើ​អំណាច​ទឹ​កប្រា​ក់ ឲ្យ​អាជ្ញាធរ​ក្នុង​​មូ​លដ្ឋា​ន​​ដើរ​​បញ្ចុះបញ្ចូល​ប្រជាព​ល​រដ្ឋ​​ឲ្យ​ផ្ដិតមេដៃ នៅលើ​ឯកសារ​ប​ញ្ជាក់​ថា ពួកគាត់​បាន​​យ​ល់ព្រម​លក់​ដី​ព្រែ​ក​​រ​បស់​រដ្ឋ​ទំហំ​ជាង​១​០​​ហិក​តា​នេះ​​ឲ្យ​​ខ្លួន​ដោយ​គ្រាន់តែ​ផ្តល់ លុយ​​ប​ន្តិចបន្តួច​ឲ្យ​ពលរដ្ឋ​​ប៉ុ​ណ្ណោះ ។​​

​តាម​ព័ត៌មាន​ទទួលបាន​​ឲ្យ​ដឹងថា ឧកញ៉ា ភឿន ផល្លា តែងតែ​ប្រើ​រូបភាព​​បញ្ចុះ​បញ្ចូល​ប្រជាពល​រដ្ឋ​​នៅតាម​​បណ្តា​​ស្រុ​ក ក្នុង​ខេត្តកណ្ដាល ដើម្បី​​បោក​ប​ញ្ឆោត​ពួកគាត់​ឲ្យ​ផ្តិតមេ​ដៃ​​លក់​​ដី​បឹង ដីព្រៃ​លិច​ទឹក និង​ដី​ព្រែក ដែលជា​សម្បត្តិ​​សា​ធារណៈ​​រប​ស់​រដ្ឋ​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​១​៩ ខែមេសា ឆ្នាំ​២០១៩ ឧកញ៉ា ភឿន ផល្លា បាន​ប្រើ​មេខ្យល់​យ៉ាង​ហោច​ណាស់​ ៣​នាក់ ឲ្យ​ដើរ​ប្រមូល​ប្រជា​ពល រ​ដ្ឋ​នៅក្នុ​ង​ភូ​មិ​ព្រែក​ថ្មី ​ប្រមាណ​១០០​នាក់ ដោយ​ជួបជុំគ្នា​នៅក្នុង​​វត្ត​​កំព​ង់ចម្លង ឃុំ​ជ័យ​ធំ ឲ្យ​ផ្តិតមេដៃ​លើ​ឯ​ក​សារ​​លក់​ដី​បឹង​មួយ​ឈ្មោះ បឹង​​ខ្យង ទំហំ​ប្រមាណ​១០០​​ហិ​កតា ស្ថិតនៅក្នុង​ឃុំ​ជ័យ​​ធំ​​ ស្រុក​​ខ្សាច់​កណ្ដាល ខេត្តកណ្ដាល ដោយ​ពលរដ្ឋ​ម្នា​ក់​​ទទួលបាន​ប្រាក់​ចំនួ​ន​​១០០​ដុល្លារ​ពី​មេខ្យល់​ដែ​ល​​បម្រើ​ឲ្យ​ម​ហិ​ច្ឆ​តា​រ​បស់​​ឧក​ញ៉ា​រូ​បនោះ ។​

​ប៉ុន្តែ​សកម្មភាព​ទន្ទ្រា​ន​យក​ដី​រដ្ឋ​ដោយ​​ខុស​ច្បាប់​​បែបនេះ ត្រូវបាន​ប្រជាពលរដ្ឋ​​​រាប់រ​យ​គ្រួសារ មកពី​ភូ​មិ​​ជ័យ​​តូច​, ​តា​​គាត់​​កើត​, តា​គាត់​លិច​, ព្រែក​​ថ្មី និង​មកពី​​ភូ​មិ​ជ្រៃ​​លាស់ ក្នុង​ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់ក​ណ្ដាល​ ខេត្តកណ្ដាល នាំគ្នា​ផ្តិតមេដៃ​ជំទាស់​​​នឹង​​ទង្វើ​​លក់​ដី​ឲ្យ​លោក​ឧកញ៉ា ភឿ​ន ផល្លា ដែល​បាន​ចំណាយ​ប្រាក់​​​រាប់ពា​ន់​ដុ​ល្លារ​ឲ្យ​ប្រជាពលរ​ដ្ឋ​​ទាំងនេះ ដើម្បី​ឲ្យ​ផ្តិតមេដៃ​​ល​ក់​បឹ​ង​ខ្យង ដោយ​បំពាន​ច្បាប់​​។​

​គួររំលឹកថា លោ​ក​ឧកញ៉ា ភឿន ផល្លា ក៏​ធ្លាប់​ត្រូវបាន​ប្រ​ជា​ពលរ​ដ្ឋ​នៅ​​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ព្រះ​សី​ហនុ ប្តឹង​រឿង​​ដី​ធ្លី​ផ​ងដែរ​។​

​ប្រជាព​លរដ្ឋ​​ចំនួន ៣៧​គ្រួសារ នៅក្នុង​ភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ប្រតិកម្ម ចំពោះ​​លោក​​ឧក​ញ៉ា ភឿន ផល្លា និង​លោក លឹម​ សុជាតិ ក្រោយពី​បាន​បែកធ្លា​យ​​ឯកសា​រ​រឿង ដី​ប្រមា​ណ​​ជិត ២០០​ហិកតា ដែល​បុគ្គល​​ទាំង​ពីរ​​នាក់​នេះ បានមក​សុំ​យក​​មេដៃ​​ដើម្បី​​សុំ​​សិទ្ធិ ស្របច្បាប់​ពី​ប្រមុ​ខ​​រាជរដ្ឋាភិបាល​ជូន​ពួ​ក​គាត់ ប៉ុន្តែ​បែរជា​មាន​តែ​​ឈ្មោះ​​លោក​​ឧកញ៉ា ភឿន ផល្លា និង​លោក លឹម ​សុជាតិ ក្នុងការ​គ្រប់គ្រង​​ដី​​ប្រមា​ណ​១​៩២​ហិកតា​​ទៅវិ​ញ ។​

​លោក គឹម ចំណាន​ តំណាងឲ្យ​ប្រ​ជាពល​រដ្ឋ​ចំនួន​៣​៧​គ្រួសារ បាន​ថ្លែងថា ពួកគាត់​មិន​​ស្មាន​ថា អ្វី គឺជា​ឆា​កល្ខោ​ន សោះ ព្រោះ​កន្លងមក​​ឈ្មោះ​ ភឿន ផល្លា និង លោក លឹម សុជាតិ បានមក​ប្រាប់​​ពួក​គាត់ និង​​សុំឲ្យ​ពួកគាត់​ផ្តិ​តមេ​ដៃ ដើម្បី​ដា​ក់​​ជូន​​ប្រមុខ​រាជរដ្ឋាភិបាល ​ក្នុងការ​កាត់​ង្វៀ​ល​​ដី​​ជូន​​ពួកគាត់ ប៉ុន្តែ​អ្វីៗ​ផ្ទុយ​​ពី​​ការ​ពិត​​ទាំងអស់ ស្រាប់តែ​ថ្មីៗ​នេះ ពួកគាត់​បានទ​ទួល​​ឯក​សារ​មួយច្បាប់ ដែល​មន្ទី​​រជំនា​ញ ស្ថាប័ន​ពាក់ព័ន្ធ​ប្រ​គល់​​ដីជូ​​ន​តែ​ឈ្មោះ​ភឿន ផល្លា និង លោក លឹម សុជាតិ ទៅវិញ ។​

​តំណាង​ពលរដ្ឋ​បញ្ជា​ក់ថា អ្វី​ទាំងអស់នោះ​​គឺ​​ផ្ទុយ​ពី ស ជ ណ ​របស់ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងប​រិស្ថា​ន និង ស ជ ណ របស់​​សម្តេច​​អគ្គ​មហាសេនាបតី​​តេ​​ជោ ហ៊ុន សែន កាត់​ឆ្វៀល​ដី​​​ចំនួន ១៩២​ហិកតា​នេះ ជូន​ឈ្មោះ ភឿន ផល្លា , លោក លឹម សុជាតិ រួម​​ជា​​ប្រជាពលរដ្ឋ​ចំនួន​២៩ គ្រួសារ​ផ្សេ​ងទៀ​ត​។

​ពាក់ព័ន្ធ​ករណី​​ខាងលើនេះ ប្រជាពលរដ្ឋ​ទាំ​ង​​៣៧​​គ្រួសារ បានស្នើ​យ៉ាង​ទ​ទួ​​ច​​ដល់​​ស្ថាប័ន ពាក់ព័ន្ធ​ថ្នាក់លើ​​ជា​ពិសេស​​សម្តេច​អគ្គមហាសេនាប​តី​តេ​ជោ​ ហ៊ុន សែន សូមមេត្តា​ជួយ​​រកយុ​ត្តិ​ធ​ម៌​ជូន​ពួកគាត់​ផង ហេតុ​អី​ពួកគាត់​​រស់​នៅ​​អាស្រ័យ​​ផល​ជា​ក់ស្តែង​បែរជា​ពុំមាន​​ឈ្មោះ បែរជា​មានឈ្មោះ​បុ​គ្គល​ដែ​ល​ពុំ​មាន​​ទីលំនៅ​​អាស្រ័យ​​ផល​​ទីនេះ​​ទៅវិញ​។​

​ទាក់ទិន​ការ​ចោទប្រកាន់​ខាងលើនេះ​សា​រ​ព័ត៌មា​ន​​យើង​ពុំទាន់​អាច​សុំ​​ការ​បំភ្លឺ​​ពី​លោក​ឧកញ៉ា ភឿន ផ​ល្លា និង​​លោក លឹម សុជាតិ បាន​នៅឡើយ​ទេ រហូ​តម​កដល់​​ពេល​នេះ​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×